ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆោម និមល ទទួល​បាន​សញ្ជាតិ​អា​មេ​រិ​ក ក្រោយ​រស់នៅ​១៤​ឆ្នាំ

10 ឆ្នាំ មុន

នៅ​ទីបំផុត​តារាចម្រៀង​ដែល​ឈោង​ចាប់​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​ចម្រៀង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ នាង ឆោម និមល បាន​ទទួល​សញ្ជាតិ​អា​មេ​រិ​ក​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​២២ តុលា ២០១៤ បន្ទាប់​ពី​រូប​នាង​បាន​ចាកចេញ​ទៅ​រស់នៅ​លើ​ទឹកដី​មហាអំណាច​មួយ​នេះ​អស់​រយៈពេល​១៤​ឆ្នាំ​។

នៅ​ទីបំផុត​តារាចម្រៀង​ដែល​ឈោង​ចាប់​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​ចម្រៀង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ នាង ឆោម និមល បាន​ទទួល​សញ្ជាតិ​អា​មេ​រិ​ក​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​២២ តុលា ២០១៤ បន្ទាប់​ពី​រូប​នាង​បាន​ចាកចេញ​ទៅ​រស់នៅ​លើ​ទឹកដី​មហាអំណាច​មួយ​នេះ​អស់​រយៈពេល​១៤​ឆ្នាំ​។

រូបភាព​នៃ​ការ​ត្រេកអរ​បន្ទាប់​ពី​ទទួល​បាន​សញ្ជាតិ​អា​មេ​រិ​ក​នេះ ត្រូវ​បាន ឆោម និមល បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​ក្តី​រំភើប និង​ការ​ចូលរួម​អបអរសាទរ​ពី​មិត្តភក្តិ​របស់​នាង​ជា​ច្រើន​ផង​ដែរ​។

ឆោម និមល បាន​សរសេរ​សារ​ខ្លី​មួយ​ជា​ភាសារ​អង់គ្លេស​ដែល​មាន​ន័យ​ជា​ភាសារ​ខ្មែរ​ថា «​ខ្ញុំ​បាន​រង់ចាំ​ថ្ងៃនេះ​អស់​រយៈពេល​១៤​ឆ្នាំ​ហើយ​។ ថ្ងៃនេះ​ខ្ញុំ​ជា​ប្រជាជន​អា​មេ​រិ​ក វា​ជា​ផ្នែក​មួយ​នៃ​ថ្ងៃ​ដែល​ខ្ញុំ​សប្បាយ​រីករាយ​បំផុត​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​។ អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ចំណាយពេល​ដ៏​មាន​តម្លៃ​ចូលរួម​អប​អប​ជាមួយ​ខ្ញុំ​»​។

ដោយឡែក​សមាជិក​នៅ​ក្នុង​ក្រុម Dengue Fever របស់​នាង​ក៏​បាន​សម្តែង​ការ​អបអរ​ផង​ដែរ ក្នុង​នោះ​ពួក​គេ​បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា ថ្ងៃ​ទី​២២ ខែតុលា ឆោម និមល ជាទី​ស្រឡាញ់​របស់​យើង​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​របស់​នាង​១៤​ឆ្នាំ ដើម្បី​ក្លាយ​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​។ នាង​នឹង​រក្សា​សញ្ជាតិ​ពីរ ដោយ​មានផ្ទះ​នៅ​ប្រទេស​កម្ពុជា​របស់​នាង​។ ទោះជា​យ៉ាងណា នេះ​គឺជា​ពេលវេលា​ផ្ទាល់ខ្លួន​ដ៏​សំខាន់​សម្រាប់​នាង ខណៈ​ដែល​នាង​បាន​រីក​ធំធាត់​ពី​កុមារ​តូច​មួយ​ដែល​រស់នៅ​ក្នុង​ជំរំ​ភៀសខ្លួន​ទៅ​ជា​ខ្លាំង​ដែល​មាន​ទេព​កោសល្យ​ស្ត្រី​គួរ​ឱ្យ​ស្រឡាញ់​ដែល​បាន​ធ្វើការ​យ៉ាង​លំបាក ដើម្បី​សម្រេច​បាន​នូវ​ក្តី​សុ​បិ​ន្ត​របស់​នាង​។

ឆោម និមល បាន​កសាង​ជីវិត​របស់​ខ្លួន​នៅ​លើ​វិ​ថី​សិល្បៈ​ចម្រៀង​ចាប់តាំងពី​ឆ្នាំ​១៩៩៧ បន្ទាប់​ពី​រូប​នាង​បាន​ប្រឡង​ជាប់​ចំណាត់​លេខ​១ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​មួយ​ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​អ​ប្សា​រា ជាមួយនឹង​បងប្រុស​របស់​នាង គឺ​លោក ឆោម ប៊ុ​ន​ឆុង​។ បទ​ចម្រៀង​ដែល​រឹត​ធ្វើ​ឲ្យ​នាង និង​បងប្រុស​កាន់តែ​ត្រដែត​ក្នុង​វិ​ថី​សិល្បៈ​កាន់តែ​ខ្លាំង គឺ​បទ «​ថ្ងៃ​មង្គល​យើង​» ហើយ​ចាប់តាំងពី​ពេល​នោះ​មក​នាង​ក៏​មានឱកាស​ចេញ​ច្រៀង​តាម​ឆាក​តន្ត្រី​នានា និង​តែងតែមាន​វត្តមាន​ញឹកញាប់​ក្នុង​ការ​ច្រៀង​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព