ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ត្រី​ដក​កាំភ្លើង​វាយ​អ្នក​រើស​អេ​ត​ចាយ​ បាន​ចូល​សារភាព​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ថៅកែ​ខុន​ដូ លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង វាយ​កម្មករ​រើស​អេ​ត​ចាយ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ថៅកែ​ខុន​ដូ លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង វាយ​កម្មករ​រើស​អេ​ត​ចាយ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ មេ​សា ២០១៨ បាន​ចូល​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ក្រោយ​ពី​ចូល​សារភាព នៅ​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូន​ខ្លួន​លោក ប៉ិច តុង​ហេង ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា លោក ប៉ិច តុង​ហេង គ្រាន់តែ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​សាលាដំបូង​ថតរូប​ទុកជា​ឯកសារ​តែ​ប៉ុណ្ណោះ​ទេ​។ សំណុំរឿង​នេះ​មិន​ទាន់​បាន​ចាត់​ទៅ​ព្រះរាជអាជ្ញា​រង​ម្នាក់​ណា​ឡើយ ដោយសារ​ពេលវេលា​ផុត​ម៉ោង​ធ្វើការ​។ នគរបាល​ព្រហ្មទណ្ឌ​ក៏​បាន​នាំ​ខ្លួន​លោក ប៉ិច តុង​ហេង ទៅ​វិញ និង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ស្អែក​នេះ​មក​ម្តងទៀត ដើម្បី​សាកសួរ​ជា​ផ្លូវការ​។

ទោះជា​យ៉ាងណា​ក្តី​នៅ​ដំណាក់កាល​នគរបាល​ព្រហ្មទណ្ឌ​លោក ប៉ិច តុង​ហេង បាន​សងជំងឺចិត្ត​ទៅ​ជន​រង​គ្រោះ ជា​អ្នក​រើស​អេ​ត​ចាយ​ចំនួន ៤.០០០​ដុល្លារ​អា​មេ​រិ​ករួច​ទៅ​ហើយ នេះ​គ្រាន់តែ​ជា​សំណង​រដ្ឋប្បវេណី​ទេ លោក ប៉ិច តុង​ហេង នៅ​ជាប់​បណ្តឹងអាជ្ញា​មួយទៀត ដូច្នោះ​ហើយ​បានជា​នគរបាល​នាំ​ខ្លួន​លោក ប៉ិច តុង​ហេង ទៅ​តុលាការ ដើម្បី​បំពេញ​តាម​នីតិវិធី​៕
https://youtu.be/SZa-7DPaGF0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ