ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មី​ជាតិ​ ចូលរួម​ជា​ដៃគូ​សហការ​ ឧបត្ថម្ភ ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Ultra-Trail Angkor លើក​ទី​៨ ឆ្នាំ​២០២៥ នា​ទឹកដី​ខេត្តសៀមរាប

1 ថ្ងៃ មុន

ខេត្តសៀមរាប​៖ ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Ultra-Trail Angkor លើក​ទី​៨ ឆ្នាំ​២០២៥ បាន​បញ្ចប់​ដោយ​រលូន និង​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៨ ខែមករា​នេះ…

ខេត្តសៀមរាប​៖ ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Ultra-Trail Angkor លើក​ទី​៨ ឆ្នាំ​២០២៥ បាន​បញ្ចប់​ដោយ​រលូន និង​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៨ ខែមករា​នេះ ដោយ​មាន​អត្ដ​ព​លិ​ក​ជាតិ និង​អន្ដរជាតិ​ជាង ១៨០០​នាក់ មក​ពី ៥០​ប្រទេស​ផ្សេង​គ្នា បាន​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​ដែល​ធ្វើ​នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប​ ។ ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ លើក​ទី​៨ នេះ​មាន ៦​វិញ្ញាសា​គឺ វិញ្ញាសា​ចម្ងាយ​១០០​គីឡូម៉ែត្រ​, វិញ្ញាសា​ចម្ងាយ​៦៤​គីឡូម៉ែត្រ​, វិញ្ញាសា​ចម្ងាយ​៤២​គីឡូម៉ែត្រ​, វិញ្ញាសា​ចម្ងាយ​៣២​គីឡូម៉ែត្រ​, វិញ្ញាសា​ចម្ងាយ ​១៨​គីឡូម៉ែត្រ និង​វិញ្ញាសា​ចម្ងាយ​៨​គីឡូម៉ែត្រ ចេញដំណើរ​នៅ​ទីតាំង​ផ្សេង​ៗ​ ជា​បន្ដបន្ទាប់ ។

យោង​តាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ បានឱ្យ​ដឹង​ថា Ultra-Trail Angkor ឆ្នាំ​២០២៥ រៀបចំ​ឡើង​គឺ មាន​គោលបំណង​ជំរុញ​ការ​ផ្សព្វផ្សាយ និង​អភិវឌ្ឍ​ចលនា​កីឡា និង​លើកកម្ពស់​បរិស្ថាន​តំបន់​បេតិកភណ្ឌ ព្រមទាំង​បង្កើន​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បែប​ផ្សងព្រេង​ដ៏​កម្រ និង​អស្ចារ្យ​បំផុត​នេះ ព្រោះ​កីឡាករ​-​កីឡាការិនី​ម្នាក់​ៗ ត្រូវ​រត់​កាត់​ធម្មជាតិ វាលស្រែ ព្រៃ​ព្រឹក្សា​លតា​វ​ល្លិ៍ តំបន់​ជនបទ ភូមិឋាន​ប្រជាពលរដ្ឋ និង​រត់​កាត់​តាម​ប្រាសាទបុរាណ​ជា​ច្រើន​នៅ​តំបន់​ឧទ្យាន​អង្គរ រួម​ជាមួយ​ទស្សនីយភាព​ដ៏​ស្រស់​ត្រកាល​ជា​ច្រើន ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ដ៏​អស្ចារ្យ និង​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​ផង​ដែរ​ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក ជុន​ហៀ​ង ថាវ​សិទ្ធិ អនុប្រធាន​ធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​មី​ជាតិ​) បានឱ្យ​ដឹង​ថា​៖ «​មី​ជាតិ​ពិតជា​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ជាមួយ​កម្មវិធី Ultra-Trail Angkor លើក​ទី​៨ ឆ្នាំ​២០២៥​ដែល​នេះ​ជា​ឆ្នាំ​ទី​៣ ហើយ​ដែល មី​ជាតិ បន្ត​ចូលរួម​ជា​ដៃគូ​សហការ​ឧបត្ថម្ភ​ធំ ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Ultra-Trail Angkor​។ ក្នុងឆ្នាំនេះ​រឹតតែ​ពិសេស យើង​សង្កេត​ឃើញ​ថា​មានការ​ចូលរួម​យ៉ាង​ផុសផុល​ពី​សំណាក់​កីឡាករ​-​កីឡាការិនី​ខ្មែរ​យើង​ជា​ច្រើន​បន្ថែម ដែល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ មាន​កីឡាការិនី​ជា​ស្ត្រី​កម្ពុជា​ចំនួន ៧​រូប​ចូលរួម​រត់​ចម្ងាយ​ឆ្ងាយ​ជាងគេ​បង្អស់ ១០០​គីឡូម៉ែត្រ​»​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចូលរួម​ឧបត្ថម្ភ​របស់ មី​ជាតិ ដល់​កម្មវិធី​នេះ អាច​កើតឡើង​បាន​ក៏​ដោយសារ​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន និង​អ្នក​ប្រើប្រាស់​ផលិតផល​មី​ជាតិ ដែល​ជា​មី​ឆ្អិន​ស្រាប់​មុន​ដំបូង​គេ​នៅ​កម្ពុជា និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា រសជាតិ​បែប​ខ្មែរ បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ សម្រាប់​ប្រជាជន​កម្ពុជា ។ មី​ជាតិ ប្តេជ្ញា​បន្ត​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​យ៉ាង​ពេញទំហឹង​នូវ​សកម្មភាព​នានា ក្នុង​បុព្វហេតុ​ជួយ​ដល់​វិស័យ​កីឡា និង​ទេសចរណ៍​នៅ​កម្ពុជា​។ មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ ​៕ អត្ថបទសហការ