ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​៤​នាក់​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ជួញដូរ​គ្រឿងញៀ.ន ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ចែកចាយ​នៅ​ចំណុច​ភូមិ​ដេ​អេ

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​៤​នាក់​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ចែកចាយ​នៅ​ចំណុច​ភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩​និង​៤៨​នាទី​យប់​។ សមត្ថកិច្ច​ស្រុក​ពេ​ជ្រា​ដា​បាន​ឲ្យ​ដឹង​ថា ដោយ​ពី​មានការ​សហ​ការណ៍​យ៉ាង​ល្អ​រវាង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពូ​ជ្រៃ ក៏​បាន​ធ្វើការ​បង្ក្រាប​លើ​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​បាន​មួយ​ករណី​។

នគរបាល​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ចំនួន​៣​នាក់​នោះ​រួម​មាន​ទី​១-​ស្រ៊ា​ង គឹ​ម​ស្រ៊ុ​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ ទី​២-​ធឿ​ន ចាន់​ម៉ាក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ ទី​៣-​ធឿ​ន ចាន់​មាឃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

គួរ​បញ្ជាក់​ថា​ក្រោយ​ចម្លើយ​សារភាព​របស់​ឈ្មោះ ស្រ៊ា​ង គឹ​ម​ស្រ៊ុ​យ នោះ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ ដែល​បានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា ក៏​បាន​បន្ត​ឆែកឆេរ នៅផ្ទះ​ឈ្មោះ ខៀវ សុ​ជាតិ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​យោធា ហើយ​បាន​រក ឃើញ​សារធាតុ​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​៧​កញ្ចប់ និង​ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​១ បន្ទាប់​មក​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ខៀវ សុ​ជាតិ ម្នាក់​ថែម​ទៀត​។ សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​គេ​ប​ញ្ជួ​ន​ទៅ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី​ង​ដែរ​៕