Emirates ឈ្នះពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards និង World Travel Tech Awards ប្រចាំឆ្នាំ ២០២៤ នេះ
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី…
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី…
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards ២០២៤ រួមមាន ៖ ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោកដែលមានកាប៊ីនលំដាប់ First Class » ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានម៉ាកយីហោឈានមុខគេ» ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីកម្សាន្តដ៏សម្បូរបែប» និងពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីផ្តល់រង្វាន់ឈានមុខគេ»។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមាន «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និង «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅមជ្ឈិមបូព៌ា» នៅក្នុងកម្មវិធី World Travel Tech Awards ឆ្នាំ ២០២៤ ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ចុងក្រោយបំផុតទាំងនេះ ទើបទទួលបានប៉ុន្មានសប្តាហ៍ បន្ទាប់ពីនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ Emirates លោក Mohammed Al Qassim បានជួបជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ Emirates អំពីការកើនឡើងចំនួនអ្នកដំណើរឆ្លងកាត់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ។
លោក Al Qassim ក៏បានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ក៏នឹងត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអារ៉ាប់រួមផងដែរ ។
នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល លោក Al Qassim ក៏បានលើកឡើងពីពានរង្វាន់កិត្តិយសដ៏ល្អបំផុតថ្មីៗជាច្រើនផ្សេងទៀតដែលក្រុមហ៊ុនរបស់ Emirates ទទួលបាន រួមមាន «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតក្នុងពិភពលោក» នៅក្នុងពានរង្វាន់ ULTRAs ២០២៤ ដ៏មានកិត្យានុភាព ពានរង្វាន់ដ៏ល្អបំផុតនៅ «Telegraph Travel» «ពានរង្វាន់មគ្គុទេសទេសចរណ៍ផ្លូវអាកាសរបស់ Forbes Travel Guide» និងត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក APEX ឆ្នាំ ២០២៥ ។
កម្មវិធីពានរង្វាន់ការធ្វើដំណើរពិភពលោក (WTA) គឺជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតរបស់ឧស្សាហកម្មអាកាសចរណ៍ ដែលទទួលស្គាល់ ផ្តល់រង្វាន់ និងអបអរសាទរភាពល្អឥតខ្ចោះលើគ្រប់វិស័យនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ពិភពលោក។ កម្មវិធីពានរង្វាន់បច្ចេកវិទ្យាសម្រាប់ការធ្វើដំណើរពិភពលោក World Travel Tech Awards បានទទួលស្គាល់ និងអបអរសាទរភាពល្អឥតខ្ចោះនៅក្នុងបច្ចេកវិទ្យានៃការធ្វើដំណើរ ។
ពិធីនេះធ្វើឡើងនៅវិមាន Savoy Palace ក្នុងទីក្រុង Madeira ប្រទេសព័រទុយហ្គាល់។ លោក David Quinto អ្នកគ្រប់គ្រងប្រចាំប្រទេសព័រទុយហ្គាល់របស់ Emirates បានទទួលយកពានរង្វាន់ក្នុងនាមក្រុមហ៊ុន Emirates ទាំងមូល ។
Emirates បានបន្តសេវាកម្មដឹកជញ្ជូនភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃ តាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ។ ការត្រឡប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានរៀបចំពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ។
បច្ចុប្បន្ន Emirates កំពុងផ្តល់តម្លៃប្រកួតប្រជែងលើជើងហោះហើរទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងគោលដៅជាច្រើនទៀត។ ការតភ្ជាប់ជើងហោះហើរជាច្រើនតាមរយៈប្រទេសសិង្ហបុរី មានន័យថា អ្នកដំណើរកម្ពុជាឥឡូវនេះ អាចទាញយកអត្ថប្រយោជន៍សន្ធឹកសន្ធាប់លើបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Emirates ដើម្បីឆ្ពោះទៅកាន់គោលដៅពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក ។
ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកដំណើរកម្ពុជា ក្រុមហ៊ុន Emirates ក៏បានបង្កើតទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួននៅកណ្តាលរាជធានីភ្នំពេញនៃអគារ The Peak ផងដែរ ។ ហាងទេសចរណ៍ថ្មីនេះ ត្រូវបានគេរំពឹងថានឹងបើកនៅឆ្នាំ២០២៥ ។
Emirates បន្ដផ្តោតលើការផ្តល់ជូននូវសេវាកម្មល្អបំផុត បន្តការវិនិយោគឥតឈប់ឈរដើម្បីបង្កើនបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ និងផ្ដួចផ្តើមគំនិតឧស្សាហកម្មដំបូងដើម្បីពង្រីកបណ្ដាញប្រតិបត្ដិការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មជូនអតិថិជន។ នេះជាចំណុចលេចធ្លោថ្មីៗមួយចំនួនរបស់ Emirates រួមមាន ៖
Emirates បន្តពង្រឹងបទពិសោធន៍ឌីជីថលរបស់ខ្លួន និងរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើឱ្យបទពិសោធន៍ធ្វើដំណើរកាន់តែរលូនសម្រាប់អតិថិជន។ តាមរយៈការទទួលស្គាល់អំពីការផ្តល់ជូននូវមុខងារល្អបំផុត បទពិសោធន៍អ្នកប្រើប្រាស់ និងមុខងារជាច្រើនទៀត កម្មវិធីទូរស័ព្ទដៃ Emirates app ផ្តល់ជូនអតិថិជននូវការធ្វើបច្ចុប្បន្នភាពជើងហោះហើរតាមពេលវេលាជាក់លាក់ ការតាមដានអីវ៉ាន់ មគ្គុទ្ទេសក៍ផែនទីព្រលានយន្តហោះ ឱកាសដើម្បីស្វែងយល់ពីកាប៊ីនយន្តហោះទាំងអស់ជា 3D និងជម្រើសបង្កើតបញ្ជីចាក់តន្ត្រីតាមតម្រូវការមុនចេញដំណើរ ។ កាលពីដើមឆ្នាំនេះ Emirates ត្រូវបានជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ នៅក្នុងរបាយការណ៍ស្តង់ដាឯករាជ្យនៃគេហទំព័រក្រុមហ៊ុនអាកាសចរណ៍ Catchpoint ដែល Emirates.com ត្រូវបានទទួលស្គាល់ជាគេហទំព័រតែមួយគត់ដែលទំព័រព័ត៌មានដំណើរការលឿន (រយៈពេលសរុបដែលទំព័រមួយបានបង្ហាញយ៉ាងពេញលេញដល់អ្នកទស្សនា គឺតិចជាង ៥ វិនាទី) ។
អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញសកលរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ បែប First Class កៅអីរាបស្មើចំនួន ៤២ បែប Business Class និង ៣១០ កៅអីធំទូលាយបែប Economy Class ។
អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារប្លែកៗតាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្សាន្តលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦,៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅសំឡេង និងផតខាស់ ។
សម្រាប់ព័ត៌មានបន្ថែមទូទៅ សូមចូលទៅកាន់៖ www.emirates.com ឬ https://www.emirates.com/media-centre/ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ