ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ ដាវីន បំបែកកំណត់ត្រាចូលវគ្គ Top ខណៈម្ចាស់ម្កុដបានទៅលើប្រទេសដាណឺម៉ាក

12 ម៉ោង មុន
  • ភ្នំពេញ

នៅ​ទីបំផុត​ម្ចាស់​ក​ម្កុដ​នៃ​កម្មវិធី​ប្រកួត​សម្រស់ Miss Universe 2024 បាន​រក​ឃើញ​ហើយ គឺ​បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​ដា​ណឺ​ម៉ាក នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​ដែល​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​០២៤…

នៅ​ទីបំផុត​ម្ចាស់​ក​ម្កុដ​នៃ​កម្មវិធី​ប្រកួត​សម្រស់ Miss Universe 2024 បាន​រក​ឃើញ​ហើយ គឺ​បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​ដា​ណឺ​ម៉ាក នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​ដែល​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​០២៤ នៅ​ក្នុង​ប្រទេស​ម៊ិ​ច​ស៊ី​ច​កូ ។

យ៉ាងណា សម្រាប់​បេក្ខភាព​ប្រទេស​កម្ពុជា អ្នក​នាង ប្រាសាទ ដា​វី​ន ទោះ​មិន​បាន​គ្រង​ម្កុដ ប៉ុន្តែ​អ្នក​នាង​បាន​បំបែក​កំណត់​ត្រា​ចូល​ដល់​វគ្គ​top ៣០ ក្នុង​ចំណោម​បេក្ខភាព​ជាង​១០០​ប្រទេស​ដែល​បាន​ចូលរួម ។

អ្នក​នាង ប្រាសាទ ដា​វី​ន បាន​ប្រឹងប្រែង ដោយ​ភាព​ស្វាហាប់ និង​ជឿជាក់​សម្រាប់​ការ​ប្រកួត​មួយ​នេះ ខណៈ​ពេល​ដែល​នាង​ក៏​ទទួល​បានការ​គាំទ្រ​ពីក្រោយ​ដោយ​មហា​ន​ជន​ខ្មែរ​ផង​ដែរ ។

ជាក់ស្តែង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​មានការ​ជួយ​ជ្រំ​ជ្រែង និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​នោះ ប្រាសាទ ដា​វី​ន អាច​ឈ្នះ Top 2 Voice for Change នៃ​កម្មវិធី Miss Universe 2024 ផង​ដែរ ។ ទោះជា​យ៉ាងណា​បើ​ទោះ​មិនមែន​ជ័យ​ជំនះ​ឈាន​ជើង​ទៅ​វគ្គ​ចុង​ក្រោយ​ក៏​ដោយ ប៉ុន្តែ​ប្រាសាទ ដា​វី​ន បាន​ធ្វើ​អោយ​ទស្សន​និក​កម្ពុជា មាន​មោទនភាព ក្នុង​ពេល​ដែល​នាង​ជា​បេ​ក្ខ​ដំបូង​ដែល​អាច​បំបែក​កំណត់​ត្រា​កម្ពុជា ដែល​អាច​ដល់​វគ្គ​Top នៃ​កម្មវិធី Miss Universe ។

ការ​ឈាន​ជើង​ចូល​ដល់​វគ្គ Top នេះ​ផង​ដែរ ក៏​ជា​ការ​បង្ហាញ​អោយ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់ ហើយ​មាន​បេក្ខភាព​របស់​ខ្លួន​ដែល​មាន​សមត្ថភាព​អាច​ប្រកួតប្រជែង ក្នុង​ចំណោម​បេក្ខភាព​ជាង​១០០​ប្រទេស ។ មុន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ក្រោយ​ទទួល​បានការ​បោះ​ឆ្នោត ប្រាសាទ ដា​វី​ន ក៏​បាន​បញ្ចេញ​វី​ដេ​អូ​ខ្លី​មួយ​លើ​បណ្តាញ​សង្គម​ថា នាង​មិន​នឹក​ស្មាន​មាន​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ជា​ច្រើន​បាន​ជួយ​បោះ​ឆ្នោត​ដល់​រូប​នាង​ឡើយ ដែល​ធ្វើ​ឲ្យ​នាង​មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង ។

បេក្ខភាព​រូប​នេះ​បាន​និយាយ​ទាំង​អួល​ដើម​ករ​ថា កម្លាំង​រួម​សាមគ្គី​មួយ​នេះ គឺ​ពិតជា​អស្ចារ្យ​មែនទែន ហើយ​នាង​មិន​ស្មាន​ដល់​ថ្នាក់​នេះ​ឡើយ ក្នុង​ពេល​ដែល​នាង​ពិតជា​អរគុណ​យ៉ាង​ខ្លាំង​សម្រាប់​ការ​ជួយ​មួយ​នេះ ។ នាង​បញ្ជាក់​ថា ប្រជាជន​កម្ពុជា អ្នក​ពិតជា​អស្ចារ្យ​ណាស់ កម្លាំង​សាមគ្គី​របស់​មហា​គ្រួសារ​ខ្មែរ​ពិតជា​ខ្លាំងក្លា ពិតជា​មាន​អត្ថន័យ​ខ្លាំង​ណាស់ អរគុណ​បងប្អូន​ដែល​តែងតែ​នៅ​ក្បែរ និង​បន្ត​ជ្រោមជ្រែង​រហូត​មក​ប្រទេស​យើង​តូច ប៉ុន្តែ​យើង​បាន​បង្ហាញ​ពី​កម្លាំង​រួម​សាមគ្គី​គ្នា​ដោយ​មិន​ចាញ់​ប្រទេស​គេ​នោះ​ទេ ។

អ្នក​នាង ប្រាសាទ ដា​វី​ន បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួត​កម្មវិធី Miss Universe 2024 នៅ​ប្រទេស​ម៉ិច​ស៊ី កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ តាម​ច្រកចូល​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ។

មុន​ការ​ចាកចេញ​បវរកញ្ញា​តំណាង​ជាតិ​កម្ពុជា​រូប​នេះ​ក៏​បានឱ្យ​ដឹង​ពី​ការ​ត្រៀមខ្លួន​ផ្សេង​ៗ​រួម​ទាំង​ភាព​ជឿជាក់​ឆ្ពោះទៅ​ការ​បើកទ្វារ​ប្រវត្តិសាស្ត្រ​នាំ​កម្ពុជា​ចូល​ទៅ​ក្នុង​វគ្គ Top ចុង​ក្រោយ​នៃ​ការ​ប្រកួត​បវរកញ្ញា​ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក ។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត Miss Universe 2024 នេះ ម្ចាស់​ម្កុដ​បាន​ទៅ​លើ​បេក្ខភាព​មក​ពី​ប្រទេស​ដា​ណឺ​ម៉ាក លំដាប់​រង​ទី​១ បាន​ទៅ​លើ​បេក្ខភាព​មក​ពី​ប្រទេស​នី​ហ្ស៊េ​រី​យ៉ា និង​លំដាប់​រង​ទី​២ បាន​ទៅ​ម្ចាស់ផ្ទះ​ម៉ិច​ស៊ី​ច​កូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ