តារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា បានសម្តែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាងបានឃើញបុរសម្នាក់ចេញវីដេអូខ្លីមួយ ដោយនិយាយបែបបន្ទាបតម្លៃរបស់ស្វាមីនាង គឺលោក ឃុំ ប៊ុណ្ណាដែត ។
តារាចម្រៀងរូបនេះបានបញ្ចេញវីដេអូពីបុរសខាងលើតាមបណ្តាញសង្គមដោយក្នុងនោះវីដេអូបុរសរូបនោះបាននិយាយថា លោក ឃុំ ប៊ុណ្ណាដែត សមត្ថភាពសិល្បៈនៅមានកម្រិតនៅឡើយ ទាំងលើផ្នែកសម្តែង និងច្រៀង ហើយអ្នកសិល្បៈជំនាន់លោក (លោក ឃុំ ប៊ុណ្ណាដែត) គឺចូលតាមខ្សែ ។
ក្រោយឃើញការលើកឡើងពីបុរសខាងលើនេះក្នុងនាមជាភរិយា អ្នកនាង យក់ ថិតរដ្ឋា បានសម្តែងការហួសចិត្ត ត្បិតបុរសរូបនេះបានបញ្ចេញរូបថតជាមួយស្វាមីនាង ហើយបែរជានិយាយបង្អាប់តម្លៃប្តីខ្លួនទៅវិញ ។ នាងបានលើកឡើងថា ខ្ញុំពិតជាមិនចង់និយាយតវ៉ាអីច្រើនជាមួយគាត់ពិតមែន តែពេលប្អូនៗនឹងFan Fan ផ្ញើរមកខ្ញុំហើយខ្ញុំបានមើលវីដេអូរបស់គាត់ហើយ ខ្ញុំពិតជាទើសត្រចៀកនឹងចង់និយាយអោយបងប្អូនបានដឹងបន្តិចទៅ ! ចាបងចា ខ្ញុំក៏ដឹងដែរបង ព្រោះរូបនឹងបងជាអ្នកសុំថតជាមួយប្តីខ្ញុំពេលប្តីខ្ញុំគាត់បានទៅកាត់សក់កន្លែងគាត់ពិតមែន បើទោះជាមនុស្សមិនដែលស្គាល់សោះក៏ដោយពួកខ្ញុំជាតារាចំរៀងចឹងពួកគាត់សុំថតវាជារឿងធម្មតាទៅហើយ ។
នាងបញ្ជាក់ថា ប្តីខ្ញុំគាត់ឃើញបងប្រុសម្នាក់នឹងចង់ថតជាមួយគាត់គាត់ក៏ជួយចុចថតអោយគាត់ទៅ ហើយប្តីខ្ញុំគាត់ក៏បានផ្ញើររូបនឹងមកអោយខ្ញុំបានមើលដែរ ! ប៉ុន្តែខ្ញុំពិតជាអត់យល់ពីចេតនារបស់គាត់ថា ហេតុអីបានជាសុំគេថតជាមួយហើយ ទៅជាយករូបគេមកនិយាយបែបឡកឡឺយបន្ទាបតម្លៃគេទៅវិញ ។ សុំសរសើរគាត់អាចធ្វើរូបនឹងយូរឆ្នាំដែរហើយបងប្អូនធ្វើជាមនុស្សកុំនិយាយអាក្រក់បន្ទោសបង្អាប់ពីគេ ដើម្បីតែផលប្រយោជន៍ខ្លួនឯងណាបងប្រុស ! ខ្ញុំក៏សូមមិនតបជាមួយគាត់ទៀតដែរ គ្រាន់តែខ្ញុំនិយាយនេះមិនចង់អោយបងប្អូននឹង fan fan របស់ខ្ញុំនឹងប្តីរបស់ខ្ញុំ មានការយល់ច្រឡំតែប៉ុណ្ណោះ អរគុណបងប្អូនអ៊ុំពូមីងទាំងអស់ដែលបានស្រលាញ់នឹងគាំទ្រមកដល់ខ្ញុំនឹងស្វាមីព្រមទាំងកូនៗរបស់ខ្ញុំទាំងពីរ ។
ដោយឡែកសម្រាប់ លោក ឃុំ ប៊ុណ្ណាដែត ក៏បានចេញជាវីដេអូឆ្លើយតបទៅកាន់បុរសខាងនេះដែរ ដោយលោកគូសបញ្ជាក់ថា សម្រប់រូបលោក គឺលោកមិនអាចកំណត់ដោយខ្លួនឯងទេថា លោកជាអ្នកសិល្បៈពេញលេញ ឬមិនពេញលេញដោយការកំណត់មួយនេះ គឺអាស្រ័យលើទស្សនិកជន ។
បើតាមតារាចម្រៀងរូបនេះ ករណីការនិយាយរិះគន់ខាងលើនេះ លោកអាចទទួលយកប្រសិនបើគាត់ជាសាស្ត្រាចារ្យ ឬក៏រៀមច្បងសិល្បៈ ប៉ុន្តែគាត់មិនដឹងចេញពីកន្លែងណាផង ៕
ចែករំលែកព័តមាននេះ