ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លឹម ស្រី​គា ចេញ​បដិសេធ​រឿង​មាន​គេ​ទិញ​សិទ្ធិ​ឱ្យ​នាង​រៀបចំ​កម្មវិធី Miss Grandនៅ​កម្ពុជា

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ខ្លឹម ស្រី​គា បាន​ចេញ​មុខ​បដិសេធ​ចោល​ទាំងស្រុង ពាក់ព័ន្ធ​ព័ត៌មាន​ដែល​បាន​លេចឮ​ថា មាន​គេ​ចង់​ទិញ​សិទ្ធិ​រៀបចំ Miss Grand…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ខ្លឹម ស្រី​គា បាន​ចេញ​មុខ​បដិសេធ​ចោល​ទាំងស្រុង ពាក់ព័ន្ធ​ព័ត៌មាន​ដែល​បាន​លេចឮ​ថា មាន​គេ​ចង់​ទិញ​សិទ្ធិ​រៀបចំ Miss Grand សម្រាប់​ឆ្នាំ​២០២៥ នៅ​ស្រុក​ខ្មែរ​ដោយ​ឲ្យ​រូប​នាង​ជា​អ្នក​ឈរឈ្មោះ ខណៈ​ពេល​ដែល​ព័ត៌មាន​នេះ​កំពុង​តែ​ឡើងក​ម្តៅ​ជា​ថ្មី​ម្តងទៀត ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី ។

អតីត Miss Grand Cambodia 2017 បាន​ចាត់​ទុក​ព័ត៌មាន​ខាងលើ​នេះ គឺជា​ការ​ភាន់ច្រឡំ និង​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ដ្បិត​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ ក្នុង​ពេល​ដែល​នាង​សុំ​មិន​ពាក់ព័ន្ធ​រឿង​កម្មវិធី MGC នេះ​ទេ ។

ការ​ចេញ​មុខ​បដិសេធ​នូវ​ព័ត៌មាន​ខាងលើ​ពី ខ្លឹម ស្រី​គា នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​បាន​ដាក់​ការ​សង្ស័យ​ថា កម្មវិធី Miss Grand អាច​នឹង​មាន​ក្រុមហ៊ុន​ខ្មែរ​មួយ​ផ្សេង​ទៀត​នឹង​ទិញ​សិទ្ធិ​មក​រៀបចំ​សម្រាប់​ឆ្នាំ​២០២៥​នេះ ។ រឿង​នេះ​បាន​កើតឡើង បន្ទាប់​ពី​គេ​បានឃើញ​ការ​ខម​មិន​តាម​បណ្តាញ​សង្គម រវាង​ម្ចាស់​ផលិតកម្ម​មហាហង្ស​លោក អ៊ិ​ន សុ​ភិន និង​ខ្លឹម ស្រី​គា ដែល​តាម​រយៈ​សារ​ឆ្លង​ឆ្លើយ​គ្នា​នោះ គេ​ឃើញ​លោក អ៊ិ​ន សុ​ភិន បង្ហាញ​បំណង​ចង់​ទិញ​កម្មវិធី​មួយ​នេះ ដោយ​អោយ ខ្លឹម ស្រី​គា ជា​គ្រប់គ្រង​ធ្វើ ។

យ៉ាងណា តាម​រយៈ​សារ​ឆ្លើយឆ្លង​នេះ ខ្លឹម ស្រី​គា បាន​ធ្វើការ​បដិសេធ ដោយ​នាង​មិន​អាច​ទទួលយក​ការងារ​មួយ​នេះ​ឡើយ ក្រោម​ហេតុផល​មិន​ចង់​ឲ្យ​គេ​ជេរ​នាង​មួយ​ប្រទេស​នោះ​ឡើយ ដ្បិត​កម្មវិធី​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ក្រោយ​ពី​មានការ​ប្រមាថមើលងាយ​ពី​អ្នកដឹកនាំ​កម្មវិធី​ថៃ​មក​លើ​ប្រទេស​កម្ពុជា ។

ជាមួយ​ការ​បង្ហាញ​សារ​ឆ្លើយឆ្លង​បង្ហោះ​លើ​បណ្តាញ​សង្គម ខ្លឹម ស្រី​គា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា ខ្ញុំ​សុំ​មិន​ពាក់ព័ន្ធ​រឿង​ពូ និយាយ​រឿង​MGC ខ្ញុំ​ឮ​ហើយ​ហួសចិត្ត ពូ​យកឈ្មោះ​ខ្ញុំ​ទៅ​ចូល​ពាក់ព័ន្ធអោយ​គេ​ជេរ​ខ្ញុំ ទាំង​ខ្ញុំ​មិន​បានដឹង​ឮ​អ្វី​សូ​ម្បី​បន្តិច​។

នាង​បន្ត​ថា 😡 ពូ​លេង តែ​ខ្ញុំ​មិន​បាន​លេង​ជាមួយ 😏 ខ្ញុំ​មាន​ឈាមជ័រ​ខ្មែរ មិន​ថោកទាប​អោយ​គេ​ដៀល​ម្តង​ហើយ មិន​ចេះ​ចាំ​🧠 សូ​ម្បី​តែ​ឈ្មោះ MGC ក៏​ខ្ញុំ​ឈប់​ប្រើ​តាំងពី​ពេល​មានរឿង បើ​ខ្ញុំ​នៅ​គាំទ្រ​ឆ្កែ​សុទ្ធ ។

ដោយឡែក ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ ខ្លឹម ស្រី​គា ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារអេ​ឡិច​ត្រូ​និ​ច​ថា សម្រាប់​ព័ត៌មាន​ខាងលើ​នេះ​វា​មិនមែន​ជា​ការ​ពិត​នោះ​ឡើយ ដែល​ថា គាត់
(​លោក អ៊ិ​ន សុ​ភិន​) ទិញ​សិទ្ធិ​កម្មវិធី​មួយ​នេះ​មក​ធ្វើ​ដោយ​អោយ​នាង​ឈរឈ្មោះ ។

នាង​ថា ការ​ខម​មិន​នេះ គឺ​គាត់​ខំ​មិន​លេង​ជាមួយ​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​លេង​ជាមួយ​គាត់​ទេ ប៉ុន្តែ​ការ​លេង​របស់​គាត់​នេះ គឺ​លេង​បែប​ឌឺដង និង​ផ្លែផ្កា​មក​លើ​រូប​ខ្ញុំ​ថា ចង់​ទិញ​សិទ្ធិ​អោយ​Free ហើយ​សួរ​ធ្វើ​អត់ តែ​ខ្ញុំ​នៅ​តែ​បដិសេធ និង​មិន​បានដឹង​នូវ​ព័ត៌មាន​ថា គាត់​ចង់​ធ្វើ​បែប​នឹង​ក្នុង​ពេល​ដែល​ខ្ញុំ​សុំ​ពាក់ព័ន្ធ​នឹង​ដឹង​ឮ​នូវ​រឿង​មួយ​នេះ​ឡើយ ។

នាង​បញ្ជាក់​ថា សម្រាប់​រឿង​ខាងលើ​នេះ នាង​មានការ​តាំងចិត្ត ប្រសិនបើ​មានកម្ម​វិធី​នេះ​មានការ​រៀបចំ នៅ​ក្នុងស្រុក​ខ្មែរ​ម្តងទៀត ក្នុង​នាម​នាង​ជា​ប្រជាជន​ខ្មែរ​ម្នាក់​សុំ​ប្រកាស​មិន​គាំទ្រ​ជា​ដាច់ខាត ព្រោះ​ម្ចាស់​កម្មវិធី​នេះ​បាន​មើលងាយ និង​ជាន់ឈ្លី​ទៅ​ដល់​មុខមាត់​ប្រទេស​របស់​យើង ដើម្បី​យក​ភាព​ត្រឹមត្រូវ​តែ​ខ្លួនឯង ។

នាង​បញ្ជាក់​ថា នាង​សុំ​មិន​គាំទ្រ​កម្មវិធី Miss Grand នេះ នៅ​ក្នុងស្រុក​យើង​ឡើង ដោយ​យើង​អាច​ងាក​មក​គាំទ្រ​ជាមួយ​កម្មវិធី​នានា​ដែល​មាននៅ​ក្នុងស្រុក​ខ្មែរ​យើង ជា​ពិសេស​កម្មវិធី​បវរកញ្ញា​ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ។

យ៉ាងណា បើ​តាម ខ្លឹម ស្រី​គា នាង​សុំ​សំណូមពរ​ដល់​មហាជន ជា​ពិសេស បណ្តា​អ្ន​គ​គាំទ្រ​រូប​នាង​ទាំងអស់ សុំ​កុំ​មានការ​យល់​ច្រឡំ​ចំពោះ​ព័ត៌មាន​ខាងលើ​នេះ និង​កុំ​គិត​ថា នាង​ឈរឈ្មោះ​ឲ្យ​លោក អ៊ិ​ន សុ​ភិន ហើយ​ទទួលយក​ការងារ​មួយ​នេះ គឺ​ដាច់ខាត​នាង​មិន​ទទួលយក​រឿង​នេះ​ឡើយ ហើយ​បងប្អូន​អាច​ជឿជាក់​លើ​នាង​បាន ។

ដោយឡែក ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក អ៊ិ​ន សុ​ភិន បាន​បញ្ជាក់​តាម​រយៈ​វី​ដេ​អូ​live តាម
បណ្តាញ​សង្គម ដោយ​លោក​ក៏​បាន​សម្តែង​ការ​ហួសចិត្ត​ផង​ដែរ ចំពោះ​ការ​លេចឮ​នូវ​ព័ត៌មាន​នេះ​ឡើង ទាំង​ដែល​លោក​មិន​បានដឹង​រឿង​សោះ ។

ថា វា​ជា​រៀង​អស់សំណើច​ដែល​មាន​គេ​ថា ខ្ញុំ​ជា​អ្នកទិញ​កម្មវិធី ហើយ​ឲ្យ ខ្លឹម ស្រី​គា ជា​អ្នក​ឈរឈ្មោះ អត់​ដឹង​រឿង​អ្វី​បន្តិច ហើយ​ប្រយោជន៍ និង​បាន​ចំណេញ​អ្វី​ឬ​នៅ ធ្វើ​កម្មវិធី​បវរកញ្ញា​នេះ​ឡើង ដើម្បី​ជួយ​ខ្មែរ ចុះ​ឥឡូវ​ឃើញ​វិស័យ​បវរកញ្ញា​នេះ​វា​យ៉ាង​មេច​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ