ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ៉ា​យ ស​ក្ខ​ណា បានកូន​ស្រី​ដំបូង ខំ​រក​រូបមន្ត​ចាស់​បុរាណ​ថែរក្សា​គ​ត៌

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែ ឆ្នើម​អ្នក​នាង សា​រ៉ា​យ ស​ក្ខ​ណា បានដឹង​ការ​ពិត ច្បាស់លាស់​ជុំវិញ​ដំណឹង​ឆ្លុះ​អេកូ​មើល​កូន​ក្នុង​ផ្ទៃ ដោយ​ល​ទ្ឋ​ផល​ចេញ​ដោយ​គ្រូពេទ្យ​ជា​កូនស្រី ជា​ចំណងដៃ​ក្រោយ​រៀប​ការ​កាលពី​អំឡុង​ចុងឆ្នាំ ២០១៣​មក​។ ទាំង​ស្វាមី និង​សាច់ញាតិ​សងខាង​បាន​សម្តែង​ក្តី​អបអរ ព្រោះ​ក្តី​ប្រាថ្នា​ចង់បាន​កូនស្រី​ជា​រៀមច្បង​គ្រួសារ​ឈាន​ដល់​ការ​ពិត​។ ដើម្បី​ឲ្យ កូន​ក្នុង​ផ្ទៃ​រីក​លូតលាស់​បាន​ប្រសើរ​ឡើង​ប្រកបដោយ​សុវត្ថិភាព ស​ក្ខ​ណា និង​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែ ឆ្នើម​អ្នក​នាង សា​រ៉ា​យ  ស​ក្ខ​ណា បានដឹង​ការ​ពិត ច្បាស់លាស់​ជុំវិញ​ដំណឹង​ឆ្លុះ​អេកូ​មើល​កូន​ក្នុង​ផ្ទៃ ដោយ​ល​ទ្ឋ​ផល​ចេញ​ដោយ​គ្រូពេទ្យ​ជា​កូនស្រី  ជា​ចំណងដៃ​ក្រោយ​រៀប​ការ​កាលពី​អំឡុង​ចុងឆ្នាំ ២០១៣​មក​។   ទាំង​ស្វាមី និង​សាច់ញាតិ​សងខាង​បាន​សម្តែង​ក្តី​អបអរ ព្រោះ​ក្តី​ប្រាថ្នា​ចង់បាន​កូនស្រី​ជា​រៀមច្បង​គ្រួសារ​ឈាន​ដល់​ការ​ពិត​។  ដើម្បី​ឲ្យ កូន​ក្នុង​ផ្ទៃ​រីក​លូតលាស់​បាន​ប្រសើរ​ឡើង​ប្រកបដោយ​សុវត្ថិភាព ស​ក្ខ​ណា និង​ចាស់ទុំ​ខិតខំ រក​ចំណុច​ថែទាំ​បែប​វិជ្ជមាន​ជា​ច្រើន​ទាំង​បុរាណ និង​សម័យ ដើម្បី​ឲ្យ​ដំណើរ​វិវត្តន៍​នៃ​កំណើត​កូនស្រី​បានឃើញ​ពិភពលោក ដោយ​សុវត្ថិ​ភាព។

ជាមួយនឹង​ដំណឹង​បានកូន​ស្រី​ជាទី​ស្រលាញ់​ត្រូវ​ចំណង់​ចំណូលចិត្ត​ទាំង​ស្វាមី និង​ភរិយា​បាន​ជំរុញ​ឲ្យ​ទឹកចិត្ត​ក្នុង​នាម​ជា​ម្តាយ​ដែល​ទើបតែ​ឆ្លងកាត់​ថ្មោងថ្មី​របស់​តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា មាន​សុ​ទ្ឋិ​ដ្ឋិ​និយម​ខ្លាំង​ណាស់ ដើម្បី បំពេញ​តួនាទី​ជា​ម្តាយ​ប្រកបដោយ​គុណធម៌​ម្នាក់​សម្រាប់​ការ​ថែ​ទាំង​កូន​ស្ងួន​ឆ្ពោះទៅ​រក​អនាគត​ល្អ​។ ម្ល៉ោះហើយ​ទើប​ពេល​ដឹង​ថា កូន​ក្នុង​ផ្ទៃ​ជា​កូនស្រី ស​ក្ខ​ណា រមែងតែងតែ​សួរនាំ​ចាស់ទុំ​ដែល​ស្គាល់​ដឹង​ពី​បទ​ពិសោធន៍​ជុំវិញ​ការ​ថែរក្សា​កូន​ឲ្យ​បាន​ល្អ​តាំងពី​ដើមខែ រហូត​ដល់​ថ្ងៃ​ឆ្លងទន្លេ​។ ញឹកញាប់​ណាស់​ដែល​ស​ក្ខ​ណា បាន​ផ្ចង់​គំនិត​ងាក​ទៅ​រក​ការ​កាន់​តួនាទី​ជា​មនុស្ស​មាន​ផ្ទៃពោះ ដោយ​មិន​ប្រហែស​នោះ​ឡើយ មុន​នឹង​នាង​ហោះ​ឆ្លង​អាកាស​ទៅ​អា​មេ​រិ​ក​វិញ ក្រោយ​បញ្ចប់​ការងារ​ថតកុន​នៅ​ស្រុក​ខ្មែរ​នា​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​ដ៏​ខ្លី​នេះ​។

អ្នកស្រី ស​ម្ជ​ស្ស ដែល​តែងតែ​នាំពាក្យ​ជូន​កូនស្រី​ជុំវិញ​ដំណឹង​ផ្សេង​ៗ​ទាក់ទង​និង​សិល្បៈ ក៏​ដូច​ជា ជីវិត​ឯកជន​របស់​ស​ក្ខ​ណា បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា « សប្បាយចិត្ត​ចង់​ហោះ​ហើយ​ក្មួយ ព្រោះ​បានកូន​ស្រី គាត់​រក​ឃើញ​ចៅ​ឲ្យ​ពរ​ភ្លាម​ៗ មិនសូវ​នៅ​យូរ​ខែ ការ​រំលង​តែ​ប៉ុន្មាន​ខែ​បាន​ចៅ​ហើយ ជា​ចៅស្រី​ដែល​ប៉ា​ម៉ាក់​គេ​ស្រលាញ់​កូនស្រី​តាំងពី​មុន​ការ​តែងតែ​ស្រមៃ​ថា ចង់បាន​កូនស្រី​ជាដំបូង តែ​បែរជា​ការ​ពិត​ធ្លាក់​មក​មែន ពិតជា​ទេវតា​ប្រទាន​ឲ្យ​មែន  ។   បែប​នេះ ហើយ​ទើប​ទាំង​ខ្ញុំ​ជា​ម្តាយ និង​ជីដូន ស​ក្ខ​ណា ឧស្សាហ៍​រំលឹក​រឿង​ស្ត្រី​មាន​ផ្ទៃពោះ​មានកា​ត្វ​កិច្ច​អ្វីខ្លះ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​លក្ខណៈ​សុខ​សប្បាយ ព្រោះថា ស​ក្ខ​ណា​ទៅ​នៅ​អា​មេ​រិ​ក​មែន  ពេទ្យ​គេ​ពូកែ តែបើ​មើល​រំលង​ពី​វិធី​បែប​បុរាណ​ខ្មែរ​យើង​ក៏​មិន​បាន​ដែរ ព្រោះ​ថែទាំ​កូន​បែប​ចាស់​បុរាណ ក៏​ល្អ​ដែរ ពោល​គឺ​យើង​ត្រូវ​គិត​ផ្សំគ្នា​ខ្លះ​ក៏​ល្អ »​។ ម្តាយ​តារា​សម្តែង​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ​បន្ត​ថា «​ដោយសារ​តែ​ពេល​នេះ ស​ក្ខ​ណា មានកូន និង​ដឹង​ថា កូន​ក្នុង​ផ្ទៃ​ជា​កូនស្រី​ទៀត​នោះ ការ​សម្តែង​រឿង​នាង​ថត​តែ​២​រឿង​ទេ គឺ​រឿង «​ក្រឡ​អីហ្នឹង​» វគ្គ​២  និង​រឿង «​បង​ស្រលាញ់​អូន​» ដែល​នាង​ថ ជា​តួឯក​ឲ្យ​ផលិតកម្ម​ថៃ​ជាមួយ តួ​ប្រុស​ថៃ ។ អស់​ភារកិច្ច​ជាមួយ​ពេល​គៀក​នឹង​ជិត​ដល់​ថ្ងៃ​ឡើង​ទៅ​អា​មេ​រិ​ក​វិញ ចុងខែ​វិច្ឆិកា ទើប​មិន​ហ៊ាន​ទទួល យក​សំណើ​ថត​ភាពយន្ត​បន្ត​ទៅ​មុខ​ទៀត​បាន ណា​ពោះ​ក៏​កាន់តែ​ធំ​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ម្តាយ និង​កូន ព្រមទាំង​ទុក​ពេល​ខ្លះ​បង្ហាញ​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍ ព្រោះ​ស​ក្ខ​ណា នឹក​អ្នកគាំទ្រ​របស់​នាង​ណាស់​មិន​ថា តែ​មិត្ត​សិល្បៈ​នោះ​ទេ ទើប​មក​លេង​ស្រុក​លឿន​បែប​នេះ​»​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព