ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នើ​បញ្ឈប់​សកម្មភាព​បងធំ​-បង​តូច​​ក្នុង​សាលា និង​បញ្ឈប់​ការ​ផ្សាយ​អំពើ​ហិ.ង្សា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​ បាន​ស្នើ​លុប​បំបាត់​សកម្មភាព​បងធំ បង​តូច​នៅ​ក្នុង​សាលារៀន និង​ក្នុង​ភូមិដ្ឋាន ក៏​ដូច​ជា​ក្នុង​គ្រួសារ ពិសេស​នោះ​ ការ​ផ្សាយ​រូបភាពហិង្សា​តែ​ម្តង ​។…

រាជធានី​ភ្នំពេញ ​៖ ​ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​ បាន​ស្នើ​លុប​បំបាត់​សកម្មភាព​បងធំ បង​តូច​នៅ​ក្នុង​សាលារៀន និង​ក្នុង​ភូមិដ្ឋាន ក៏​ដូច​ជា​ក្នុង​គ្រួសារ ពិសេស​នោះ​ ការ​ផ្សាយ​រូបភាពហិង្សា​តែ​ម្តង ​។ ការ​ស្នើ​សុំ​របស់​លោក ប៉ែន បូ​ណា​ ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​នេះ ​បន្ទាប់​ពី​មាន ករណី​ប្រើ​ហិង្សា​ដាក់​រវាង​ក្មេង​ស្រី ទៅ​លើក​ក្មេង​ស្រី​ដូច​​​គ្នា​ជា​បន្តបន្ទាប់​ក្នុង​មួយ​រយៈពេល​កន្ល​ង​មកនេះ ​។

លោក​ប៉ែន បូ​ណា​ បាន​សរសេ​លើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​១៧​ មករា ​យ៉ាង​ដូច្នេះ​ថា​៖ «ពេល​ឃើញ​គេ​វាយ​ធ្វើបាប​ក្មេង ខ្ញុំ​ពិតជា​មាន​អារម្មណ៍​កត់​ស្លុត ក្តុកក្តួល​មិន​អាច​ទទួល​យ​កបាន​ឡើយ មិន​ថា​កូន​គេ​ឬ​កូន​ខ្ញុំ​
ទេ​!»​។ ​លោក​បាន​សរសេរ​បញ្ជាក់​ទៀត​ថា «​សូម​រួម​គ្នា​លុប​បំបាត់​សកម្មភាព​បងធំ បង​តូច​នៅ ក្នុង​សាលា និង​ក្នុង​ភូមិដ្ឋាន ក៏​ដូច​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​សូម​បញ្ឈប់​ការ​ផ្ស ព្វ​ផ្សាយ​រូបភាព​ហិង្សា​ទាំងនោះ​តទៅ​ទៀត​!»។

ការ​លើក​ឡើង​របស់​ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​នេះ​ បន្ទាប់​ពី​កាលពី​ថ្ងៃ​តី​១៣ មករា សមត្ថកិច្ច​បាន​ចាប់​ក្មេង​ស្រី​ម្នាក់ ដែល​បាន​ស្ទាក់​គំរាម​លើ​ក្រុម​ក្មេង​ស្រី​រង​គ្រោះ ៤​នាក់ ដោយសារ​តែ​រឿង​ជិះ​ម៉ូតូ មើល​មុខ ឌឺ ដង​ដាក់​គ្នា​។ ការ​ចាប់ខ្លួន​ក្មេង​ស្រី អាយុ ១៦​ឆ្នាំ ជា​សិស្ស វិទ្យាល័យ​មេ​សាង​នោះ បាន​កើតឡើង​បន្ទាប់​ពី​មានការ​បង្ហោះ​ខ្លី​ប​វិ​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក អំពី​សកម្មភាព ដែល​ក្មេង​ស្រី​ទំនើង​នោះ បាន​ស្ទាក់​គំរាម​លើ​ក្រុម​ក្មេង​ស្រី​រង​គ្រោះ នៅ​តាម​ផ្លូវ​។

​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ក៏​បែក​ធ្លា​ញ​រឿង​សិស្សសាលា​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​ព្រួត​គ្នា​វាយ​សិ​ស្សា​ម្នាក់​ទៀត​។​សកម្មភាព​របស់​សិស្ស​ស្រី​មួយ​ក្រុម​មាន​គ្នា​៤​នាក់​វាយ​ធ្វើបាប​សិស្ស​ស្រី​ម្នាក់​ត្រូវ​បាន​មហាជន​មើលឃើញ​និង​អាណិត​យ៉ាង​ខ្លាំង​ ចំពោះ​ទ​ង្វើ​រ​គ្មាន​សីលធម៌​ក្នុង​ខ្លួន​នេះ​។ យោង​តាម​វី​ដេ​អូ​ខ្លី​ប​ខ្លី​មួយ ដែល​បង្ហាញ​ពី​សកម្មភាព​ក្មេង​ស្រី​សិស្សសាលា​មួយ​ក្រុម បាន​ព្រួត​គ្នា​វាយ ទាត់​ធាក់​សិស្ស​ស្រី​ម្នាក់ ក្នុង​ថ្នាក់រៀន និង​ជេរប្រទេច នៅ​ចំពោះ​មុខ​សិស្ស​ជា​ច្រើន​ទៀត ត្រូវ​បាន​គេ​ផ្សព្វផ្សាយ និង​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០​។

តាម Facebook គេ​បានឃើញ​សារ​មហាជន ស្នើ​ដល់​អាជ្ញាធរ​សមត្ថកិច្ច ស្រាវជ្រាវ ចាប់ខ្លួន​ក្រុម​ក្មេង​ស្រី​សិស្សសាលា ដែល​បាន​ព្រួត​គ្នា វាយ ទាត់​ធាក់ និង​ជេរប្រទេច​សិស្ស​ស្រី​ម្នាក់ នោះ យក ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​។ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច បាន​ស្រាវជ្រាវ​រក​ឃើញ​ថា សកម្មភាព​ហិង្សា បង្ក​ឡើង​ដោយ​សិស្ស​ស្រី​ទាំងនោះ បាន​កើតឡើង នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ។

អត្ថបទសរសេរ ដោយ