រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ បានត្រូវប៉ូលិសប្រចំាគោលដៅដេញចាប់បាន ខណៈយុវជនទំាងពីរនាក់នោះ បានធ្វើសកម្មភាពឆក់កាបូបកម្មការិនីកាត់ដេរម្នាក់ ។
ហេតុការណ៍នេះ បានក់តឡើងនៅម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី៣១ សីហា ២០១៤ នៅចំណុចភ្លើងស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ជនសង្ស័យទំាងពីរនាក់ ម្នាក់ឈ្មោះ សៅ គឹមហុង អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ យឺន រ៉ាដូ អាយុ២០ឆ្នំា ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកម្ចាស់កាបូបឈ្មោះ អ៊ុយ ចាន់ថា អាយុ៣៦ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះរថយន្តចេញពីសង្កាត់កំាបូល មកដល់ចំណុចភ្លើងស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចុះពីលើរថយន្តដឹកដៃកូនដើរលើចិញ្ចើមផ្លូវ ស្រាប់តែជនសង្ស័យទំាងពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកសេ១០០ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BM 7412 ក្នុងទិសដៅពីលិចទៅកើត ឆក់កាបូប រួចបើករត់ ក៍ត្រូវប៉ូលិសប្រចំាគោលដៅក្បែរនោះ ជិះដេញតាមរហូតមកដល់សង្កាត់កាកាប ជនសង្ស័យបានផ្តួលម៉ូតូចោលរត់ តែរត់មិនរួចក៍ត្រូវប៉ូលិសក្របួចជាប់តែម្តង ។
បើតាមស្រ្តីរងគ្រោះនៅក្នុងកាបូបនោះមានលុយខ្មែរ៧ម៉ឺនរៀល និង កន្តឹង១ខ្សែ ប៉ុន្តែពេលប៉ូលិសចាប់បានឆែកមើលឃើញមានលុយខ្មែរ១ពាន់រៀល និង ថ្នំាពេទ្យមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យចោរឆក់ទំាងពីរនាក់ សមត្ថកិច្ចកំពុងសាកសួរ និងឃុំខ្លួននៅការិយាល័យព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ រង់ចំាកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ