ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣ថ្ងៃនៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពតទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជាង១៣ម៉ឺននាក់

15 ម៉ោង មុន
  • កំពត

កំពត​៖ ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិការ ឆ្នាំ​២០២៤…

កំពត​៖ ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិការ ឆ្នាំ​២០២៤ ខេត្តកំពត មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​សម្រាក​កម្សាន្ត និង​ស្នាក់​នៅ​ប្រមាណ​ជាង ១៣ ម៉ឺន​នាក់​។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា បានបង្ហោះ ។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុ​ល បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​សម្រាកលម្ហែ​កម្សាន្ត​ក្នុង​ខេត្តកំពត មាន​ចំនួន ១៣៤.៦២២​នាក់ មានការ​កើនឡើង ៥៩.៨២% បើ​ធៀប​នឹង​ឆ្នាំ​២០២៣​។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន ១៣២.៤១៦​នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស មាន​ចំនួន ២.២០៦​នាក់​។

ចំពោះ​ស្ថានភាព​ទូទៅ នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​ទីតាំង​ផ្តល់​សេវា​ទេសចរណ៍ និង​សេវា​ស្នាក់​នៅ​ក្នុង​ខេត្ត មាន​ភាពល្អ​ប្រសើ មិន​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឡើយ​ ។​ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា ចំពោះ​សេវា​ស្នាក់​នៅ សេវា​ម្ហូបអាហារ ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​អុំទូក រយៈពេល ៣​ថ្ងៃ​កន្លង​មកនេះ ក៏​មិន​មានការ​តម្លើង​ថ្លៃ​ណាមួយ​ដែល​មិន​សមរម្យ​នោះ​ទេ ហើយ​កន្លែង​ស្នាក់​នៅ​មួយ​ចំនួន​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ឬ​រមណីយដ្ឋាន​មួយ​ចំនួន​ក៏​មានការ​បញ្ចុះតម្លៃ​ថែម​ទៀត​ផង​។

ចំណែក​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​លើ​ដងផ្លូវ​គ្រប់​ទីកន្លែង​ទូ​ទាំង​ខេត្ត មាន​ស្ថាន​ភាពល្អ​ប្រសើរ ដោយ​គ្មាន​ករណី​គ្រោះថ្នាក់ ឬ​ហេតុការណ៍​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឡើយ​។​សន្និដ្ឋាន​ជា​រួម​ស្ថានភាព​ទូទៅ គឺ​ដំណើរការ​មាន​ភាពល្អ ដោយ​យោង​តាម​ការ​ណែនាំ និង​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍ មក​ពី​គ្រប់​ទីកន្លែង​នៃ​ខេត្តកំពត កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា កន្លង​មកនេះ ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​មានការ​យល់​ដឹង ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​អនុវត្ត​តាម​ប្រសាសន៍​របស់​លោក​អភិបាល​ខេត្តកំពត ដោយ​បម្រើភ្ញៀវ​ទេសចរណ៍​បាន​យ៉ាង​ល្អ​ប្រសើរ និង​ភាព​ស្មោះត្រង់ នា​ឱកាស​បុណ្យអុំទូក​ឆ្នាំ​២០២៤​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ