ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​គយ​តាម​​ប្រមាញ់​​​រថយ​ន្ត​​ដឹក​ឈើ​​គ្រញូង​​តាម​​ផ្លូវ​ជាតិ​​លេខ៣១

12 ឆ្នាំ មុន

ខេត្តកំពត ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​វេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​២៨ ឧសភា នៅតាម​ដង​ផ្លូវជាតិ​លេខ​៣១ ពី​ស្រុក​កំពង់​ត្រាច ​ទៅ​ស្រុក​បន្ទាយ​មាស ដោយ​សារ​តែ​គេ​ឃើញ​រថយន្ត​ស៊េរី​​ទំនើប​បើក​អម​រថយន្ត​នីស្សាន់​មួយ​បាំង​កន្លះ ដឹក​ឈើ​គ្រញូង​ពី​ត្បូង​ទៅ​ជើង ដោយ​​រថយន្ត​ដឹក​ឈើ​​គ្រញូង​​ស្ថិត​នៅ​កណ្តាល

ខេត្តកំពត ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​វេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​២៨ ឧសភា នៅតាម​ដង​ផ្លូវជាតិ​លេខ​៣១ ពី​ស្រុក​កំពង់​ត្រាច ​ទៅ​ស្រុក​បន្ទាយ​មាស ដោយ​សារ​តែ​គេ​ឃើញ​រថយន្ត​ស៊េរី​​ទំនើប​បើក​អម​រថយន្ត​នីស្សាន់​មួយ​បាំង​កន្លះ ដឹក​ឈើ​គ្រញូង​ពី​ត្បូង​ទៅ​ជើង ដោយ​​រថយន្ត​ដឹក​ឈើ​​គ្រញូង​​ស្ថិត​នៅ​កណ្តាល ។ អ្នក​ឃើញ​ហេតុ​ការណ៍​និយាយ​ថា ស្ថាន​ភាព​បែប​នេះ ទំនង​ជា​​រថយន្ត​ដឹក​ឈើ​គ្រញូង​​មិន​ព្រម​ឈប់ លុះ​​ប្រមាណ​២០​នាទី​ក្រោយ​មក​​ស្រាប់តែ​គេ​​បាន​ឮ​ដំណឹង​ថា​​ រថយន្ត​​ដឹក​ឈើ​គ្រញូង​​ក្រឡាប់​​នៅ​ចំណុច​ភូមិព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ។

តាម​​​ប្រជា​ពល​រដ្ឋ​ដែល​​ឃើញ​ហេតុ​ការណ៍​និយាយ​ថា ​រថយន្ត​ដឹក​ឈើ​គ្រញូង​​​​នោះ​​បើក​កៀក​គ្នា​ជា​មួយ​រថយន្តគយ​​​ក៏​បណ្តាល​ឱ្យ​ក្រឡាប់​​ដោយ​​គ្មាន​បុក​អ្វី​ទេ ​ហើយ​ពេល​​ក្រឡាប់​​នោះ​គេ​ឃើញ​មន្ត្រី​គយ​២​នាក់ ​បាន​ចេញ​​ពី​ក្នុង​រថយន្ត​មាន​គ្រោះថ្នាក់​​ ឯឈើ​​គ្រញូង​បាន​ខ្ទាត​ចេញ​រាយ​​ប៉ាយ ​ចំណែក​រថយន្ត​ដឹក​ឈើ​​គ្រញូង​​​នេះ​ក៏​បែក​កង់​​ដែរ ។ ​ភ្លាមៗ​នោះ​ ​​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​​មួយគ្រឿង​ត្រូវ​បាន​​មន្ត្រី​គយ​ហៅ​ឱ្យ​ឈប់​​​បាំង​រថយន្ត​ក្រឡាប់​ហើយ​​រារាំង​មិន​ឱ្យ​​​អ្នក​កាសែត​ថត លុះប្រហែល​ជា​២០​នាទី​​​ក្រោយ​មក​រថយន្ត​ស្ទូច​ក៏​បាន​ស្ទូច​រថយន្ត​ដឹក​ឈើបន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ​ពេល​រថយន្ត​ដឹក​ឈើ​​និង​រថយន្ត​គយ​​ចេញ​ផុត ទើប​នគរ​បាល​ស្រុក​អង្គ​រជ័យ​ ​និង​នគរបាល​​ប៉ុស្តិ៍​មក​សួរ​នាំ ប៉ុន្តែ​មិន​បាន​ឃើញ​អ្វី​ទាំង​អស់​ឃើញ​តែ​ស្រោម​ជើង និង​ព្រៃ​នៅ​ក្បែរ​ថ្នល់​​បាក់​រាប​អស់ ។

​មន្ត្រី​​នៅ​មូល​ដ្ឋាន​ក៏​ដូច​ជា​នគរបាល​​​ស្រុក​ទាំង​៣​គឺ​កំពង់​ត្រាច បន្ទាយ​មាស និង​អង្គរ​ជ័យ មិន​បាន​ដឹង​ពីមូល​ហេតុ​នេះ​ឡើយ ​ម្នាក់ៗ​បាន​ត្រឹម​តែ​និយាយថា ​រថយន្ត​ដឹក​ឈើ​គ្រញូង​​ត្រូវ​បាន​រថយន្ត​ទំនើប​​បើក​អម ។ ​ការ​ស្វែង​រក​​ព័ត៌​មាន​​ត្រូវ​បាន​មន្ត្រី​គយ​​មួយ​រូប​ឈ​រ​ជើង​នៅ​ផ្លូវ​បែក​គូស​ ស្រុក​ត្រាំ​កក់ និយាយ​ថា ​រ​ថយន្ត​ក្រឡាប់​​នោះ​ជា​រថយន្ត​ដឹក​ឈើ​គ្រញូង​​ដែល​គយ​​ចាប់​ពី​ក្រុម​ឈ្មួញ​កាល​ពី​វេលា​ម៉ោង​ប្រហែល​២​រសៀល ​ថ្ងៃទី​២៨ ឧសភា ​នៅ​ចំណុច​ទំនប់​​គង​លាន់​ ឃុំ​ឫស្សី​​ស្រុកខាង​កើ​ត ស្រុក​កំពង់​ត្រាច។ ​មន្ត្រី​គយ​​រូប​នោះ​បាន​និយាយ​ថា ​ការ​ចុះ​ចាប់​​​ឈើ​គ្រញូង​​លើក​នេះ​មាន​លោក​អ៊ុន ​ឃាង ប្រធាន​គយ​ចល័ត​​ផ្លូវ​ជាតិ​លេខ​៣ និង​លេខ​២ ចុះ​ផ្ទាល់​​តែ​ម្តង ។ ​កំណាត់​ឈើ​គ្រញូង​​ដែល​គេ​ដឹក​តាម​រថយន្ត​ ហើយ​ត្រូវ​គយ​​ចាប់​នោះ​មាន​ចំនួន​៥៧ដុំ ​និងត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ទី​ស្នាក់​ការ​​ឯ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៩ ឧសភា៕