រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ តែបើនិយាយទៅដល់ ម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី «ស្រីស្រស់ ប្រុសស្អាត» ឆ្នាំ២០០៦ កញ្ញា អ៊ិន វល័ក្ខទេពី ជឿថា និងមានបងប្អូនប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈខ្មែរជំនាន់មុនប្រាកដជានៅចងចាំ និងស្គាល់ពីម្ចាស់ជើងឯករូបនេះយ៉ាងច្បាស់ ខណៈបណ្ដាអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមតាមដានវិស័យសិល្បៈខ្មែរជំនាន់ក្រោយ ខ្លះអាចនិងស្គាល់ ហើយខ្លះទៀតក៏អាចនិងមិនបានស្គាល់នោះឡើយ ។
យ៉ាងណាមិញ ក្រោយពីទទួលបានតំណែង ជាម្ចាស់ជ័យលាភី គ្រានោះដែរ ស្រីស្រស់ អ៊ិន វល័ក្ខទេពី គឺពិតជាមានសន្ទុះទីផ្សារខ្លាំងមែនទែន ដោយកញ្ញាក្ដោបបានតំណែងទីផ្សារការងារសិល្បៈជាច្រើន ក្នុងនោះមានទាំងការងារជាពិធីការិនី និងតួនាទីជាតារាសម្តែងទៀតផង។ ក្នុងកំឡុងពេលនោះដែរ សង្កេតឃើញថា ប្រជាប្រិយភាពរបស់ស្រីស្រស់ រូបនេះ ហាក់កាន់តែកើនឡើងធ្វេរដងពីមួយថ្ងៃទៅមួយ ដោយកញ្ញាទទួលបានការគោរព ស្រលាញ់ និងការគាំទ្រ ពីសំណាក់បងប្អូនមហាជនយ៉ាងផុសផុល ដែលជាកត្តាធ្វើឲ្យកញ្ញាជោគជ័យមួយទំហឹងនៅក្នុងវិស័យសិល្បៈខ្មែរ ។
ដោយឡែក ក្រោយពីទទួលបានភាពល្បីល្បាញនៅក្នុងវិថីសិល្បៈ ស្រាប់តែក្រោយមកកញ្ញា អ៊ិន វល័ក្ខទេពី ក៏ហាក់ឃ្លាតឆ្ងាយពីសល្បៈបន្តិចម្ដងៗ ហើយបើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈពេលប្រមាណជិត ២០ ឆ្នាំហើយ ដែលកញ្ញាបានចាកឆ្ងាយពីសិល្បៈ ខណៈមូលហេតុការឃ្លាតឆ្ងាយពីសិល្បៈនេះ គឺមិនដឹងមកពីកត្តាអ្វីនោះឡើយ ។
ជាការពិត បើទោះជាបញ្ចប់អាជីពលើវិថីសិល្បៈក្តី តែមហាជនដែលតែងតែតាមដាននិងអ្នកគាំទ្រតារាស្រូរូបនេះ នៅតែចង់ដឹងពីសុខទុក្ខ និង ជីវិតឯកជនរបស់កញ្ញាផងដែរ ថាតើបច្ចុប្បន្នអ្នកនាងមានជីវិតរស់នៅបែបណា។ ជារឿយៗអ្នកគាំទ្រតែងតែតាមដានបណ្ដាញសង្គមផ្លូវការរបស់តារាស្រីរូបនេះ ជាពិសេសអ្នកគាំទ្រពិតជាចង់ឃើញអ្នកនាងវិលចូលវិថីសិល្បៈជាថ្មីម្ដងទៀតផងដែរ ។
ពេលវេលាបានកន្លងទៅជិត ២០ ឆ្នាំបាត់ទៅហើយ តើជីវិតឯកជនរបស់ ម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី «ស្រីស្រស់ ប្រុស ស្អាត» ឆ្នាំ ២០០៦ កញ្ញា អ៊ិន វល័ ក្ខទេពី បានដើរដល់ចំណុចណា និងសម្រស់មានការប្រែប្រួលកម្រិតណា ?តស់ថ្ងៃនេះ ក្រុមការងារសារព័ត៌មានកោះសន្តិភាព នៃកម្មវិធី60BUZZ និងធ្វើការលើកយកមកជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបដូចខាងក្រោម ។
ជាការពិតណាស់ ក្រឡេកមកចាប់អារម្មណ៍លើរូបសម្រស់វិញ បើគិតចាប់តាំងពីឆ្នាំនៃការប្រកួតកម្មវិធី «ស្រីស្រស់ ប្រុសស្អាត» ឆ្នាំ ២០០៦ មកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល ១៨ ឆ្នាំហើយ ប៉ុន្តែម្ចាស់ជ័យលាភីលេខ ១ រូបនេះ នៅតែរក្សាសម្រស់បានយ៉ាងស្រស់ស្អាត និងកាន់តែក្មេងជាវ័យដដែល ជាមួយសាច់ដ៏សរខ្ចី រលើបរលោងបែបធម្មជាតិ មើលទៅហាក់ដូចក្មេងស្រីអាយុ១៨ ឆ្នាំអញ្ចឹង ពោលគឺស្អាតជាងមុនទ្វេរដង។
ជាពិសេសនៅលើបណ្ដាញសង្គមហ្វេសប៊ុក តារាស្រីរូបនេះ បានប្រើប្រាស់ជីវិតរស់នៅយ៉ាងស៊ីវីល័យ ជាមួយសម្រស់យ៉ាងស្រស់ស្អាត ការតុបតែងខ្លួនបែបសម័យទំនើប ដំណើរកម្សាន្តជាហូហែរ ដែលមើលទៅជីវិតតារាស្រីរូបនេះ គឺពពេញដោយស្នាមញញឺម និងមានសេចក្ដីសុខ សុភមង្គលយ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ