ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាមិនធម្មតាមែន ថ្ងៃទី១ នៃពិធីបុណ្យអុំទូក អកបុកសំពះ ព្រះខែភ្ញៀវទេសចរមានចំនួនរហូតជាង៩ម៉ឺននាក់

1 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អក​អំ បុក សំពះ​ព្រះ​ខែ ថ្ងៃ​ទី​០១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អក​អំ បុក សំពះ​ព្រះ​ខែ ថ្ងៃ​ទី​០១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ធៀប​នឹង​ឆ្នាំ​២០២៣ ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​សរុប​ចំនួន​៩០.៩៣៤​នាក់កើនឡើង​២,៤០% នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះ​សីហ​នុ ។

កន្លែង​ប្រាប់​អូន​ឯង​សារព័ត៌មាន នា​ព្រ​ឡប់​ថ្ងៃ ១៤ ខែវិច្ឆិកា​នេះ លោក​តាំង​សុខចិត្ត​គ្រឹ​ស្នា បាន​បង្ហាញ​មោទនភាព​ថា ខេត្ត​ព្រះ​សីហ​នុ នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ​នា​ឆ្នាំ​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​០១ នៃ​ព្រះរាជ​ពិធីបុណ្យ​ខេត្ត​ព្រះ​សីហ​នុ​បាន​ទទួលភ្ញៀវ​ទេសចរ​សរុប​ចំនួន​៩០.៩ ៣៤​នាក់​កើនឡើង​២,៤០% បើ​ប្រៀប ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ក្នុង​នោះ

•​ភ្ញៀវ​ជាតិ ៨៨.២៩៣​នាក់ កើនឡើង​១,៨២%
•​ភ្ញៀវ​បរទេស ២,៦៤១​នាក់ កើនឡើង​២៦,៩១%
១.​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​៖
ភ្ញៀវ​សរុប​៨៨,៩៤២​នាក់ កើនឡើង​១,៧០%
•​ភ្ញៀវ​ជាតិ​៨៧,០៥៦​នាក់ កើនឡើង​១,១១%
•​ភ្ញៀវ​បរទេស​១.៨៨៦​នាក់ កើនឡើង​៣៩,៤៩%
២. មាន​ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្ត ហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​០២​ជើង ស្មើនឹង​ភ្ញៀវ​សរុប​១០៣​នាក់​ថយ​ចុះ​៦,៣៨% ជាតិ​០២​នាក់ ថយ​ចុះ​៣៣,៣៣% និង​អន្តរជាតិ ១០១​នាក់​ថយ​ចុះ​៥,១៤% ៣. ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា​មាន​៖
•​ភ្ញៀវ​សរុប ១.៨៨៩​នាក់ កើនឡើង​៥៣,២០%
•​ភ្ញៀវ​ជាតិ ១.២៣៥​នាក់ កើនឡើង​១០២,១២%
•​ភ្ញៀវ​បរទេស ៦៥៤​នាក់ កើនឡើង​៥,១៤% ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ