ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី សូ សា​វឿ​ន ចាត់​ទុក​ការ​ផ្តល់​សិទ្ធិគ្រប់ គ្រង​ស្នាដៃ​និ​ព​ន្ធបទ​ចម្រៀង​របស់​ស្វាមី​​ជា​ការ​សម្រេច​បំណង​​ចុង​ក្រោយ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​នាម​ជា​ភរិយា​ លោកស្រី សូ សា​វឿ​ន បាន​សម្តែង​ការ​អរគុណ​ទៅ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ដែល​បាន​ផ្តល់​សិទ្ធិដល់​អ្នកស្រី​នៅ​ក្នុង​ការ​គ្រប់គ្រង​លើ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​របស់​ស្វាមី​ក្នុង​ពេល​ដែល​អ្នកស្រី​ចាត់​ទុក​ថា នេះ​ជា​បំណង​ចុង​ក្រោយ​ក្នុង​ឆាកជីវិត​របស់​អ្នកស្រី…

រាជធានីភ្នំពេញ ៖ ក្នុង​នាម​ជា​ភរិយា​ លោកស្រី សូ សា​វឿ​ន បាន​សម្តែង​ការ​អរគុណ​ទៅ​ដល់​ក្រសួង
​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ដែល​បាន​ផ្តល់​សិទ្ធិដល់​អ្នកស្រី​នៅ​ក្នុង​ការ​គ្រប់គ្រង​លើ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​របស់​ស្វាមី​ក្នុង​ពេល​ដែល​អ្នកស្រី​ចាត់​ទុក​ថា នេះ​ជា​បំណង​ចុង​ក្រោយ​ក្នុង​ឆាកជីវិត​របស់​អ្នកស្រី ។

ក្រសួង​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ជូន​អ្នកស្រី សូ សា​វឿ​ន នូវ​បទ​ចម្រៀង​និពន្ធ​ដ​ផ​យ​លោក កែវ ឯម ដែល​ជា​ស្វាមី​របស់​អ្នកស្រី​ចំនួន​៤២​បទ​តាម​សំណើ បន្ទាប់​ពី​ក្រសួង​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ។

ក្រោយ​ឃើញ​ការ​សេចក្តីជូនដំណឹង​ខាងលើ​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ នោះ​មក អ្នកស្រី សូ សា​វឿ​ន បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ដោយ​ចាត់​ទុក​នេះ ​ជា​ការ​យកចិត្តទុកដាក់​របស់​ស្ថាប័ន​ពាក់ព័ន្ធ​មក​លើ​ក្រុម​គ្រួសារ​របស់​អ្នកស្រី ។

អ្នកស្រី សូ សា​វឿ​ន បាន​បង្ហោះ​សំ​ណេ​រ​តាម​បណ្តាញ​សង្គម​ថា ជំរាបសួរ​បងប្អូន​កូនក្មួយ​ទាំងអស់​គ្នា​នាង​ខ្ញុំ​មាន​សេច​ក្កី​រំភើប​ជា​ក្រៃ​លែង ដោយ​នាង​ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​លើ​ក្រសួង​វប្បធម៌​និង វិចិត្រ​សិ​ល្បៈ​ក្នុង​ការ​ផ្តល់​សិ​ទ្ធិ​​អោយ​នាង​ខ្ញុំ​បាន​គ្រប់គ្រង​នៅ​ស្នាដៃ​និ​ព​ន្ឋ​របស់​ស្វាមី​នាង​ខ្ញុំ និង​រក្សា​បាន​នៅ​បទ​ចម្រៀង​នា​សម័យ​ដើម ដើម្បី​ទុក​អោយ​បងប្អូន​កូនក្មួយ​បាន​ស្តាប់​និង​ស្គាល់​នៅ​ស្នាដៃ​អ្នក​និ​ព​ន្ធជំនាន់​មុន​មិន​ថា​ស្វាមី​នាង​ខ្ញុំ​ ឬក​វី​អ្នក​និ​ព​ន្ធ​ផ្សេង​ទៀត​នោះ​ឡើយ ។

ជា​ចុង​ក្រោយ ​នាង​ខ្ញុំ​សុំ​ថ្លែងអំណរគុណ​ដល់​សាមី​ក្រសួង​ដែ​លបាន​យកចិត្តទុកដាក់​ចំពោះ​រូប​នាង​ខ្ញុំ និង​សុំ​អរគុណ​ដល់​បងប្អូន​កូនក្មួយ​ទាំងអស់​ដែល​បាន​ចូល​ចិត្ត​ស្រលាញ់​ចម្រៀង​នា​សម័យ​ដើម​មិន​ថា ​ចម្រៀង​នាង​ខ្ញុំ​ ឬ​រៀមច្បង​ដទៃ​ទៀត​នោះ​ទេ ។

អ្នកស្រី​បញ្ជាក់​ថា នាង​ខ្ញុំ​រស់នៅ​រាល់ថ្ងៃ​គ្នា​សង្ឃឹម​អ្វី​នោះ​ទេ នេះ​ជា​បំណង​ចុង​ក្រោយ​របស់​នាង​ខ្ញុំ សុំ​បងប្អូន​កូនក្មួយ​ទាំងអស់​ជួយ​អោយ​បំណង​មួយ​នេះ​បាន​សំរេច​ផង​ទៅ​ចុះ សូម​ជូនពរ​ដល់​បងប្អូន​កូនក្មួយ​ទាំងអស់​ជួប​តែ​ពុ​ទ្ឋ​ពរ​បួន​ប្រការ អាយុ វ​ណ្ណះ សុ​ខះ ព​លះ​គ​ម្បី​ឃ្លៀងឃ្លាត​​ឡើយ ។

គួរ​បញ្ជាក់​ថា បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បានអោយ​ដឹង​ថា ក្នុង​ពេល​កន្លង​ទៅ​នេះ ក្រសួង​បាន​ទទួល​សំណើសុំ​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ពី លោកស្រី សូ សា​វឿ​ន បាន​ស្នើ​សុំ​សិទ្ធិ​គ្រប់គ្រង​លើ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​កវី កែវ ឯម ដែល​ជា​ស្វាមី​របស់​លោកស្រី សូ សា​វឿ​ន ​។ 

ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា បទ​ចម្រៀង​ចំនួន​៤២​បទ ដែល​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ដោយ​លោក កែវ ឯម (​ដូច​មាន​ភ្ជាប់​ជូន​នូវ​បញ្ជី​ចំណងជើង​បទ​ចម្រៀង​ក្នុង​ឧ​ប​សម្ព័ន្ធ​)​។ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នឹង​ប្រគល់​ជូន​លោកស្រី សូ សា​វឿ​ន ដើម្បី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ចំនួន​៤២(​សែសិប​ពីរ​)​បទ តាម​សំណើ​នា​ពេល​ខាង​មុខ​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​សូម​ប្រកាស​ជូនដំណឹង​ថា រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​បំណង​ចង់​ប្តឹង​ជំទាស់​នឹង​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ខាងលើ​អាច​ដាក់​ពាក្យបណ្តឹង ដោយ​ភ្ជាប់​នូវ​ភស្តុ​តាង​រឹង​មាំ​មក​ជាមួយ រួច​ផ្ញើ​មក​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​មាន​អាសយដ្ឋាន​លេខ​២២៧ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទូរស័ព្ទ ០២៣ ៧២៧ ៣៤៧ និង​០៧៧ ៦០៩ ៦០៦ តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច info@mcfa.gov.​kh និង kangsamoeun@yahoo.com ដើម្បី​ក្រសួង​ពិនិត្យ​និង​ដោះស្រាយ​ករណី​នៃ​ការ​ជំទាស់​នេះ​។

សម្រាប់​រយៈពេល​នៃ​ការ​ដាក់​ពាក្យ​ប្តឹង​ជំទាស់ មាន​រយៈពេល​០១(​មួយ​)​ខែ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ ។ ​អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។ បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​លោក កែវ ឯម ស្វាមី​របស់​អ្នកស្រី សូ សា​វឿ​ន ចំនួន​៤២​បទ​ដែល​ក្រសួង​សម្រេច​ផ្តល់​សិទ្ធិ​គ្រប់គ្រង​នោះ​រួម​មាន៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ