ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ម្ចាស់​ហាង​រតនៈ​រចនា​ម៉ូត ប្រគល់​ជូន​ស្ថាប័ន​ច្បាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ បាន​ធ្វើការ​ចាប់ខ្លួន ម្ចាស់​ហាង រតន​:​រចនា​ម៉ូត ដែល​ពាក់ព័ន្ធ​ថា បាន​ប្រើ​អំពើ​ហិ.ង្សា

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ បាន​ធ្វើការ​ចាប់ខ្លួន ម្ចាស់​ហាង រតន​:​រចនា​ម៉ូត ដែល​ពាក់ព័ន្ធ​ថា បាន​ប្រើ​អំពើ​ហិង្សា វាយ​ទៅ​លើ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​រហូត​បាក់ដៃ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​ច្បាប់​។ ម្ចាស់​ហាង​រតន​:​រចនា​ម៉ូត​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ ពៅ រតនៈ ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៣៨F ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ទាក់ទិន​ទៅ​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​បាន​បង្ហើប​ឲ្យ​ដឹង​ថា តាម​ចម្លើយ​ម្ចាស់​ហាង​ថា ខ្លួន​ពិតជា​បាន​វាយ​ជន​រង​គ្រោះ​រហូត​បាក់ដៃ​មែន ក្នុង​ជម្លោះ​គ្នា​មួយ​រឿង​ចត​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នៅ​មុខ​ហាង​។ គួរ​បញ្ជាក់​ថា បុរស​វ័យ​ចំណាស់​រត់​រ៉ឺ​ម៉ក​ម៉ូតូ​(​កង់​បី​)​ម្នាក់ ត្រូវ​បាន​ម្ចាស់ផ្ទះ​រតនៈ​រចនា​ម៉ូត វាយ​បណ្តាល​ឲ្យ​បាក់ដៃ​ឆ្វេង ដោយ​គ្រាន់តែ​ឈប់​នៅ​មុខ​ហាង​ដើម្បី​រង់ចាំ​ម៉ូយ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​មុខ​ហាង រតនៈ​រចនា​ម៉ូត ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦​។

បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ឈប់​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ខាងលើ​នោះ​មែន ដើម្បី​រង់ចាំ​ឌុ​ប​ម៉ូយ លុះ​បន្តិច​ក្រោយមក​មាន​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ទៅ​ដល់ ហើយ​បាន​ប្រាប់​គាត់​ឲ្យ​យក​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពី​មុខ​ផ្ទះ​។ ភ្លាម​នោះ​គាត់​រៀ នឹង​បណ្តើ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​ហើយ តែ​បណ្តើ​ចេញ​មិន​ទាន់​ក៏​ត្រូវ​បុរស​នោះ​ចុះ​ពី​រថយន្ត​បើកទ្វារ​ផ្ទះ​យក​ឈើ​ជ្រុង វាយ​គាត់​បណ្តាល​ឲ្យ​រង​របួស​បាក់ដៃ​ឆ្វេង​។

ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ក្រោយ​ពេល​ម្ចាស់​ហាង​វាយ​គាត់​បាក់ដៃ​ហើយ បុរស​រូប​នោះ​ក៏​បើករ​យន្ត​ចេញ​ទៅ​បាត់ ទុក​ឲ្យ​រូប​គាត់​ដេក​ដួល និង​ឈឺ​ចុកចាប់​លើ​ដី តែ​ត្រូវ​បាន​អ្នក​រស់នៅ​ជិតខាង​អាណិតអាសូរ ជួយ​ទាក់ទង​រថយន្ត​សា​មុ​យ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ គួរ​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​នោះ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​២៤ ខែសីហា ឆ្នាំ​២០១៦ បាន​ចេញ​បទបញ្ជា​ផ្ទាល់​ប្រកាស​ឲ្យ​សមត្ថកិច្ច​ជំនាញ ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​ចាប់ខ្លួន​ម្ចាស់​ហាង​”​រតនៈ​រចនា​ម៉ូត​” ដែល​វាយ​បុរស​វ័យ​ចំណាស់​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​បណ្ដាល​ឲ្យ​បាក់ដៃ​នោះ យក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

បន្ទាប់​ពី​មាន​បទបញ្ជា​យ៉ាង​ក្តៅ​គគុក​នោះ លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង ទទួល​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចុះ​ទៅ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់ ដែល​ពេល​នេះ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕