ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងណាស់! ស្ត្រី​ឆ្នាំខាល មមី ថោះ និង​កុរ ប្តី​ដាក់​លុយ​ក្នុង​កុង​ឱ្យ​​ចាយ​មិន​ដាច់​ទេ

7 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំខាល នារី​ដែល​កើត​ក្នុង​ឆ្នាំខាល​ថ្វី​ត្បិត​តែ​រាង​ឆេវឆាវ​បន្តិច មាត់​លឿន​ដោយ​មាន​អ្វី​និយាយ​នឹង ប៉ុន្តែ​បុរស​ដែល​ជា​អ្នកមាន​បែរជា​ចូល​ចិត្ត​មនុស្ស​ស្រី​បែប​នេះ​ទៅ​វិញ ហើយ​ចង់​ដណ្តឹង​ធ្វើ​ជា​ប្រពន្ធ​ទៀត​ផង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មាន​លុយ​ចាយ​ពេញដៃ​ក្រោយ​ពេល​ដែល​រៀប​ការ​រួច​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំខាល

នារី​ដែល​កើត​ក្នុង​ឆ្នាំខាល​ថ្វី​ត្បិត​តែ​រាង​ឆេវឆាវ​បន្តិច មាត់​លឿន​ដោយ​មាន​អ្វី​និយាយ​នឹង ប៉ុន្តែ​បុរស​ដែល​ជា​អ្នកមាន​បែរជា​ចូល​ចិត្ត​មនុស្ស​ស្រី​បែប​នេះ​ទៅ​វិញ ហើយ​ចង់​ដណ្តឹង​ធ្វើ​ជា​ប្រពន្ធ​ទៀត​ផង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មាន​លុយ​ចាយ​ពេញដៃ​ក្រោយ​ពេល​ដែល​រៀប​ការ​រួច​។ ដូចនេះ នឹង​មិនសូវ​ឈឺក្បាល​រឿង​ខ្វះខាត​ទៀត​ទេ​។

ឆ្នាំមមី

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំមមី អាច​និយាយ​បាន​ថា​ជាស​រសរ​ក្នុងផ្ទះ​។ ជា​ពិសេស មិន​ថា​មុខរបរ ឬ​ការងារ​របស់​គេ​ទេ​តែងតែ​អាច​ទទួល​បាន​ជោគជ័យ​ទាំងអស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយ​រៀប​ការ​រួច ប្តី​នឹង​ស្រឡាញ់​ខ្លាំង​ណាស់ ដោយ​ធ្វើ​ឲ្យ​គេ​អាច​រស់នៅ​បាន​សុខ​ស្រួល មិន​ងាយ​រស់​ក្នុង​ជីវភាព​ខ្វះខាត​នោះ​ឡើយ​។

ឆ្នាំថោះ

នារី​ដែល​កើត​ក្នុង​ឆ្នាំថោះ មិន​ថា​អាយុ​ប៉ុន្មាន​ទេ​គឺ​តែងតែមាន​មន្ត​ស្នេហ៍​ខ្លាំង​ជា​និច្ច​។ ជា​ពិសេស គេ​មានចិត្ត​ដែល​ល្អ ថែម​ទាំង​មានគំនិត​វិជ្ជមាន​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​តែងតែ​ជួបនឹង​រឿង​ល្អ​ៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​អាច​ទទួល​បានការ​មើលថែ​ទាំ​ពិសេស​ពី​ស្វាមី​ផង​ដែរ​។ ដូចនេះ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នឹង​មិន​លំបាក​នោះ​ទេ​។

ឆ្នាំកុរ

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំកុរ ធ្វើ​ការងារ​អ្វី​ក៏​តាម​លំដាប់លំដោយ​ផង​ដែរ ដោយ​មិន​ធ្វើ​រឿង​នាំ​ឲ្យ​ខកខាន​នោះ​ទេ​។ ជា​ពិសេស គេ​មិនសូវ​ខ្វះ​លុយ​ចាយ​ឡើយ​ក្រោយ​រៀប​ការ​រួច ព្រោះ​ប្តី​ស្រឡាញ់​គេ​ខ្លាំង​ដោយ​តែងតែ​ដាក់​លុយ​ក្នុង​កុង​ឲ្យ​ចាយ​ជា​និច្ច​។ ដូចនេះ ជីវភាព​នឹង​មិន​លំបាក​ទេ​ក្រោយ​រៀប​ការ​រួច ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ