សារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា ក្រុងប៉ារីស ប្រទេសបារាំងកំពុងត្រៀមពិភាក្សាពីអនាគតរបស់ទីតាំងបនពេស្យាតុក្កតាសិច ក្រោយពីមានការទាមទារឲ្យបិទ ហើយកិច្ចពិភាក្សានឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍នេះ ដើម្បីកំណត់ពីអនាគត ខណៈពេលបនពេស្យានោះ ទើបតែបើកកាលពីខែមុន ។
កន្លងមកបនពេស្យាសិចរមែងទទួលការរិះគន់ពីក្រុមស្ត្រី និងសមាជិកសភានៅក្រុងប៉ារីស ដែលសម្លឹងឃើញថា ធ្វើឲ្យធ្លាក់ចុះនូវឱនភាពរបស់ស្ត្រីភេទ និងអំពាវនាវឲ្យបិទជាបន្ទាន់ ។
បនពេស្យាតុក្កតាសិចមានទីតាំងស្ថិតនៅឯអគារមួយក្នុងក្រុងប៉ារីស អតិថិជនភាគច្រើនជាបុរស ហើយនៅផ្នែកខាងក្នុងមាន៣បន្ទប់ បន្ទប់នីមួយៗមានតុក្កតាសិចក្នុងតម្លៃជាច្រើនពាន់អឺរ៉ូ ។ អតិថិជនអាចជ្រើសរើសតុក្កតាសិចបានតាមតម្រូវការ មានទាំងពណ៌សក់ សម្បុរ រូបរាង ប៉ុន្តែត្រូវកក់បន្ទប់ និងបង់ប្រាក់តាមប្រព័ន្ធអនឡាញ ចំណែកតម្លៃប្រហែល១០០ដុល្លាររយៈពេលមួយម៉ោង ៕
ចែករំលែកព័តមាននេះ