រាជធានីភ្នំពេញ ៖ នៅមុននេះអតីតតារាសម្តែងកញ្ញា វ៉ាង ស្រីណូ បានសម្រេចចិត្តថា នឹងវិលចូលសិល្បៈវិញ ក្នុងអំឡុងដើ ឆ្នាំ២០១៥ ខាងមុខ ដោយបានទាំងបង្ហាញតម្រុយថា កំពុងត្រៀមសាងស្នាដៃភាពយន្តថ្មីនៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន។ យ៉ាងណាដំណឹងចុងក្រោយដែលទទួលបានពីវ៉ាង ស្រីណូ បានលើកឡើងថា ប្រហែលផ្អាកជាបន្តទៀត រឿងចូលសិល្បៈ ។ ការលើកឡើងនេះ ស្របពេលដែលនាងលេចឮដំណឹងថា គ្រោងចូលរោងការជាមួយអ្នកនៅអាមេរិកតាមរយការបង្ហោះសារក្នុងសង្គមហ្វេសប៊ុករបស់ស្រីតូចរូបស្រស់នេះដោយផ្ទាល់។
តារានិយមបញ្ចេញគល់ទ្រូងសស្អាត និងធ្លាប់ជាប់តំណែងខាងភាពសិចស៊ី នាង វ៉ាង ស្រីណូ ធ្លាប់បានបញ្ចេញព័ត៌មានក្នុងហ្វេសប៊ុករបស់នាងថា «គ្រោងរៀបការជាមួយគូស្នេហ៍នៅអាមេរិក ដោយម្នាក់ៗត្រៀមខ្លួនរួចជាស្រេច ។ ការលើកឡើងនេះ ដើម្បីបន្សាបព័ត៌មានដែលឮថា នាងកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសថ្នាក់ខ្ពស់ជាមន្ត្រីធំក្នុងស្រុកដែលមានគេតាមដានច្រើនក្នុងពេលដែលនាងបាត់មុខពីមហាជនរាប់ខែ ហើយកម្រិតជីវិតរស់នៅក្រៅឆាកសម្តែងនៅតែហ៊ឺហារសម្បូរប្រាក់ចាយវាយមិនដាច់សូរនោះ»។ យ៉ាងណាការទម្លាយសារៀបការជាមួយបុរសឆ្លងទ្វីបគេនៅមិនទាន់ជឿជាក់ទាំងស្រុង ឬយ៉ាងណាឡើយ ព្រោះស្រីណូតែងតែបង្ហាញនូវតម្រុយបែបនេះ កាលពីអុកឡុកសិល្បៈរួចហើយដែរ ប៉ុន្តែក្រោយមកនៅទ្រឹងអត់ទាន់បានឃើញរូបភាពសំពះផ្ទឹម ក្រៅពីមិត្តរួមអាជីពរបស់នាង គេរៀបការជាបន្តបន្ទាប់។
ក្នុងជំនួបចុងក្រោយពេលចូលរួមពិធីជប់លៀងអាពាហ៍ពិពាហ៍របស់អ្នកនាងឈួន ស្រីម៉ៅ កន្លងទៅ វ៉ាង ស្រីណូ ដែលនៅតែមានរូបស្រស់សោភាបានបន្តឲ្យដឹងថា «ចំពោះរឿងដែលនាងបង្ហោះថា រៀបការជាមួយអ្នកអាមេរិកនោះ គឺពិតជាមានមែន ប៉ុន្តែអត់ទាន់ដឹងថា ពេលណាឡើយ ព្រោះនៅចាំចាត់ចែងការងារចាំបាច់ផ្សេងៗឲ្យបានស្បើយសិន ទើបនិយាយរឿងចូលរោងពេលណាច្បាស់បាន ។ បែបនេះហើយ ទើបសិល្បៈដែលថា ចូលវិញនោះ ក្នុងឆ្នាំក្រោយ ក៏មិនអាចច្បាស់ថា មកវិញ ឬយ៉ាងណា ចាំតែមើលពេលវេលាសិន បើអ្វីៗហាក់មិនទាន់សម្រេចនៅឡើយ»។ នៅពេលសួរនាំ ថា បើអត់ចូលសិល្បៈវិញ តើមានការព្រួយរឿងបាត់បង់ប្រជាប្រិយភាពដែរឬទេ ព្រោះមានតារាក្រោយៗ គេប្រកួតគ្នាខ្លាំងណាស់0x017d7 ស្រីណូ បញ្ជាក់យ៉ាងលឿនថា នាងក៏គិតរឿងសិល្បៈដែរ ព្រោះតែនៅស្រឡាញ់ ប៉ុន្តែមកពីនេះ ជាពេលវេលា បើមានពេលនាងនឹងវិលមកសម្តែង ប៉ុន្តែទាល់តែគោលដៅសម្រេចសិន ដូចជាផែនការរកស៊ី និងគម្រោងរៀបការ ។ លើសពីនេះឃើញថា សិល្បៈឥឡូវនេះ គឺបោះជំហ៊ានជាបន្តបន្ទាប់ទាំងផលិតកម្ម ទាំងស្ថានីយទូរទស្សន៍ នេះជាឱកាសរបស់សិល្បៈទាំងអស់ មិនថាថ្មី ឬចាស់នោះទេ សំខាន់ឲ្យតែសិល្បៈយើងរីកលូតលាស់មានតម្លៃ មានប្រជាជនគាំទ្រនោះ នាងពិតជាសប្បាយចិត្ត ហើយក៏នឹងចូលរួមលើកស្ទួយ ប្រសិនបើមានពេល ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ