កងរាជអាវុធហត្ថខេត្តចាប់រថយន្តដឹកឈើគ្រញូង ប្រគល់ឱ្យមេព្រៃខណៈបម្រុងលោតឆ័ត្រ
ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានស្ទាក់ចាប់ឃាត់រថយន្តទំនើបដឹកឈើគ្រញូង ប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ខណៈបម្រុងលោតឆ័ត្រ
ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានស្ទាក់ចាប់ឃាត់រថយន្តទំនើបដឹកឈើគ្រញូង ប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ខណៈបម្រុងលោតឆ័ត្រ
ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានស្ទាក់ចាប់ឃាត់រថយន្តទំនើបដឹកឈើគ្រញូង ប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ខណៈបម្រុងលោតឆ័ត្រ ដើម្បីឆ្លងដែនរកទីផ្សារដែលមានតម្លៃខ្ពស់ ចំណែកម្ចាស់បានរត់គេចខ្លួនបាត់។ ហេតុការឃាត់រថយន្តដឹកឈើគ្រញូងនោះធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែមីនា ត្រង់ចំណុចភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ដែលផ្ទុកឈើគ្រញូងបម្រុងលោតឆ្ពោះទៅរកទីផ្សារខ្ពស់។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៧នេះថា រថយន្តដែលត្រូវសមត្ថកិច្ចស្ទាក់ចាប់នោះម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ គ្មានស្លាកលេខ ហើយរថយន្តដែលផ្ទុកឈើគ្រញូងនោះបានចេញដំណើរមកពីខេត្តបន្ទាយមានជ័យ ហើយបម្រុងឆ្ពោះទៅកាន់ប្រទេសវៀតណាម ជាប់ប្រំប្រទល់ ខេត្តត្បូងឃ្មុំ។ លោកបានបន្តថា រថយន្តនេះបានផ្ទុកឈើគ្រញូង(ប្រភេទក្រាក់)ចំនួន១៣៧ដុំ ទម្ងន់៤៩៨គីឡូក្រាមស្មើ០.៤១៥ម៉ែត្រគូប។
លោកបន្តថា ក្នុងពេលស្ទាក់ចាប់រថយន្តនោះអ្នកបើកបរបានរត់គេចខ្លួនបាត់។ ប៉ុន្តែគេអាចសង្ស័យថា លោកនាយខណ្ឌបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីព្រៃឈើ គឺត្រូវបិទប្រកាសរយៈពេល៣០ថ្ងៃដើម្បីឲ្យម្ចាស់ចូលខ្លួនមកទទួលការផាកពិន័យ។ ប៉ុន្តែបើ៣០ថ្ងៃម្ចាស់មិនចូលខ្លួនទេនោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ តែក្នុងករណីប្រមូលស្តុក និងដឹកជញ្ជូនឈើដ៏កម្រនេះ បើទោះបីម្ចាស់ចូលខ្លួនក៏ត្រូវចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការដែរ។ បច្ចុប្បន្ន រថយន្តបទល្មើស និងឈើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តប្រគល់ឱ្យទៅមន្ត្រីជំនាញបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕
ចែករំលែកព័តមាននេះ