ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន៤នាក់នេះប្រុងធ្វើស៊ីស្ត្រីម្នាក់…ក្របួចបានតែបក្សពួកម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូឌុប​ត្រូវ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​និ ង​រត់គេច​ខ្លួន​៣​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​បារ​ចតុមុខ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូឌុប​ត្រូវ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​និ ង​រត់គេច​ខ្លួន​៣​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​បារ​ចតុមុខ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូឌុប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាបតែ​លេចមុខ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូត​២​គ្រឿង​គឺ​ម៉ូតូ​ហុងដា​Big ២​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​បាន​សម្រេច ហើយ​បម្រុង​នឹង​រួច​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម​ក្រោយទៅ​ដល់​ផ្លូវ​៦៨​កែង​ផ្លូវជាតិ​លេខ​៥ សង្កាត់​ចតុមុខ ខណ្ឌ​ស្រះ​ចក ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែកឯ​បក្សពួក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជន​រង​គ្រោះ​មិន​បាន​ប្រាប់​ឈ្មោះ និង​ដំណើររឿង​ទេ ក្រោយ​ពី​ជនសង្ស័យ​ឆក់​កាបូប​បាន​សម្រេច​ហើយ​សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ​ដកហូត​បាន​កាបូប​ឲ្យ​ជន​រង​គ្រោះ​វិញ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ