ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ឆុត​ណាស់ ! ខ្សែ​បាតដៃ​៣​ប្រភេទ​ជា​អ្នកមាន​វាសនា​កាន់​លុយ​ហៀរ​ដៃ

4 ឆ្នាំ មុន

យោង​តាម​តម្រា​ទស្សន៍​ទាយ​ខ្សែ​បាតដៃ​បាន​រក​ឃើញ​ថា មាន​ខ្សែ​បាតដៃ​បី​ប្រភេទ​ដែល​ជា​អ្នកមាន​វាសនា​ខ្ពស់​ហួស​អស់​មនុស្ស​ទាំងឡាយ សម្បូរ​សម្បត្តិទ្រព្យ សម្បូរ​លាភ​សំណាង មាសប្រាក់​ហូរ​ចូល​មក​ដោយ​ឯង​ៗ​ដោយ​មិនបាច់​ចំណាយ​កម្លាំង​ច្រើន ។ ប្រុស​ស្រី​ដែល​មាន​ខ្សែ​បាតដៃ​ទាំង​បី​ប្រភេទ​ដូច​ពោល​មកនេះ អ្នកខ្លះ​ក៏​ក្លាយជា​អ្នកមាន​លុយ​ក្នុង​បឋមវ័យ ខ្លះ​មាន​លុយ​ក្នុង​មជ្ឈិមវ័យ និង​ខ្លះ​ទៀត​ក៏​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ក្នុង​បច្ឆិមវ័យ…

យោង​តាម​តម្រា​ទស្សន៍​ទាយ​ខ្សែ​បាតដៃ​បាន​រក​ឃើញ​ថា មាន​ខ្សែ​បាតដៃ​បី​ប្រភេទ​ដែល​ជា​អ្នកមាន​វាសនា​ខ្ពស់​ហួស​អស់​មនុស្ស​ទាំងឡាយ សម្បូរ​សម្បត្តិទ្រព្យ សម្បូរ​លាភ​សំណាង មាសប្រាក់​ហូរ​ចូល​មក​ដោយ​ឯង​ៗ​ដោយ​មិនបាច់​ចំណាយ​កម្លាំង​ច្រើន ។ ប្រុស​ស្រី​ដែល​មាន​ខ្សែ​បាតដៃ​ទាំង​បី​ប្រភេទ​ដូច​ពោល​មកនេះ អ្នកខ្លះ​ក៏​ក្លាយជា​អ្នកមាន​លុយ​ក្នុង​បឋមវ័យ ខ្លះ​មាន​លុយ​ក្នុង​មជ្ឈិមវ័យ និង​ខ្លះ​ទៀត​ក៏​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ក្នុង​បច្ឆិមវ័យ គឺ​ចៀស​មិន​ផុត​ឡើយ ។ ខាងក្រោម​នេះ​ជា​ខ្សែ​បាតដៃ​៣​ប្រភេទ​ដែល​លោក​អ្នក​អាច​មើល​ដឹង​ពី​ឆាកជីវិត​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ​បាន​៖

១-​ខ្សែ​បាតដៃ​កណ្ដាល ឬ​ហៅ​ថា​ខ្សែ​ត្រង់ បន្ទាត់​ខ្សែដៃ​នេះ​ចាប់ផ្ដើម​ពី​គល់​កដៃ​រត់​ត្រង់​ទៅ​ម្រាមដៃ ជោគ​វាសនា​នៃ​អាជីព​ការងារ​មហិច្ឆតា និង​ទិស​ដៅ​បង្ហាញ​ពី​ភាព​ជឿជាក់​ជាមួយនឹង​សមត្ថភាព​របស់​ខ្លួន ។ មនុស្ស​ណា​ដែល​មាន​ខ្សែ​បាតដៃ​បែប​នេះ​បង្ហាញ​ថា​លោក​អ្នកមាន​គោលបំណង និង​ទិស​ដៅ​ច្បាស់លាស់​ក្នុង​ជីវិត និង​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ​ដូច​បំណងប្រាថ្នា នាំ​ដំណើរ​ជីវិត​ទៅ​រក​ភាព​សប្បាយ​រីករាយ​ពេញ​មួយ​អត្តភាព​នេះ ។

២-​ខ្សែ​បាតដៃ​រៀង​បញ្ឆិត​បន្តិច រត់​ត្រង់​ទៅ​ក្រោម​ម្រាម​កូនដៃ គឺជា​បន្ទាត់​សំខាន់​នៃ​ការ​ទំនាក់ទំនង ។ មនុស្ស​ដែល​មាន​ខ្សែ​បាតដៃ​បែប​នេះ ជា​មនុស្ស​មាន​អាជីវកម្ម​ច្រើន ប្រាក់​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់ រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល ។

៣-​ខ្សែ​បាតដៃ​រត់​បញ្ឆិត​ខ្លាំង​ទៅ​ក្រោម​នាងដៃ វា​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ខ្សែជីវិត ។ ម្ចាស់​ខ្សែបន្ទាត់​នេះ​គឺជា​អ្នកមាន​សំណាងល្អ​ក្នុង​ការ​រក​លុយ ហើយ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​អ្នក​នឹង​ទទួល​បាន​រង្វាន់​ធំ​រស់នៅ​ដោយ​សុខសាន្ត​ពេញ​មួយ​ជីវិត ។

ទោះជា​យ៉ាងណា​លោក​អ្នក​ត្រូវ​ខិតខំ​ប្រកប​របរ​រក​ទទួលទាន​ក្នុង​ផ្លូវ​សុចរិត​ផង កុំ​ផ្តេកផ្តួល​ទៅ​តាម​ព្រេងវាសនា​ពេក​ព្រោះថា​នេះ​គ្រាន់តែ​ជា​ក្បួនហោរ​តែ​ប៉ុណ្ណោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ