ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​៦​នាក់​ចុះ​លេង​ទឹក​ព្រែក បាន​លង់​ស្លា.ប់​ម្នាក់​នៅ​ស្រុក​ស្វាយ​ជ្រំ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​មូលដ្ឋាន ខណៈ​មាន​ក្មេង​ៗ​ជា​សិស្សសាលា​០៦​នាក់​នាំ​គ្នា​ចុះ​ហែល​ទឹក​ព្រែក និង​លោត​ពីលើ​ស្ពាន​ចុះ​ទឹក​ព្រែក​នៅ​ចំណុច​

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​មូលដ្ឋាន ខណៈ​មាន​ក្មេង​ៗ​ជា​សិស្សសាលា​០៦​នាក់​នាំ​គ្នា​ចុះ​ហែល​ទឹក​ព្រែក និង​លោត​ពីលើ​ស្ពាន​ចុះ​ទឹក​ព្រែក​នៅ​ចំណុច​ស្ពាន​ខាងកើត​វត្ត​ចាស់​ចម្ងាយ​ជាង​១០០​ម៉ែត្រ ហើយ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ សាន វីត អាយុ​១៤​ឆ្នាំ ជា​សិស្ស​បាន​លង់ទឹក​ព្រែក​រក​មិនឃើញ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ បណ្តាល​ឲ្យ​ស្លាប់​។

បើ​តាម​លោក​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ លោក ពិន អាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ជា​សិស្សសាលា ដែល​នាំ​គ្នា​ចុះ​ហែល​ទឹក​ព្រែក​ទាំង​០៦​នាក់​នោះ ទី​១.​ឈ្មោះ សាន វីត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទី​២.​ឈ្មោះ កាន រតនៈ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ទី​៣.​ឈ្មោះ ម៉ៅ​ធួន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ទី​៤.​ឈ្មោះ រស់ សា​ផៃ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទី​៥.​ឈ្មោះ ភិន សារ៉ូ​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ និង​ទី​៦.​ឈ្មោះ ជឹ​ម សំណាង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ សិស្ស​ទាំង​០៦​នាក់​មាន​ទីលំនៅ​ភូមិ​ស្វាយ​ក្អែ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​ក្មេង​ប្រុស​ឈ្មោះ រស់ សា​ផៃ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ និង​មិត្តភក្តិ​៥​នាក់ បាន​ចេញពី​សាលារៀន ហើយ​ក៏​បបួល​គ្នា​មក​លេង​ទឹក​ព្រែក​ក្បែរ​វត្ត​ចាស់ និង​ឡើង​លោត​ពីលើ​ស្ពាន​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​មុជ​ហែល​លេង​យ៉ាង​សប្បាយ​។ ប្រភព​ដដែល​បន្ត​ថា ពេល​កំពុង​តែ​លេង​ទឹក​ប្រមាណ​កន្លះ​ម៉ោង មិត្តភក្តិ​ដែល​បាត់​ខ្លួន​ឈ្មោះ សាន វីត បាន​ឡើងឈរ​លើ​បង្កាន់ដៃស្ពាន​រួច​លោត​ចុះ​ពីលើ​ស្ពាន​ម្តងទៀត​ក៏​លិច​ទឹក​បាត់​មិនឃើញ​ងើបឡើង​ពី​ទឹក​វិញ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក៏​នាំ​គ្នា​ទាំង​៥​នាក់​ចុះ​ជួយ​រាវរក​ប៉ុន្តែ​មិនឃើញ​ក៏​ត្រឡប់​ទៅ​ផ្ទះ​ម្តាយ​របស់​មិត្តភក្តិ​ជា​ជន​រង​គ្រោះ​ហើយ​បាន​ប្រាប់​ពី​រឿងហេតុ​ការណ៍ ទើប​ចាស់ទុំ​ឆោឡោ ហើយ​ទាំងអស់​គ្នា​បាន​ត្រឡប់​ទៅ​រកសា​ជា​ថ្មី​ប៉ុន្តែ​ទោះបី​ខំ​រាវរក​យ៉ាងណា​ក៏​ដោយ ក៏​រក​មិនឃើញ​ឡើយ​។

រហូត​មក​ដល់​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៤ ខែធ្នូ​ឆ្នាំ​២០១៦ ទើប​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ប្រទះ​ឃើញ​សាកសព​ក្មេង​រង​គ្រោះ​អណ្តែត​ទឹក នៅ​ខាងជើង​ស្ពាន​ព្រែក​វត្ត​ចាស់​ប្រមាណ​១៥០​ម៉ែត្រ​ក៏​បាន​ស្រង់​សព​យក​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ទាំង​ក្ដុកក្ដួល​បំផុត​៕