ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​លក់​សេរី​ដូច​នៅ​ផ្សារ​ត្រី​…

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ណ៏​ជាមួយ​កម្លាំង​នរ​គ​របាល

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ណ៏​ជាមួយ​កម្លាំង​នរ​គ​របាល​ប៉ុស្ដិ៍​សំរោង​លើ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញឿ​ន​ចំនួន​៣​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​បាន​ចំនួន​៣​កញ្ចប់​រួម​និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ឈើទាល ឃំ​ុ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ 

ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ទី​១-​ឈ្មោះ យឿ​ន ផា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ក្រឡឹង​ដុំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​មុខសញ្ញា​ជួញដូរ​), ទី​២-​ឈ្មោះ យឿ​ន គឹ​ម​ឡេ​ង ភេទ​ប្រុស មុខរបរ​កម្មករ​ក្រុមហ៊ុន មាន​ទីលំនៅ ភូមិ​ក្រឡឹង​ដុំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​អ្នក​ប្រើប្រាស់​) និង​ទី​៣-​ឈ្មោះ ឡុ​ង ឆាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរប​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រឡឹង​ដុំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​អ្នក​ប្រើប្រាស់​) ។ នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​ចំនួន​២​កញ្ចប់​មធ្យម និង​១​កញ្ចប់​តូច​, ទូរ​សព្ទ័​អិន​ចុច​ពិល​១​គ្រឿង​, ម៉ូតូ​ម៉ាក​ស្មាស​វី​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BK-៧៣៥៩ ។ 

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មានមុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់ ទើប​កម្លាំង​ជំនាញ​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ និង​ត្រួតពិនិត្យ​ព្រមទាំង​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយ​ជនសង្ស័យ​ឈ្មោះ យឿ​ន ផា បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ពី​ជន​មិន​ស្គា​ស់​ឈ្មោះ​នៅ​ម្ដុំ​ភូមិ អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ទិញ​ម្តង​ៗ​ចំនួន​១០​ម៉ឺន​រៀល​ដើម្បី​យក​ទៅ​លក់​បន្ត ៕