សីលដើមសប្តាហ៍នាំមហាលាភសំណាងនាំសិរិមង្គលដល់ឆ្នាំទ្រព្យទាំង៦មហាសាល
តាមកំណត់ត្រាកំពូលហោរចិនសែដែលល្បីឆុតបំផុតបានអះអាងថា នៅថ្ងៃទី១៦ មីនាត្រូវនឹងថ្ងៃសីល មហាឆ្នាំ ច រកា ឆ្លូវ ជូត មមី ថោះ…
តាមកំណត់ត្រាកំពូលហោរចិនសែដែលល្បីឆុតបំផុតបានអះអាងថា នៅថ្ងៃទី១៦ មីនាត្រូវនឹងថ្ងៃសីល មហាឆ្នាំ ច រកា ឆ្លូវ ជូត មមី ថោះ…
តាមកំណត់ត្រាកំពូលហោរចិនសែដែលល្បីឆុតបំផុតបានអះអាងថា នៅថ្ងៃទី១៦ មីនាត្រូវនឹងថ្ងៃសីល មហាឆ្នាំ ច រកា ឆ្លូវ ជូត មមី ថោះ មានហុងស៊ុយ មានង៉ូវហេងខ្លាំង មានលាភ មានលុយចាំងចូលក្នុងជីវិតហូរ ហៀរ និងសម្រេចជោគជ័យទាំងការងារតាមស្ថាប័ន ការងារជួញដូរ និងការងាររកទទួលទានមានលាភ មានលុយចូលមកផ្ទួនៗ ។ សូមលោកអ្នកចូលមើលលេខហុងស៊ុយ និងស៊ែរបួងសួងសុំលាភសក្ការឥឡូវនេះ ប៉ងអ្វីបានសម្រេចដូចបំណងប្រថ្នា ។
ឆ្នាំច ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ ។ លេខនាំសំណាង 630 នៅក្នុងថ្ងៃសីលស្អែកនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយនឹងគ្នាជានិច្ច ។
ឆ្នាំរកា រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ លេខនាំសំណាង 504 ស៊ែរចេញឥឡូវនេះនាំលាភចូលភ្លាម ។
ឆ្នាំឆ្លូវ លេខនាំសំណាង 360 លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងថ្ងៃសីលស្អែកនេះ និងសម្រេចរាល់ការងារល្អប្រសើរ ។
ឆ្នាំជូត នាំមង្គលលើករាសីឡើងខ្ពស់ត្រដែតលេខនាំសំណាងលេខ 234, ពណ៌នាំសំណាងក្រហម នៅថ្ងៃសីលស្អែកនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា ។ រីឯសម្ព័ន្ធភាព ស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។
ឆ្នាំមមី រាសីឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ ។ នៅថ្ងៃសីលស្អែកនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក ។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយនិងយល់ចិត្តគ្នាប្រពៃណាស់ លេខនាំសំណាង 168 ស៊ែរចេញឥឡូវនេះ នាំលាភ នាំសំណាងភ្លាម ។
ឆ្នាំថោះ លេខនាំលាភសំណាងលេខ270 ពណ៌នាំលាភ ទឹកក្រូច នៅក្នុងថ្ងៃសីលស្អែកនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា ។ រីឯបញ្ហាស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។ សាន សារិន
ចែករំលែកព័តមាននេះ