ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ​ឆ្នាំ​ទាំំ​ង​៦​រាសី​ខ្ពស់​ហួស​គេ​សម្បូរ​លាភ​លុយ​ចូល​ហូរហៀរ

4 ឆ្នាំ មុន

ថ្ងៃ​ពុធ ទី​១៩ កុម្ភៈ ​ជា​ថ្ងៃ​នាំ​លាភសំណាង នាំ​សិរី​មង្គល នាំ​មាស នាំ​ប្រាក់​សម្បូរហូរហៀរ​ដល់​ម្ចាស់​ឆ្នាំ​ទាំង​៦ កុរ ម្សាញ់ ជូត…

ថ្ងៃ​ពុធ ទី​១៩ កុម្ភៈ ​ជា​ថ្ងៃ​នាំ​លាភសំណាង នាំ​សិរី​មង្គល នាំ​មាស នាំ​ប្រាក់​សម្បូរហូរហៀរ​ដល់​ម្ចាស់​ឆ្នាំ​ទាំង​៦ កុរ ម្សាញ់ ជូត វក មមី ច លើក​ជីវិត​ឱ្យ​ស្ថិត​នៅ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​ត្រណម​ត្រូវ​ចៀសវាង​ដាច់ខាត​រាល់​ការ​ប្រព្រឹត្ត​អបាយមុខ​ទាំងឡាយ​ទើប​ឆ្លង​ផុត​រាល់​សេចក្តី​ទុក្ខ​បាន នេះ​ជា​បណ្តាំគ្រូ​ហុងស៊ុយ​ចិន​សែ ។

ឆ្នាំកុរ ពណ៌​នាំ​លាភ លឿង លេខ​នាំ​សំណាង 168 នាំ​មង្គល​លើករាសី​ឡើង​ខ្ពស់ត្រដែត នៅ​ថ្ងៃ​ពុធ​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ខ្លាំង​ណាស់ ។ នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​លើសលប់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់​ស្រាយ​រកគ្នា​ជា​និច្ច ។ ពណ៌​នាំ​លាភ ខៀវ លេខ​នាំ​សំណាង $910 ស៊ែរ​នាំ​សម្បត្តិ​ចូល​ជីវិត​ជា​ប្រញាប់ ។

ឆ្នាំជូត ពណ៌​នាំ​លាភ កុលាប​ក្រហម លេខ​នាំ​សំណាង 629 នៅ​ថ្ងៃ​ពុធ​នេះ ជា​វេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី ឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​ពិតជា​ល្អ​បំផុត ចំណែក​អ្នកធ្វើការ​នៅ​តាម​ស្ថាប័ន​នានា​ក៏​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។

ឆ្នាំវក ពណ៌​នាំ​លាភ ឈាម​ជ្រូក លេខ​នាំ​សំណាង 189 រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច​។ នៅ​ថ្ងៃ​ពុធ​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំមមី ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំ​ណើរ​​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើ​ខ្លាំងរ​ណាស់ ។ នៅ​ថ្ងៃ​ពុធ​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​លើសលប់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់​ស្រា​យ​រកគ្នា​ជា​និច្ច​។ ពណ៌​នាំ​លាភ​ក្រហម លេខ​នាំ​សំណាង 603 ស៊ែរ​នាំ​សម្បត្តិ​ចូល​ជីវិត​ជា​ប្រញាប់ ។

ឆ្នាំច អ្នក​សម្បូរ​លាភ លេខ​នាំ​សំណាង 360 ពណ៌​នាំ​លាភ បៃតង នៅ​ថ្ងៃ​មង្គល​ស្អែក​នេះ​ជា​ពេលវេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ