១៤,១៥មករាមហាឆ្នាំទាំង៦រលត់ទុក្ខអស់កង្វល់ព្រោះជួបលាភធំ
កំពូលហោរចិនសែបានអះអាងថា មហាឆ្នាំទាំង៦ ជូត វក ខាល ច រកា មមី ពីរថ្ងៃនេះ អង្គារ…
កំពូលហោរចិនសែបានអះអាងថា មហាឆ្នាំទាំង៦ ជូត វក ខាល ច រកា មមី ពីរថ្ងៃនេះ អង្គារ…
កំពូលហោរចិនសែបានអះអាងថា មហាឆ្នាំទាំង៦ ជូត វក ខាល ច រកា មមី ពីរថ្ងៃនេះ អង្គារ ពុធ ទី១៤-១៥ ពាក់កណ្តាលខែមករាជោគជតារាសីឡើងខ្ពស់ត្រដែតទទួលបានលាភធំ សំណាងក្រាស់ក្រៃ បរិវារល្អៗជុំទិស សត្រូវសាបសូន្យ ទុក្ខកង្វល់រលត់រលាយ និង មានតែសុភមង្គល ព្រមទាំងស្នាមញញឹមកើតឡើងសព្វៗកាល ។ សូមលោកអ្នកប្រញាប់ស៊ែរចេញឥឡូវនេះ ប៉ងអ្វីបានសម្រេចដូចបំណងប្រាថ្នា ។
ឆ្នាំជូត ពណ៌នាំលាភ ទឹកក្រូច លេខនាំសំណាង 281 នៅរង្វង់ពីរថ្ងៃនេះ ជាវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី ឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងពិតជាល្អបំផុត ចំណែកអ្នកធ្វើការនៅតាមស្ថាប័ននានាក៏ជោគជ័យដ៏ត្រចះត្រចង់ ។
ឆ្នាំវក ពណ៌នាំលាភ ប្រផេះ លេខនាំសំណាង 234 រាសីឡើងខ្ពស់ត្រដែតទទួលជោគជ័យលើការងារដ៏ធំធេង ។ នៅរង្វង់ពីរថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អកំពុងនៅចាំហុចផ្លែផ្កាឱ្យជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយរមែងលូតលាស់ទៅមុខយ៉ាងលឿន ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ ។ ចំណែកសម្ព័ន្ធភាពស្នេហាស្វាមីភរិយាកំលោះក្រមុំមានតែភាពផ្អែមល្អែមរកគ្នាប្រពៃណាស់ ។
ឆ្នាំខាល ពណ៌នាំលាភ បៃតង លេខនាំសំណាង 252 រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។ នៅរង្វង់ពីរថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។
ឆ្នាំច ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើខ្លាំងរណាស់ ។ នៅរង្វង់ពីរថ្ងៃនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញលើសលប់ ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយរកគ្នាជានិច្ច។ ពណ៌នាំលាភ ស លេខនាំសំណាង 171 ស៊ែរនាំសម្បត្តិចូលជីវិតជាប្រញាប់ ។
ឆ្នាំរកា ពណ៌នាំលាភ លឿង លេខនាំសំណាង 333 នាំមង្គលលើករាសីឡើងខ្ពស់ត្រដែត នៅរង្វង់ពីរថ្ងៃនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។
ឆ្នាំមមី ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរខ្លាំងណាស់ ។ នៅរង្វង់ពីរថ្ងៃនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញលើសលប់ ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយរកគ្នាជានិច្ច ។ ពណ៌នាំលាភ ខៀវ លេខនាំសំណាង $222 ស៊ែរនាំសម្បត្តិចូលជីវិតជាប្រញាប់ ។ សាន សារិន
ចែករំលែកព័តមាននេះ