ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​មិញ! ក្រុម​ចោរ​កាំបិត​ប៉័ង​តោភ្ជង់​ប្លន់ប្រាក់​អស់សន្ធឹក​​សន្ធាប់​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា មាន​ករណី​ចោរ​ប្លន់​ផ្ទះ​លក់​​គ្រឿងទេស​ក្បែរ​ចិញ្ចើម​ផ្លូវ​មួយ​​កន្លែង កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២៦ តុលា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ក្រួស ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់​ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ដោយប្រើ​​កាំបិតប៉័ងតោ សំឡុត​​យក​​ប្រាក់អស់​យ៉ាង​ច្រើន​​​ រួច​​​រត់គេច​ខ្លួន​​អស់ ។

ប្រភព​ឱ្យ​ដឹង​​ថា ម្ចាស់​ផ្ទះ​រង​គ្រោះ​​ខាងលើ ស្ត្រីជា​ប្រពន្ធ​ឈ្មោះ​វ៉​ន សូ​វៀត អាយុ​២៨​ឆ្នាំ មាន​ប្តី​ឈ្មោះ​មឿ​ន វី​រៈ អាយុ​៣១​ឆ្នាំ ជា​អ្នក​លក់​គ្រឿងទេសនៅ​ក្នុងភូមិ​កើតហេតុ​ខាង​លើ ។

តាម​​ប្រភព​​ពី​ស្ត្រី​​ម្ចាស់ផ្ទះ​បាន​​អះអាងប្រាប់​សមត្ថកិច្ច​​ថា ក្រុម​ចោរមានគ្នា២នាក់យក​កាំបិត​ប៉័ងតោ​​ភ្ជង់នឹង​​ក​.​​របស់​​គាត់ និងគំរាម​​សំឡុត​​​​យក​​ប្រាក់​ខ្មែរ​ប្រហែល​​៥​លាន​រៀល, ​​ប្រាក់​បាត​៥​ពាន់បាត​, ចិញ្ចៀន​ប្លា​ទី​ន​១, ខ្សែដៃ​ប្លា​ទី​ន​១ និង​កាត​ទូរស័ព្ទ​ចម្រុះ​ចំនួន​១០០​សន្លឹក​​ផង​​ដែរ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​​បើក​ការ​ស៊ើប និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​ចោរ​ទាំងនោះ​ហើយ ។ តែ​ប្រភព​ទទួលបាន​ចុង​ក្រោយ​​ថា ករណី​នេះ កំពុង​មានការ​សង្ស័យ​ច្រើន​ដែល​អាច​ជា​ករណី​បំភ្លៃ បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​តាម​ជំនាញ​ ទៅ​លើ​ម្ចាស់ផ្ទះ​រង​​គ្រោះ ក៏​​បាន​បែកធ្លាយ​រឿង​ជន​រង​គ្រោះ​មាន​ជំពាក់​ប្រាក់​គេ ​ហើយ​ក្រោយ​ពេល​កើតហេតុនោះ គ្មាន​អ្នក​ជិតខាង​ណា​ដឹងរឿងនិង​ផ្អើល​​នោះ​ទេ ។

តែ​ទោះជា​យ៉ាងណា​ សមត្ថកិច្ច​កំពុង​​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បានដឹង​ច្បាស់ ។