វេសឡាញ សហការជាមួយសាកលវិទ្យាល័យ Dhurakij Pundit ប្រទេសថៃ ដើម្បីផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ ដល់សិស្សរបស់ខ្លួន
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងមកនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងមកនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងមកនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃបានចុះអនុស្សារៈយោគយល់គ្នា ដើម្បីផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សនៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ដែលមានបំណងបន្តការសិក្សា នៅកម្រិតឧត្តមនៅទីនោះ ។
លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ គ្រឹះស្ថានអប់រំទាំង២នឹងបង្កើតបានឱកាសសិក្សារួមគ្នាផងដែរ ដូចជាគម្រោងស្រាវជ្រាវ ការផ្លាស់ប្តូរបទពិសោធសិស្ស និងបុគ្គលិកអប់រំ និងគំនិតផ្តួចផ្តើមជាច្រើនទៀតសម្រាប់ស្ថាប័នទាំងពីរ ។
លោក Atit Koirala ជាតំណាងសាកលវិទ្យាល័យ Dhurakij Pundit បានថ្លែងក្នុងប្រសាសន៍ចំណាប់អារម្មណ៍របស់លោកថា លោកពិតជាមានក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណចំពោះឱកាសចាប់ដៃសហការនេះផងដែរ ហើយតាមរយៈកិច្ចសហការនេះ សាកលវិទ្យាល័យ Dhurakij Pundit នឹងផ្តល់ជូនអាហារូបករណ៍រហូតដល់ ៥០% សម្រាប់សិស្សានុស្សនៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ដែលមានបំណងបន្តការសិក្សានៅប្រទេសថៃ ។
ក្នុងពិធីនោះ ស្ថាប័នទាំងពីរក៏បានរៀបចំផ្សព្វផ្សាយពីការ កម្មវិធីសិក្សាអន្តរជាតិថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លក្ខខណ្ឌតម្រូវសម្រាប់ការចុះឈ្មោះសិក្សា និងទទួលបានអាហារូបករណ៍ដល់សិស្សានុស្សថ្នាក់ទី១២ផងដែរ។ សាកលវិទ្យាល័យ Dhurakij Pundit គឺជាសាកលវិទ្យាល័យឈានមុខគេមួយនៅប្រទេសថៃ ដែលមានការទទួលស្គាល់លើគុណភាពអប់រំ នវានុវត្តន៍ និងភាពជាដៃគូអន្តរជាតិផងដែរ ។
គួរបញ្ជាក់ផងដែរថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានសហការជាមួយគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេសជាច្រើន ដើម្បីសម្របសម្រួលដល់សិស្សដែលមានបំណងបន្តការសិក្សានៅប្រទេស និងជំរុញសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រក្នុងការទទួលបានអាហារូបករណ៍ពីគ្រឹះស្ថានអប់រំដៃគូទាំងនោះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ