កូនវាយគ្នា អ្នកគប្បីដោះស្រាយបែបណា ?
រាជធានីភ្នំពេញ ៖ ពេលកូនកំពុងលេងជាមួយគ្នា បន្ទាប់មកភ្លាមៗនោះ អ្នកបានលឺកូនយំ និងស្រែកថា «ម៉ាក់ បងប្រុសវាយខ្ញុំ» ។ នៅពេលរឿងនេះកើតឡើង…
រាជធានីភ្នំពេញ ៖ ពេលកូនកំពុងលេងជាមួយគ្នា បន្ទាប់មកភ្លាមៗនោះ អ្នកបានលឺកូនយំ និងស្រែកថា «ម៉ាក់ បងប្រុសវាយខ្ញុំ» ។ នៅពេលរឿងនេះកើតឡើង…
រាជធានីភ្នំពេញ ៖ ពេលកូនកំពុងលេងជាមួយគ្នា បន្ទាប់មកភ្លាមៗនោះ អ្នកបានលឺកូនយំ និងស្រែកថា «ម៉ាក់ បងប្រុសវាយខ្ញុំ» ។ នៅពេលរឿងនេះកើតឡើង ឪពុកម្តាយភាគច្រើនតែងតែខឹង ។ ហេតុអ្វីបានជាកូនរបស់ខ្ញុំវាយគ្នា ហើយតើខ្ញុំគួរធ្វើអ្វី ? យើងមានចម្លើយចំពោះសំណួររបស់អ្នកអំពីមូលហេតុ និងវិធីល្អបំផុតក្នុងការដាក់វិន័យ ប្រសិនបើកូនរបស់អ្នកវាយគ្នា ។
សំណួរ ៖ ក្មេងវាយគ្នាតែងតែត្រូវការហេតុផលមែនទេ ?
ចម្លើយ ៖ មិនមែនក្មេងទាំងអស់វាយគ្នា ដោយហេតុផលដូចគ្នានោះទេ ប៉ុន្តែជាទូទៅ វាគឺជាអាកប្បកិរិយាដែលបានរៀន ។ នេះជាហេតុផលទូទៅមួយចំនួនដែលក្មេងអាចវាយគ្នា ៖
១. ពួកគេមិនទាន់ដឹងពីរបៀបទំនាក់ទំនងអារម្មណ៍របស់ពួកគេ ។ នៅពេលដែលកូនតូចចិត្ត ហើយខំប្រឹងប្រើពាក្យសំដី ដើម្បីនិយាយអ្វីពីអារម្មណ៍របស់គេ ពេលខ្លះ ការខកចិត្តនេះអាចនាំទៅដល់ការវា.យដំគ្នា ។
២. វាជាមធ្យោបាយ ដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បាន ។ ឧទាហរណ៍ ប្រសិនបើបងប្អូនបង្កើត ឬមិត្តភ័ក្តិរបស់កូនអ្នកមានរបស់លេងដែលពួកគេចង់បាន ហើយកូនរបស់អ្នកទទួលបានរបស់លេងនោះដោយការវាយ ឬចាប់ឆក់យក នោះពួកគេបានរៀនមេរៀនមួយ ។ គេនឹងវាយ ហើយបានអ្វីដែលគេចង់បាន ។
៣. ពួកគេបានឃើញការវា.យដំពីអ្នកដទៃ ។ ប្រសិនបើកូនរបស់អ្នកឃើញនរណាម្នាក់វាយ ឬបង្ហាញអាកប្បកិរិយាឈ្លានពានផ្សេងទៀតជាការឆ្លើយតបទៅនឹងការខកចិត្ត ឬកំហឹង នោះកូនអ្នកនឹងរៀនតាម ។
សំណួរ ៖ តើជាធម្មតាមានហេតុផលមូលដ្ឋានសម្រាប់អាកប្បកិរិយានេះទេ ?
ចម្លើយ ៖ នៅវ័យក្មេង កុមារមិនប្រើជំនាញគិតបែបតក្កវិជ្ជា ឬអរូបីទេ ។ ប្រសិនបើអ្នកសួរពួកគេថា ហេតុអ្វីបានជាពួកគេវាយប្អូនខ្លួនឯង ពួកគេនឹងមិនអាចប្រាប់អ្នកបានទេ ។ ជាមួយនឹងកុមារតូចៗ អាកប្បកិរិយានោះ ជាធម្មតាគឺដើម្បីខ្លួនឯង ៖ ការវាយ គឺជាមធ្យោបាយដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បាន ។
សំណួរ ៖ ដូច្នេះ តើខ្ញុំគួរធ្វើបែបណាបើកូនខ្ញុំវាយខ្ញុំ ឬអ្នកផ្សេង ?
ចម្លើយ ៖ សូមចាប់ផ្តើមដោយការយកចិត្តទុកដាក់ពីឪពុកម្តាយ ។ មានច្បាប់មួយចំនួន ដើម្បីជួយកូនរបស់អ្នក និងអ្នកបាន ៖ ចូរនិយាយពាក្យណែនាំកូនដោយខ្លីៗ ។ ជាឧទាហរណ៍ ប្រសិនបើអ្នកមានកូនអាយុ ៤ ឆ្នាំ អ្នកនិយាយថា «អស់ម៉ោងលេងហើយ កុំវាយគ្នា» ។ ពួកគេគួរហ្វឹកហាត់ដៃស្ងាត់ ជើងស្ងាត់ មាត់ស្ងាត់ ។ នៅពេលដែលពួកគេបានធ្វើវាប្រហែល ២០ វិនាទី នោះគឺជាពេលវេលាគ្រប់គ្រាន់ហើយ ។ ជាថ្មីម្តងទៀត កុមារមិនដឹងពីភាពខុសគ្នារវាងការយកចិត្តទុកដាក់ “ល្អ” ឬ “អាក្រក់” ទេ ដូច្នេះត្រូវប្រាកដថា អ្នកសរសើរអាកប្បកិរិយាល្អរបស់ពួកគេ ។ ប្រសិនបើអ្នកឃើញពួកគេចែករំលែក សុំអ្វីដែលពួកគេចង់បាន ឬរង់ចាំដោយអត់ធ្មត់ សូមអបអរសាទរពួកគេ ។
សូមច្បាស់លាស់ និងប្រាប់កូនឱ្យចំៗ ។ ជាឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកយករបស់លេងពីបងប្អូនបង្កើតរបស់ពួកគេ ចូរប្រាប់ពួកគេថា “លើកក្រោយ សូមសួរបងប្រុសរបស់កូនថាតើ កូនអាចសុំខ្ចីលេងបានទេ” ។ អ្នកអាចប្រើអ្វីៗដូចជាគំនូសតាងស្ទីគ័រល្អៗសម្រាប់រាល់ពេលដែលអ្នកឃើញអាកប្បកិរិយាដែលអ្នកចង់លើកទឹកចិត្ត ។ យើងពិតជាមិនចង់ព្រងើយកន្តើយនឹងការវា.យដំ ឬអាកប្បកិរិយាអាក្រក់នោះទេ ប៉ុន្តែនៅពេលដែលយើងយកចិត្តទុកដាក់ចំពោះអាកប្បកិរិយាវិជ្ជមានកាន់តែច្រើន យើងនឹងឃើញវាកាន់តែច្រើន ៕ ប្រភព ៖ childrensmercy
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ