រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ តារាសម្តែងមានដើមទ្រូងមូលក្លំនាង កុល ដាវី និងតារាចម្រៀងសម្បុរខ្មៅស្រអែមទើបតែកា្លយជាតារាប្រចាំផលិតកម្មសាន់ដេ សុខ រក្សា កាន់តែបើកចំហររឿងស្និទ្ធស្នាលក្នុងផ្លូវស្នេហាជាមួយ គ្នារៀងពេញមុខមាត់ជាងមុនបន្តិច ។ ខុសពីមុនឲ្យតែមានកម្មវិធីធំៗរបស់សិល្បៈពួកគេបានបំបែកគ្នានៅឆ្ងាយៗ តែឥឡូវគៀក តែម្តង ។ ទីណាមាន សុខ រក្សា ទីនោះ មានកុល ដាវី រហូតពេលខ្លះតារាមានស្នេហាមួយគូនេះ ក៏ហ៊ានព្រលយពាក្យប្តីប្រពន្ធពេញមាត់ទៀតផង នៅពីក្រោយខ្នងមហាជន ដោយមិនទាន់រៀបការធ្វើចំណងស្នេហានេះ កាន់តែវិចត្របាញ់ជ្រៅទៅៗ ។
កុល ដាវី និង លោក សុខ រក្សា បានបង្កើតចំណងស្នេហាជាមួយគ្នាអស់រយៈពេលជិត២ឆ្នាំមកហើយ ដោយបន្សល់នូវបណ្តាអនុស្សាវរីយ៍ផ្អែមល្ហែមជាច្រើន ។ ដំណាក់កាលក្លាយជាគូស្នេហ៍នេះ បានកើតឡើងនៅពេលពួកគេបានរួមដំណើរសម្តែងនៅអាមេរិកជាមួយគ្នាកន្លងមក ដោយបានចងបាច់នូវភាពផ្អែមល្ហែមច្រើនសន្ឋឹកនៅទីនោះ រហូតឈានដល់ស្រុកខ្មែរ ។ លើសពីនេះ ពួកគេថែមទាំងបោះទុនប្រាក់រាប់សិបដុល្លារបើកជំនួញ ដោយមានការសួរយោបល់គ្នាទៅវិញទៅមក គ្រប់ចំណុចមានកាយវិការបែបនេះ មិនខុសពីជីវិតប្តីប្រពន្ធនៅក្រោមដំបូលជាមួយគ្នានោះឡើយ ។ ក្នុងសង្គមសិល្បៈ អ្នកណាៗក៏ដឹងថា កុល ដាវី និង សុខ រក្សា ម្នាក់ៗដូចប្តីប្រពន្ធស្របច្បាប់ទៅហើយ ដោយសារតែទៅដល់ណាឃើញពួក គេមា វត្ត មានទាំងគូតែម្តង ។ សូម្បីតែគ្រប់ចំណុចណា ដែលត្រូវសម្រេចចិត្តរួមគ្នាក៏ពួកគេដំអក់មិនយល់ព្រមតែឯងបាននោះទេ ត្រូវសួរគ្នា ហោចណាស់បានទាំង២សំឡេង ទើបអស់ចិត្តគួរឲ្យច្រណែន។ បើនិយាយពី សុខ រក្សា វិញ ម៉ាត់ ណាក៏ចាំសួរប្រពន្ធខ្ញុំសិន ឲ្យតែមានគេទាក់ទងរឿងការងារ មុខជំនួញ ដូចជាជួលវង់ភ្លេងសម័យ ឬឆាកតន្ត្រី ក្នុងពិធីជប់លៀងដែលពួកគេបានបង្កើតឡើងបន្ថែមពីលើមុខរបរជាម្ចាស់ភោជនីយដ្ឋាន។
ចំពោះមូលហេតុដែលគេដាក់មន្ទិលសង្ស័យរវាងតារាដែលមហាជនស្គាល់នេះ ត្រូវបានស្រីស្អាត កុល ដាវី ច្រានចោល ដោយនាងបានអះអាងថា «មិនទាន់ដល់ថ្នាក់ស្ទុះទៅដេកផ្ទះជាមួយ សុខ រក្សា នៅឡើយទេ ម្នាក់ៗនៅផ្ទះផ្សេងៗគ្នានៅឡើយទេ ។ នាងទៅដេកផ្ទះគេម្តេចនឹងកើត បើមិនទាន់បានក្រាបក្បាលដល់កន្ទេលផងនោះ។ សភាពខាងក្រៅយើងទាំងពីរនាក់មើលទៅដូចប្តីប្រពន្ធទើបរៀបការ តែបើមិនចូលកៀកគ្នាម្តេច មិនបាន បើម្ខាងជាគូស្នេហាសង្សារគ្នា មានមុខរបរមុខជំនួញជាមួយគ្នា បើមិនសួរនាំគ្នាម្តេចបាន ព្រោះសុទ្ធតែជាគំនិតកើតចេញពីយោបល់គិតពីចិត្តរៀងៗខ្លួនយ៉ាងលំបាកនោះ» ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ