ចោរឆក់កាបូបហើយដួលអូសថ្នល់បែកមុខបែកមាត់ទៀត
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់មិនបានសម្រេចបណ្តាលឲ្យដួលអូសនឹងថ្នល់បែកមុខបែកមាត់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់មិនបានសម្រេចបណ្តាលឲ្យដួលអូសនឹងថ្នល់បែកមុខបែកមាត់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់មិនបានសម្រេចបណ្តាលឲ្យដួលអូសនឹងថ្នល់បែកមុខបែកមាត់ស្ត្រីជាអ្នកបើកម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រី២នាក់ជិះម៉ូតូហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AZ-1296 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី២០១៣ មិនមានស្លាកលេខទិសដៅស្របគ្នា បានជិះមកជិតហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះមិនបានសម្រេចធ្វើឱ្យជនរងគ្រោះដួលម៉ូតូអូសនឹងថ្នល់បែកមុខបែកមាត់ស្ត្រីម្នាក់ជាអ្នកឌុប ចំណែកអ្នកអង្គុយក្រោយមិនមានរងរបួសទេភ្លាមៗនោះដែលជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ