ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ចោរ​វ័យក្មេង​ធ្លាប់​លួច និង​ប្លន់​ជាង​៣៥០​លើក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​យប់​ថ្ងៃ​ទី​៣១ សីហា បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា លួច និង​ប្លន់​ប្រដាប់​អាវុធ នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​ជា​ជន​សកម្ម តាម​ចម្លើយ​ធ្លាប់​លួច…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​យប់​ថ្ងៃ​ទី​៣១ សីហា បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា លួច និង​ប្លន់​ប្រដាប់​អាវុធ នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​ជា​ជន​សកម្ម តាម​ចម្លើយ​ធ្លាប់​លួច និង​ប្លន់​ជាង​៣៥០​លើក ក្នុង​ចំណោម​បក្ខពួក​ប្រមាណ​១០​នាក់​។ ជនសង្ស័យ​ឈ្មោះ កែវ សា​រិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជន​បោះបង់​ចោលផ្ទះ​សម្បែង​។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ប៉ុ​ល រតនា អនុប្រធាន​នាយកដ្ឋាន​ន​បាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ នៅ​ក្នុង​ទឹកដី​ខណ្ឌ​៧​មក​រា កាលពី​យប់​ថ្ងៃ​ទី​៣០ សីហា សកម្មភាព​នោះ​ត្រូវ​បាន​ថត​ជាប់ ដោយ​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្លូវ​សាធារណៈ​។ ក្រោយ​ពី​បាន​ពិនិត្យ​ក្នុង​សកម្ម​ប្លន់​នោះ ការិយាល័យ​ជំនាញ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ គឺ​រូប​លោក​ផ្ទាល់​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា បក្ខពួក​គេ​ទាំងអស់​ជាង​១០​នាក់ និង​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច និង​ប្លន់​ប្រដាប់​អាវុធ​ប្រមាណ​ជាង​៣៥០​លើក គឺ​លួច និង​ប្លន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ លោក ប៉ុ​ល រតនា បន្ត​ថា ចម្លើយ​នេះ​ដំបូង​សមត្ថកិច្ច​យើង​មិន​អាច​យក ជា​ផ្លូវការ​បាន ប៉ុន្តែ​ជាក់​យើង​បាន​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ និង​ផ្នែក​ព្រហ្មទណ្ឌ​គ្រប់​បណ្តា​ខណ្ឌ ឲ្យ​យក​របាយការណ៍ កំណត់ហេតុ កន្លែង​កើតហេតុ ដោយ​អំពើ​លួច និង​ប្លន់ រួម​ទាំង​សាកសួរ​យក​ចម្លើយ​ឃើញ​ថា ជនសង្ស័យ​ឈ្មោះ កែវ សា​រិ​ន និង​បក្ខពួក​ជាង​១០​នាក់ ពិតជា​មុខសញ្ញា​លួច និង ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង រាជធានី​ភ្នំពេញ​ប្រាកដ​មែន​៕
https://youtu.be/1sgY1xJ6e0Q

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ