ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PM​ស្រុក​ម៉ា​ឡៃ​បង្ក្រាប​ថ្នាំ​ញៀន​បាន​109​គ្រាប់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អំពើ​លួច ឆក់​ប្លន់ និង​អំពើ​ហិ.ង្សា​ផ្សេង​ៗ​គឺ​ផ្តើម​ចេញពី​គ្រឿងញៀ.ន​ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

ខេត្តបន្ទាយមានជ័យ ៖ អំពើ​លួច ឆក់​ប្លន់ និង​អំពើ​ហិង្សា​ផ្សេង​ៗ​គឺ​ផ្តើម​ចេញពី​គ្រឿងញៀន​ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ធ្វើការ​ចុះ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ហើយ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ឲ្យ​ដឹង​ថា​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ធ្វើការ​ស៊ើបអង្កេត​តាមដាន​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅ​វេលា​ម៉ោង​2​និង​11​នាទី ថ្ងៃ​ទី​23 ខែមីនា ឆ្នាំ​2017 កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ស្រុក​ម៉ា​ឡៃ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ឈ្មោះ នុ​ត យិ​ន ភេទ​ប្រុស អាយុ​54​ឆ្នាំ នៅ​ចំណុច​ភូមិ​អូរ​កាច់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ក្រហម​ចំនួន​32​គ្រាប់ ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឆែក​ឆេរ​នៅ​លើ​ផ្ទះ​របស់​ជនសង្ស័យ​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ក្រហម​ចំនួន​77​គ្រាប់​បន្ថែម​ទៀត​សរុប​ចំនួន​109​គ្រាប់​រួម​ទាំង​ឧបករណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា គេ​ពិតជា​ជួញដូរ​គ្រឿងញៀន​ពិតប្រាកដ​មែន​ដោយ​ទិញ​ថ្នាំ​ញៀន​​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​នេះ​ចំនួន​5​លើក​មក​ហើយ ទិញ​ម្តង​30​គ្រាប់​ទៅ​100​គ្រាប់​ពី​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ ។ ដោយ​ផ្អែក​ទៅ​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួម​ទាំង​ដកហូត​វត្ថុ​តាង​ជាក់​ស្តែង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​នីតិវិធី ៕