ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​អាសនៈ​ព្រះ​ក្នុងផ្ទះ បើ​មិន​ចេះ​របៀប​នឹង​រកស៊ី​ដាក់

5 ឆ្នាំ មុន

តើ​លោក​អ្នក​គួរ​រៀបចំ​អាសនៈព្រះ​នៅ​ក្នុងផ្ទះ​យ៉ាងម៉េច​ដើម្បី​ឱ្យ​បាន​សុខ​ចម្រើន រកស៊ី​មានបាន និង​ត្រូវ​តាម​ក្បួន​ហុងស៊ុយ ?   បើ​តាម​ក្បួន​ហុងស៊ុយ​ចិន​តៃប៉ិ​ដែល​ល្បី​ឆុត​បំផុត​បាន​ធ្វើការ​ពន្យល់ ណែនាំ​មុន​នេះ​បន្តិច​ថា អាសនៈ​តម្កល់​ពុទ្ធរូប​ចាត់​ថា​ជា​វត្ថុ​ស័ក្តិសិទ្ធិ ជាទី​សក្ការៈ​ដ៏​អស្ចារ្យ​មួយ​ដែល​ម្ចាស់ផ្ទះ​ត្រូវ​យកចិត្តទុកដាក់​សម្អាត​ថែទាំ​ឱ្យ​បាន​ល្អជា​និច្ច ពិសេស​រាល់​ការ​រៀបចំ​អាសនៈ​យើង​ត្រូវ​មើល​ទីតាំង​ឱ្យ​បាន​សមរម្យ ជាទី​សក្ការបូជា…

តើ​លោក​អ្នក​គួរ​រៀបចំ​អាសនៈព្រះ​នៅ​ក្នុងផ្ទះ​យ៉ាងម៉េច​ដើម្បី​ឱ្យ​បាន​សុខ​ចម្រើន រកស៊ី​មានបាន និង​ត្រូវ​តាម​ក្បួន​ហុងស៊ុយ ?

  បើ​តាម​ក្បួន​ហុងស៊ុយ​ចិន​តៃប៉ិ​ដែល​ល្បី​ឆុត​បំផុត​បាន​ធ្វើការ​ពន្យល់ ណែនាំ​មុន​នេះ​បន្តិច​ថា
អាសនៈ​តម្កល់​ពុទ្ធរូប​ចាត់​ថា​ជា​វត្ថុ​ស័ក្តិសិទ្ធិ ជាទី​សក្ការៈ​ដ៏​អស្ចារ្យ​មួយ​ដែល​ម្ចាស់ផ្ទះ​ត្រូវ​យកចិត្តទុកដាក់​សម្អាត​ថែទាំ​ឱ្យ​បាន​ល្អជា​និច្ច ពិសេស​រាល់​ការ​រៀបចំ​អាសនៈ​យើង​ត្រូវ​មើល​ទីតាំង​ឱ្យ​បាន​សមរម្យ ជាទី​សក្ការបូជា ពុំ​មែន​ចេះ​តែ​រៀប​តាម​ចិត្ត​នឹកឃើញ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លាភ​សំណាង សុភមង្គល អត់​ហុងស៊ុយ​របស់​អ្នក​នៅ​ក្នុងផ្ទះ មិន​នាំ​លាភ​សំណាង និង​មិន​នាំ​ហេង​ហេង​ចូល​ផ្ទះ​។

បើកាលណា​យើង​រៀបចំ​អាសនៈ​ព្រះ​បាន​ត្រឹមត្រូវ វត្ថុ​ស័ក្តិសិទ្ធិ​នឹង​ជួយ​ឃុំគ្រង​ថែរក្សាលោក​អ្នក​ឱ្យ​បាន​សុខ​ចម្រើន មាន​សិរី​សួស្តី មាន​ហុងស៊ុយ​ល្អ​ក្នុងចូលក្នុង​គ្រួសារ ។ កន្លែង​ដែល​មិន​គួរ​រៀប​អាសនៈ​ព្រះ​គឺ​នៅ​ក្រោម​ធ្នឹម​ផ្ទះ ព្រោះ​វា​អាច​សង្កត់ វត្ថុ​ស័ក្តិសិទ្ធិ ឱ្យ​យើង​រកស៊ី​ដាក់ និង​មិន​គួរ​រៀបចំ​អាសនៈ​នៅ​ជាប់​បន្ទប់ទឹក ឬ​ជិត​បន្ទប់​បាយ និង​កុំ​រៀបចំ​អាសនៈ​ព្រះ​នោះ​ទៅ​ជិត​ពិតាន​ឱ្យ​សោះនឹង​អាច​មាន​គ្រោះ ឬ​មាន​ជំងឺ​ដ​ង្កា​ត់​គ្រប​សង្កត់​ ។

អាសនៈ​ព្រះ ដែល​រៀបចំ​នៅ​ចំ​ទីតាំង​ល្អ ទីតាំង​សមរម្យ​ជា​ហេតុ​នាំ​មក​នូវ​សិរី​សួស្តី មង្គល​ដល់​អ្នក​នៅ​ក្នុងផ្ទះ ឱ្យ​មាន​សេចក្តីសុខ សេចក្តីចម្រើន រក​ទទួលទាន​មានបាន ជា​ពិសេស​កុំ​ផ្លាស់​ប្តូរ​អាសនៈ​ព្រះ ញឹកញាប់​ពេក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រឹង​មាំ​នៃ​សេចក្តីសុខ​របស់​ក្រុម​គ្រួសារ ការងារ​មិន​នឹងនរ ។

ការ​រៀបចំ​អាសនៈ​ព្រះ​ខុស​កន្លែង​រាសី នឹងនាំ​ជីវិត​ម្ចាស់ផ្ទះឱ្យ​ចុះ​ទាប​ ទីតាំង​ដ៏​ល្អ​របស់​អាសនៈ​នោះ គឺ​នៅ​ត្រង់​បរិវេណ​ដែល​ស្ងប់ស្ងៀម មិន​មាន​មនុស្ស​ដើរ​ឆ្លងកាត់​ចុះឡើង ។ អាសនៈ​ព្រះ​ដែល​ស្ថិត​នៅ​ចំ​បរិវេណ​ជិត​បន្ទប់ទឹក ជិត​កាំជណ្តើរ ក្រោម​កាំជណ្តើរ ជិត​បន្ទប់​បាយ​ចាត់​ទុក​ថា​ជាទី​តាំង​មិនល្អ ធ្វើ​ឱ្យ​រាសី​ការងារ​ចុះ​ទាប សុខភាព​អ្នក​ក្នុងផ្ទះ​ទ្រុឌទ្រោម​ជាដើម ។

ថែ​ទាំអាសនៈ​តម្កល់​ព្រះ​ឱ្យ​បាន​ស្អាត​ជា​និច្ចៈ អាសនៈ​ព្រះ​បូជា​ទេវតា និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ គួរ​ថែរក្សា​ឱ្យ​បាន​ស្អាត​ជា​និច្ច ឧស្សាហ៍​ជូត​សម្អាត​ផ្លាស់​ប្តូរ​ផ្កា​ស្រស់​ៗ ឧស្សាហ៍​ផ្លាស់​ប្តូរ​ទឹក ដាក់​ក្នុង​កែវ​តូច​ៗ​ចំនួន​៥ និង​ឧស្សា​ហ៏​អុជ​ទៀន​ធូប​បូជា​។ បើកាលណាអាសនៈព្រះ​ស្អាត នឹង​នាំ​មក​នូវ​លាភ​សំណាង​ដ៏​ខ្លាំងក្លា ហៅ​ជោគ​លាភ និងនាំ​សុខ​ចម្រើន​ចូល​មក​ក្នុងផ្ទះ​រាល់ថ្ងៃ ។

មិន​ត្រូវ​រៀប​អាសនៈ​ព្រះ​នៅ​ក្នុង​បន្ទប់ដេក​ទេៈ ការ​រៀបចំ​អាសនៈ​ព្រះ​នៅ​ក្នុង​បន្ទប់ដេក ជា​ទ​ង្វើ​ពុំគប្បី​សោះឡើយ នឹង​ធ្វើ​ឱ្យ​គូ​ស្វាមី ភរិយា​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ មាន​តែ​រឿង​ទាស់ទែង​ខ្វែងគំនិត​គ្នា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​។ ម្យ៉ាងទៀត ថែម​ទាំង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​មុខ​តំណែង​ការងារ ទាំង​មុខរបរ​ក៏​ធ្វើ​ឱ្យ​មិន​រីក​ចម្រើន ។

បើ​អាសនៈ​ព្រះ​ជា​ហ៊ឹង​វិញ​ក៏​គួរ​រៀបចំ​នៅ​កន្លែង​ដែល​សមរម្យ​ដូច​អាសនៈ​ព្រះ​ខាងលើ​ដែរ តែ​ខុស​ត្រង់​អាសនៈ​ជា​ហ៊ឹង​គួរ​ស្ថិត​នៅ​កន្លែង​ដែល​ខ្ពស់​ជាង​ក្បាលមនុស្ស​។ ការ​ដាក់​ហ៊ឹង​នៅ​លើ​ខ្នង​ទូ ដែល​មិន​ខ្ពស់​ប៉ុន្មាន ចាត់​ទុក​ថាជាលក្ខណៈ​មិនល្អ​ នឹង​ធ្វើ​ឱ្យ​អាប់​ជោគជតារាសី រកស៊ី​មិន​ឡើង បើ​បម្រើ​ការងារ​តាម​ស្ថាប័ន​ក៏​ជួប​ភាព​រកាំរ​កុះ​ជា​និច្ច ។

តាម​ទស្សនៈ​របស់ខ្ញុំ បើ​យើង​រៀបចំ​អាសនៈ​ព្រះ ឬ​អាសនៈ​វត្ថុ​ស័ក្តិសិទ្ធិ ឬក៏ជាហ៊ឹង​នៅ​ក្នុងផ្ទះ​ដែល​ជា​ជំនឿ​របស់​យើង គួរ​រៀបចំ​ឱ្យ​បាន​សមរម្យ​បំផុត រួម​នឹង​ត្រណម​ត្រឹមត្រូវ​ផង តែបើ​យើង​មិន​រៀប​អាសនៈ​ទេ ពោល​គឺ​មិន​រវល់ មិន​ឱ្យ​មាន​អាសនៈតូចធំណាមួយ​នៅ​ក្នុងផ្ទះ​ក៏​មិន​ខុសឆ្គង​អ្វី​ដែរ ។