ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​ដំណើរការ​ស្រា​បៀរ​ ដ្រា​ហ្គិ​ន​ ស៊ីល​វើ កំប៉ុង​ ស ​ស្លី​ម កាន់តែ​ប្រណីត ទឹកខ្មៅដដែល រសជាតិ​កាន់តែ​ស្រាល​ស្រទន់

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ម៉ាក​សញ្ញា ដ្រា​ហ្គិ​ន ដែល​គេ​ស្គាល់​ថា ​ជា​ប្រ៊េ​ន​ស្រា​បៀរ​ប្រណីត​របស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​ដាក់​សម្ពោធ​ផលិតផល​ថ្មី​ឈ្មោះ​ថា…

រាជធានីភ្នំពេញ ៖ ម៉ាក​សញ្ញា ដ្រា​ហ្គិ​ន ដែល​គេ​ស្គាល់​ថា ​ជា​ប្រ៊េ​ន​ស្រា​បៀរ​ប្រណីត​របស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​ដាក់​សម្ពោធ​ផលិតផល​ថ្មី​ឈ្មោះ​ថា ដ្រា​ហ្គិ​ន ស៊ី​ល​វើ (Dragon Silver) កំប៉ុង​ស រាង​ស្លី​ម កាន់តែ​ប្រណីត​ទាក់ទាញ ទឹក​ពណ៌​ខ្មៅ​ដដែល រក្សា​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​សម្បូរ​បែប​នៃ​ស្រា​បៀរ​ដ្រា​ហ្គិ​ន ​ព្រី​មៀម​ ដាក​បៀរ ប៉ុន្តែ​មាន​កម្រិត​ជាតិ​អាល់កុល​ទាប​ត្រឹមតែ ៤.២% កាឡូរី​ទាប កាន់តែ​ស្រាល​ស្រទន់ ស្រស់ស្រាយ ងាយស្រួល​ទទួលទាន បំពេញ​តាម​តម្រូវការ​អតិថិជន​ដែល​និយម​ស្រា​បៀរ​ដែល​មាន​រសជាតិ​ស្រាល សម្រាប់​រាល់​ការ​ជួបជុំ​រីករាយ​បាន​កាន់តែ​យូរ​ ។

ក្រៅពី​ប្រណីត​ភាព រសជាតិ និង​គុណភាព​ដែល​ត្រូវ​បាន​ទទួលស្គាល់ និង​ឈ្នះ​មេដាយមាស​ចំនួន​ ៩ បី​ឆ្នាំ​ជាប់​គ្នា​ពី​ស្ថាប័ន​អន្តរជាតិ​ល្បី​ៗ ដ្រា​ហ្គិ​ន ស៊ី​ល​វើ បន្ត​ផ្តល់​សំណាង​លើ​ក្រវិល​កំប៉ុង​ជូន​អតិថិជន​មាន​ដូច​ជា ៖ ​រថយន្ត​ភី​ក​អាប់ មាស​សុទ្ធ ម៉ូតូ​ស៊េរី​ទំនើប និង​ទឹកប្រាក់​ជា​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ដ្រា​ហ្គិ​ន ស៊ី​ល​វើ ចាប់ផ្តើម​មាន​លក់​នៅ​តាម​ទីផ្សារ​ហើយ ដូច្នេះ​លោក​អ្នក​អាច​បន្ត​សប្បាយ​ជាមួយ​រសជាតិ និង​គុណភាព​របស់ ​ដ្រា​ហ្គិ​ន​ ។ បន្ត​សប្បាយ បន្ត​គាស់ ឈ្នះ​រង្វាន់​ជាមួយ ដ្រា​ហ្គិ​ន​ ! ។ សូមពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ