ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ម្នាក់​ក្នុង​​ចំណោម​​ពីរ​នាក់​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់ខ្លួន​​បាន​​បន្ទាប់​​ពី​ធ្វើ​សកម្ម​ភាព​​ឆក់មិន​បាន​​សម្រេច​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ខណ្ឌ​​ឬស្សី​កែវ សហការ​ជា​មួយ​សមត្ថ​កិច្ច​តាម​បណ្តា​ប៉ុស្តិ៍ផ្សេង​ទៀត ធ្វើ​ការ​ដេញ​​ប្រ​ផាប់​ចាប់​ប្រ​ភីង​ កាល​ពី​វេលា​ម៉ោង​៤ល្ងាច​​ ថ្ងៃ​ទី​១៩ កក្ក​ដា ២០១៤ ​ហើយ​ចាប់​បាន​នៅ​ចំណុច មុខ​ផ្សារ​គី​ឡូម៉ែត្រ លេខ៧ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ពីរ បន្ទាប់​ពីធ្វើ​

រាជ​ធានី​ភ្នំ​ពេញ ៖ ​​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ខណ្ឌ​​ឬស្សី​កែវ សហការ​ជា​មួយ​សមត្ថ​កិច្ច​តាម​បណ្តា​ប៉ុស្តិ៍ផ្សេង​ទៀត ធ្វើ​ការ​ដេញ​​ប្រ​ផាប់​ចាប់​ប្រ​ភីង​  កាល​ពី​វេលា​ម៉ោង​៤ល្ងាច​​ ថ្ងៃ​ទី​១៩ កក្ក​ដា ២០១៤ ​ហើយ​ចាប់​បាន​នៅ​ចំណុច មុខ​ផ្សារ​គី​ឡូម៉ែត្រ លេខ៧ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ពីរ បន្ទាប់​ពីធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​ក ពី​ស្រ្តី​ម្នាក់​មិន​បាន​សម្រេច​​កាល​ពីវេលា​ម៉ោង ១​​រសៀល​ថ្ងៃ​ដដែល​នេះ​នៅ​ចំណុច ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្វាយ​ប៉ាក  ចំណែក​ឯជនសង្ស័យ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ស្រ​មោល ។

ជន​សង្ស័យ​ទី១. ឈ្មោះ ដាំង ដឺមី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ និង​ជន​សង្ស័យ​ទី២. ឈ្មោះ លីន អាយុ​ប្រ​មាណ ៣០​ឆ្នាំ រត់​គេច​ខ្លួន​បាត់ ។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១សៀល ថ្ងៃ​ទី​១៩ កក្ក​ដា ២០១៤ នេះ​មាន​ជន​សង្ស័យ ប្រុស-ស្រី​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុង​ដា​ឌ្រីម សេ១១០ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1BA-5639 បាន​ធ្វើ​សកម្ម​ភាព​​ ឆក់​ខ្សែក ពី​ស្រី្ត​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​សាស្រ្ត សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬស្សី​កែវ តែ​មិន​បាន​សម្រេច ក៏ជិះ​គេច​ខ្លួន​បាត់​ទៅ ។ បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​ស្រ្តី​រង​គ្រោះ​ក៏​បាន​ និយាយ​រៀប​រាប់​ប្រាប់​សមត្ថ​កិច្ច​ ពី​ភិន​ភាគ​របស់​ជន​សង្ស័យ  ហើយ​មក​ដល់​វេលា​ម៉ោង ប្រ​មាណ​ជា​៤​ល្ងាច​ ថ្ងៃ​ដដែល សមត្ថ​កិច្ច​ ​ក៏​​ប្រ​ទះ​ឃើញ​មុខ​សញ្ញា ជនសង្ស័យ នៅ​ចំណុច​មុខ​ សាលា​សង្កាត់​ឬស្សី​កែវ កំពុង​ជិះ​ម៉ូតូ​ដើរ​លេង ​នៅ​ពេល​នោះ​ជន​សង្ស័យ​​​រអៀស ខ្លួន​ក៏​បើក​ម៉ូតូ​រត់​គេច ហើយ​សមត្ថ​កិច្ចបាន​ដេញ​ប្រ​ផាប់​ចាប់​ប្រ​ភីង និង​បាន​ធ្វើ​ការ​ទាក់​ទង​ទៅ​សមត្ថ​កិច្ច​តាម​បណ្តា​ប៉ុស្តិ៍ផ្សេង​ៗទៀត តាម​វិទ្យុ​ទាក់​ទង រួច​ក៏​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់​នៅ​ចំណុច​មុខ​ផ្សារ​គី​ឡូម៉ែត្រ​លេខ៧ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់​ទៅ ។

ក្រោយ​ពី​ធ្វើ​ការ​ឃាត់​ខ្លួន​ ជន​សង្ស័យ​បានសារ​ភាព​ថា រូប​គេ​បាន​ធ្វើ​សកម្ម​ភាពឆក់​ចំនួន​៦​ដង​ហើយ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ដោយ​ឆក់​បាន​សម្រេច​៤ដង និង មិន​បាន​សម្រេច​២​ដង​ទាំង​លើក​នេះ ។ទោះ​បី​ជា​យ៉ាង​ណាស្រ្តី​រង​គ្រោះ​មិន​បាន​មក​ដាក់​ពាក្យ​បណ្តឹង​ទេ ហើយ​សមត្ថកិច្ច​បាន​ទូរស័ព្ទ​ឱ្យ​មក​ដាក់​ពាក្យ​បណ្តឹង​តែ​ស្រ្តី​រងគ្រោះ​បាន​បិត​ទូរស័ព្ទ​។