ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនបរទេសនៅកូរ៉េខាងត្បូងសភ្នែ.កពេញមួយយប់ ដោយសារច្បាប់អាជ្ញាសឹក

23 ម៉ោង មុន

ប្រទេសកូរ៉េខាងត្បូង ៖ ក្រុមហ៊ុនបរទេសជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង បានជួបប្រទះការភាន់ច្រឡំ និងភាពមិនច្បាស់លាស់ពេលមួយយប់ ខណៈដែលបទបញ្ជាច្បាប់អាជ្ញាសឹកដែលគ្រប់គ្នាមិននឹកស្មានដល់ បានជំរុញឱ្យពួកគេអនុវត្តការងារពីចម្ងាយ និងបានលើកឡើងពីការព្រួយបារម្ភរឿងប្រាក់វ៉ុនធ្លាក់ចុះ។ អ្នកគ្រប់គ្រងក្រុមហ៊ុនលក់រាយបរទេសម្នាក់ មិនបញ្ចេញឈ្មោះបានប្រាប់កាសែតកូរ៉េខាងត្បូង…

ប្រទេសកូរ៉េខាងត្បូង ៖ ក្រុមហ៊ុនបរទេសជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង បានជួបប្រទះការភាន់ច្រឡំ និងភាពមិនច្បាស់លាស់ពេលមួយយប់ ខណៈដែលបទបញ្ជាច្បាប់អាជ្ញាសឹកដែលគ្រប់គ្នាមិននឹកស្មានដល់ បានជំរុញឱ្យពួកគេអនុវត្តការងារពីចម្ងាយ និងបានលើកឡើងពីការព្រួយបារម្ភរឿងប្រាក់វ៉ុនធ្លាក់ចុះ។

អ្នកគ្រប់គ្រងក្រុមហ៊ុនលក់រាយបរទេសម្នាក់ មិនបញ្ចេញឈ្មោះបានប្រាប់កាសែតកូរ៉េខាងត្បូង Korea Herald ថា «យើងបន្តតាមដានអត្រាប្តូរប្រាក់ដែលប្រែប្រួល។ ខណៈពេលនេះមិនទាន់មានផលប៉ះពាល់ភ្លាមៗលើទីផ្សារហិរញ្ញវត្ថុ ប៉ុន្តែការរំលោះទាក់ទងនឹងការប្រែប្រួលរូបិយប័ណ្ណ នឹងប៉ះពាល់ដល់ការវាយតម្លៃផលិតផលរបស់យើង»។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល (Yoon Suk Yeol) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសច្បាប់អាជ្ញាសឹកដោយប្តេជ្ញាលុបបំបាត់កងកម្លាំងប្រឆាំងរដ្ឋ និងស្តារសណ្តាប់ធ្នាប់នៅក្នុងប្រទេស។ កម្លាំងយោធាត្រូវបានដាក់ពង្រាយភ្លាមៗ ដើម្បីគ្រប់គ្រងការតវ៉ានៅក្នុងទីក្រុង​សេអ៊ូល និងរារាំងសមាជិកសភាមិនឱ្យចូលទៅក្នុងអគាររដ្ឋសភា។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ច្បាប់អាជ្ញាសឹកត្រូវបានលុបចោលវិញ ដោយប្រធានាធិបតីក្នុងរយៈពេលប៉ុន្មានម៉ោង ខណៈសមាជិក​សភា​បានបោះឆ្នោតប្រឆាំងជាឯកច្ឆ័ន្ទ កាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែធ្នូ។

ភាពច្របូកច្របល់បានធ្វើឱ្យប្រាក់វ៉ុនកូរ៉េខាងត្បូង ធ្លាក់ចុះដល់កម្រិតទាបខ្លាំងក្នុងរយៈពេលពីរឆ្នាំ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សន្ទស្សន៍តម្លៃភាគហ៊ុនគោលកូរ៉េ Composite បានធ្លាក់ចុះជិត ២% ធ្វើឱ្យមានការខាតបង់ជាង ៧% ខណៈកំពុងតែឈរជាទីផ្សារភាគហ៊ុនដ៏សំខាន់បំផុតនៅអាស៊ីក្នុងឆ្នាំនេះ។

តាមប្រភពពីទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានឱ្យដឹងថា ជាការឆ្លើយតប និយតក​រហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែធ្នូ បានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចូលថវិកា ១០ទ្រីលានវ៉ុន ឬស្មើនឹង ៧.០៧ពាន់លានដុល្លារអាមេរិក នៅក្នុងមូលនិធិស្ថិរភាពទីផ្សារភាគហ៊ុន នៅពេលណាក៏បាន។ ស្របពេលដែលធនាគារកណ្តាលកូរ៉េបានអះអាងថា ខ្លួនគ្រោងនឹងបង្កើនសាច់ប្រាក់ងាយស្រួលក្នុងរយៈពេលខ្លី និងចាត់វិធានការ ដើម្បីធានាស្ថិរភាពក្នុងទីផ្សាររូបិយប័ណ្ណ ខណៈដែលក្រុមហ៊ុនជាច្រើនក៏ព្រួយបារម្ភអំពីសុវត្ថិភាពបុគ្គលិកពួកគេផងដែរ។ លោក Charu Chanana ប្រធានអ្នកយុទ្ធសាស្រ្តវិនិយោគនៅធនាគារ Saxo បានថ្លែង ដោយស្រង់សម្តីពី Reuters ថា «អាជ្ញាធរកូរ៉េហាក់ដូចជាកំពុងធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីឱ្យទីផ្សារមានស្ថិរភាព ហើយផលប៉ះពាល់ទំនងជាមានរយៈពេលខ្លី»។

ទោះយ៉ាងណាក៏ដោយ ការធ្លាក់ចុះភាគហ៊ុនរបស់កូរ៉េខាងត្បូង បានជះឥទ្ធិពលមួយរំពេចក្នុងតំបន់អាស៊ី ដែលធ្វើឱ្យសន្ទស្សន៍ MSCI Asia Pacific Index ធ្លាក់ចុះ ០.៥%។ ស្របពេលភាគហ៊ុននៅក្នុងប្រទេសអូស្ត្រាលី ជប៉ុន និងចិនដីគោក ក៏បានបិទនៅអត្រាទាបផងដែរ។ លោក David Chao អ្នកយុទ្ធសាស្រ្តទីផ្សារសកលនៅក្រុមហ៊ុន Invesco ក្នុងប្រទេសសិង្ហបុរី បានថ្លែងដោយស្រង់សម្តីពី Bloomberg ថា «ស្ថានភាពនៅតែត្រូវបានតាមដាន និងការវិវត្ត ហើយទីផ្សារអាចបន្តជួបប្រទះភាពប្រែប្រួល ដោយសារគណៈរដ្ឋមន្ត្រីមានស្រាប់ទំនងជាត្រូវរុះរើ»៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ