ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយតបអ្នករិះគន់សំឡេង ! ករុណា ពេជ្រ ថា ខ្លួនមិនដែលធ្វើឱ្យតារាស្រីណាធ្លាក់ទឹក ពេលចាប់ដៃគូរច្រៀងជាមួយ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ករុណា ពេជ្រ បាន​លើក​ឡើង​ថា បើ​ទោះបីជា​លោក​ធ្លាប់​រង​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ទៅ​លើ​សំ​ឡេង​របស់​លោក ប៉ុន្តែ​លោក​ក៏​មិន​ដែល​ធ្វើ​អោយ​តារា​ស្រី​រូប​ណា​ធ្លាក់ទឹក​ពេល​ចាប់​ដៃគូ​ច្រៀង​ជាមួយ​រូប​លោក​នោះ​ឡើយ ។ ការ​លើក​ឡើង​របស់​តារាចម្រៀង​រូប​នេះ​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ លោក ករុណា ពេជ្រ បាន​លើក​ឡើង​ថា បើ​ទោះបីជា​លោក​ធ្លាប់​រង​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ទៅ​លើ​សំ​ឡេ
ង​របស់​លោក ប៉ុន្តែ​លោក​ក៏​មិន​ដែល​ធ្វើ​អោយ​តារា​ស្រី​រូប​ណា​ធ្លាក់ទឹក​ពេល​ចាប់​ដៃគូ​ច្រៀង​ជាមួយ​រូប​លោក​នោះ​ឡើយ ។

ការ​លើក​ឡើង​របស់​តារាចម្រៀង​រូប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ត្រៀម​ចាប់​ដៃគូ​ច្រៀង​ជាមួយ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា តាម​រយៈ​បទ​អ្នក​កំដរ ក្នុង Version ថ្មី​ឆ្លើយឆ្លង ។

ករុណា ពេជ្រ បាន​លើក​ឡើង​ថា បងប្អូន ចង់​ស្តាប់​បទ​អ្នក​កំដរ Version ថ្មី​ពីរ​នាក់​ឆ្លង​ឆ្លើយ fit ពីរ​នាក់ បងស្រី​កំពូល​តារាចម្រៀង​លំដាប់​ជាតិ ម៉េ​ង កែវ​ពេ​ជ្ជ​តា អត់​បាទ​..​?

លោក​បន្ត​ថា ទោះបី​កំពុង​រៀបចំ​បទ អ្នក​កំដរ ឆ្លង​ឆ្លើយ​ជាមួយ​បងស្រី ក៏​ពិតមែន មិន​ទាន់​បាន​បញ្ចូល​សំឡេង​រួចរាល់​ក៏​ពិតមែន​… ប៉ុន្តែ​ប្អូន​ពិតជា​រំភើប​ណាស់ បើ​បទ​អ្នក​កំដរ​ឆ្លង​ឆ្លើយ​ជាមួយ​បងស្រី បាន​សម្រេច​ជា​ស្ថា​ប​ពរ នា​ពេល​ខាង​មុខ​នេះ​…. ។ អរគុណ​បងស្រី ដែល​មិន​មើល​រំលង​ប្អូនប្រុស​ម្នាក់​នេះ ជា​ពិសេស​នៅ​តែ​ព្យាយាម និង​ផ្តល់​មហា​ឱកាស​បញ្ចូល​បទ​មួយ​នេះ​ជាមួយ​ប្អូន ដោយ​មិន​ខ្លាចរអារ មិន​មើលងាយ​សំឡេង​របស់​ប្អូន ដូចដែល​តារាចម្រៀង​មួយ​ចំនួន​ខ្លះ បង្កើត​ជា​ក្រុម ស៊ី​ត្រាវ សើច​ពេបជ្រាយ ឬ​វា​.​យ​ប្រហារ​ថា សំឡេង​ខ្ញុំ មិនកើត មិនល្អ មិន​រណ្តំ​ដូច​គេ កាលពី​ជាង ១០​ឆ្នាំ​មុន​ម្ល៉េះ​… ប៉ុន្តែ​រហូត​មក​ដល់​ពេល​ដូច​បាត់​ស្រមោល​អស់​ឈឹង សង្ស័យ​ពួក​មាត់ដាច​អស់នោះ រត់​ឆ្លង​ភព​ទៅ​ល្បី​តាម​ភព​ដទៃ​តាម​កម្មផល​អស់ហើយ​ដឹង​…​។

លោក​បញ្ជាក់​ថា ប្អូនប្រុស​ម្នាក់​នេះ​ទទួលស្គាល់​ថា សំឡេង​របស់​ប្អូន នៅ​មាន​កម្រិត​មិន​រណ្តំ មិន​អស្ចារ្យ មិន​ឆ្ងាញ់​ដូច​ពួក​គេ​ក៏​ពិតមែន ប៉ុន្តែ​ខ្ញុំ​អាច​ព្យាយាម​តស៊ូ​យក​ទឹកដម​សំឡេង​មិន​ឡូយ​ដូច​អ្នក មិន​អស្ចារ្យ​ដូច​អ្នកមួយ​នេះ​យក​មក ដើម្បី​ប្រឹងប្រែង​តស៊ូ​កែប្រែ​ដឹកនាំ​ខ្លួនឯង ក្រុម​គ្រួសារ​ខ្លួនឯង រហូត​បាន​មក​ដល់​ចំណុច​នេះ​ហើយ​ក៏​ចង់​ប្រាប់​ទៅ តារាចម្រៀង​ជា​ហ្វូង​ក្នុង​ក្រុម​មនុស្ស​ច្រណែន​អ​សិរ​ពិស​មួយ​ចំនួន​តូច​នោះ​អោយ​បាន​ច្បាស់​ថា សំឡេង​មិនល្អ មិន​សមចិត្ត​អ្នកមួយ​នេះ​បាន​ឆ្លងកាត់​ការ​សម្តែង MV និង​ច្រៀង ចេញ​ជា​អាល់​ប៊ុ​ម​ជាមួយ​តារាចម្រៀង​ផ្នែក​នារី ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា ដូច​ជា អ្នក​នាង មាស សុខ​សោភា និង​អ្នក​នាង សុគន្ធ​និសា ប្អូនស្រី និ​រ​ន្ត៍ គឺថា មិន​ដែល​សំឡេង​មិនល្អ និង​ការ​សម្តែង MV ជា​ច្រើន​កន្លង​មក​បាន​ផ្ទុះ​ល្បី កក្រើក​គួរ​ជាទី​មោ​នៈ ជា​ពិសេស​ដោយ​មិន​ដែល​បាន​ទាញ​តារាចម្រៀង​នារី​ល្បី​រូប​ណា អោយ​ទម្លាក់​ធ្លាក់ទឹក​ដែល​ធ្លាប់​ចាប់ដៃ​គូរ​ជាមួយ ករុណា ពេជ្រ អោយ​ធ្លាក់​ប្រជា​ប្រី​យ​ភាព និង​ធ្លាក់​ការ​គាំទ្រ ដោយសារ​តែ​ទឹកដម​សំឡេង​របស់​រូប​ខ្ញុំ​នោះ​ទេ ។

ចុង​ក្រោយ ករុណា ពេជ្រ ចង់​ជម្រាប​ថា ខ្ញុំ​មិនល្អ​ដូច​គេ សំឡេង​ខ្ញុំ​មិន​ដល់​បង​ៗ​អ្នក​រិះគន់​ទេ វិ​ថី​សិល្បៈ​របស់ខ្ញុំ​ក៏​ក្រោយ​បង​ៗ​អ្នក​និយាយ​ដែរ​… ប៉ុន្តែ​ទីបំផុត ខ្ញុំ​នៅ​តែ​មាន​អ្វី​ដែល​ជា​របស់ខ្ញុំ ទោះបី​មិនល្អ​សម្រាប់​គេ តែ​វា​ពិតជា​មាន​ន័យ​សម្រាប់​ខ្ញុំ​ខ្លាំង​ណាស់ ដែល​ខ្ញុំ​ចេះ​យក​អ្វី​ដែល​ខ្ញុំ​មាន ហើយ​អ្នក​គិត​ថា វា​មិនល្អ​នោះ​យក​មក​កែប្រែ​ជីវិត​ខ្ញុំ​រហូត​មក​ដល់​មាន​ថ្ងៃនេះ​… ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ