ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ តារា​ទី ណែនាំ​យុវវ័យ​ដែល​មាន​អាយុ​តិច​កុំ​ប្រើ​ពាក្យ «​ជាតិ​នេះ​ឆា​ជីវិត​ចោល​» ព្រោះតែ​អត់​ចេះ​ព្យាយាម

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ជើង​ចាស់​ដែល​ដុះ​ចេញពី​សាលា​វិចិត្រសិល្បៈ​អ្នក​នាង​ចាន់ តារា​ទី នៅ​តែ​ឈោង​ចាប់​អាជីព​សិល្បៈ ដូច​កាលពី​នៅ​ក្មេង​ស្រស់​ស្អាត ។ ជាមួយ​ភាព​ជោគជ័យ​ឈរ​ក្នុង​តំណែង​តារាភាពយន្ត​ល្បី​ក្នុង​នាម​មហាជន​ទទួលស្គាល់ និង​ធ្លាប់​ជួប​រឿង​ឈឺចាប់​ពេល​ដាច់ដោច​ជាមួយ​ស្វាមី និង​រែកពន់​បន្ទុកគ្រួសារ​តែឯង។ អ្នកស្រី ចាន់ តារា​ទី បាន​ផ្ញើ​សា​ដល់​យុវវ័យ​មាន​អាយុ​ចន្លោះ​ពី​១៧​ឆ្នាំ​ដល់​២០​ឆ្នាំ​ជាង គួរ​កុំ​ប្រើ​ពាក្យ​ជាតិ​នេះ ឆា​ជីវិត​ចោល អត់​រក​អនាគត​ទាំង​នៅ​ក្មេងខ្ចី ទាំង​មិន​

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ជើង​ចាស់​ដែល​ដុះ​ចេញពី​សាលា​វិចិត្រសិល្បៈ​អ្នក​នាង​ចាន់ តារា​ទី នៅ​តែ​ឈោង​ចាប់​អាជីព​សិល្បៈ ដូច​កាលពី​នៅ​ក្មេង​ស្រស់​ស្អាត ។  ជាមួយ​ភាព​ជោគជ័យ​ឈរ​ក្នុង​តំណែង​តារាភាពយន្ត​ល្បី​ក្នុង​នាម​មហាជន​ទទួលស្គាល់ និង​ធ្លាប់​ជួប​រឿង​ឈឺចាប់​ពេល​ដាច់ដោច​ជាមួយ​ស្វាមី និង​រែកពន់​បន្ទុកគ្រួសារ​តែឯង។ អ្នកស្រី ចាន់ តារា​ទី បាន​ផ្ញើ​សា​ដល់​យុវវ័យ​មាន​អាយុ​ចន្លោះ​ពី​១៧​ឆ្នាំ​ដល់​២០​ឆ្នាំ​ជាង គួរ​កុំ​ប្រើ​ពាក្យ​ជាតិ​នេះ ឆា​ជីវិត​ចោល អត់​រក​អនាគត​ទាំង​នៅ​ក្មេងខ្ចី ទាំង​មិន​ទាន់​ស្គាល់​ពី​រសជាតិ​នៃ​ជីវិត​នោះ ។ គួរតែ​ខំតស៊ូ​ឈ្នះ​ឧបសគ្គ ព្រោះ​គ្មាន​អ្នក​ណា​មាន​ក្តី​សុខ​រហូត​នោះ​ទេ ដួល​ត្រូវ​ងើប​ដើរ ។

អ្នក ស្រី ចាន់ តារា​ទី ដែល​ត្រូវប៉ាន់​ខាង​ផ្នែក​តួ​សម្តែង​បែប​ម្តាយ លោកស្រី និង​លោក​ជំទាវ ពេល​ឈាន​ដល់​វ័យ​ជ្រេ​បន្តិច​នេះ ហាក់​មិនសូវ​សប្បាយចិត្ត​សោះ​នៅ​ពេល​ដែល​ក្មួយ​ៗ ឬ​មិត្ត​យុវវ័យ​ដែល​មាន​អាយុ​តិច​នៅឡើយ បែរជា​ធុញ​ធ​ប់ និង​ភាព​តាំងចិត្ត​តស៊ូ​រាល់​កិច្ចការ​លំបាក​នៅ​ចំពោះ​មុខ​។   អ្នកស្រី​បាន​កើត​នូវ​អារម្មណ៍​បែប​នេះ​ឡើង ដោយសារ​តែ​អ្នកស្រី​ធ្លាប់​ជោគជ័យ​សិល្បៈ និង​ជោគជ័យ​ក្នុង​ជីវិត​គ្រួសារ​ប្តី​ប្រពន្ធ​កូន ។ ប៉ុន្តែ​ក្នុង​ពេល​ស្ថានភាព​គ្រួសារ​ជួប​រឿង​ខ្វែងគំនិត​គ្នា​រហូត​ឈាន​ដល់​ការ​បែកបាក់​ក្រោម​បន្ទាត់​តុលាការ​ចេញ​សាលក្រម ។ ពេល​នោះ​អ្នកស្រី ត្រូវ​ប្រឈម​មុខ​និង​បន្ទុក​មើល​ខុស​ត្រូវ​ជាមួយ​កូនប្រុស​ស្រី​របស់​អ្នកស្រី ដោយ​ភាពរឹងមាំ​បំផុត ដោយ​ទាំង​អារម្មណ៍​ជានា​រី​មេម៉ាយ ត្រូវ​គ្របដណ្តប់​ទាំង​ភាព​ឈឺចាប់ រហូត​ធ្លាក់ខ្លួន​ឈឺ ហើយ​បាន​ប្រឹង​បំពេញការងារ​ទាំងឈឺទាំងជា​កំដរ​ភាព​ឈឺចាប់ ញញឹម​តទៅ​ទៀត ព្រោះតែ​នឹកឃើញ​ជីវិត​ស្រស់បំព្រង​របស់​កូន​ៗ​ដែល ត្រូវការ​អ្នក​មើលថែរ រក​អនាគត​ជូន ទើប​មិន​ត្រូវ​អង្គុយ​ឱប​ទុក្ខ​រហូត​បាន​។

អ្នកស្រី ចាន់ តារា​ទី បាន​លើក​ឡើង​ថា « នៅ​ឆ្នាំ​២០០១ អ្នកស្រី​បាន​ទទួល​បរាជ័យ​ក្នុង​ជីវិត ស្រប​ពេល​ដែល​ទទួល​ជោគជ័យ​ក្នុង​ជីវិត​មាន ហើយ​តាម​រយៈ​សិល្បៈ​មហាជន​ទទួលស្គាល់ ។ បរាជ័យ​នោះ គឺ​នៅ​ក្នុង​ក្រុម​គ្រួសារ ដោយពេល​នោះ អ្នកស្រី​បាន​ប្រឹង​ដោះស្រាយ  ពេល​នោះ​អ្នកស្រី​ដឹង​ថា បុណ្យ និង​បាប​ពិតជា​មាន ។ គ្រា​មានរឿង​នៅ​ក្នុង​គ្រួសារ​ពិបាក​ខ្លាំង​ណាស់ ពេល​នោះ​ខំ​អុក​ធូប​បន់​ធ្វើ​យ៉ាងណា​ឲ្យ​ផុត​ពី​ទុក្ខ​ដែល​ជួប​នេះ ព្រោះ​ត្រូវការ​ពង្រឹងគោលជំហរ​មើល​កូន​ៗ ចិញ្ចឹម​កូន បើ​ដួល​ពិតជា​អាណិតកូន តែ​ចិត្ត​នោះ​ពិបាកធ្វើ​ណាស់ ។ ពេល​នោះ​ហើយ​បង​បាន​លួង​ចិត្ត​ខ្លួនឯង​តាម​រយៈ សិល្បៈ​ដឹង​ថា យើង​ជា​មនុស្ស​មហាជន​ស្គាល់​ស្រលាញ់ ក៏​ចាប់​យក​ចំណុច​នេះ​មក​គិត ហើយ​ប្រឹង​ទៀត ដើម្បី​មហាជន និង​កូន​ៗ ។ 

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព