ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​លដៅ​ទេសចរណ៍១១៥ទីតាំង នៅខេត្តបាត់ដំបង ត្រៀមទទួលស្វាគមន៌ភ្ងៀវទេសចរនាឱកាសភ្ជុំបិណ្ឌ

2 ខែ មុន
  • បាត់ដំបង

គោ​លដៅ​ទេសចរ​ណ៌​ជា​ច្រើន​កន្លែង​ ក្នុង​ខេត្តបាត់ដំបង បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ទទួលយក​ភ្ងៀ​វ​ទេសចរ​ដែល​មក​លេង​កំសាន្ដ​ពី​គ្រប់​ទី​ម​ជ្ឃ​ដ្ឋា​ន​នានា ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ក្នុង​នោះ​តំបន់​ដែល​មាន​សក្ដា​នុ​ទាក់ទាញ​ខ្លាំង​ក្នុង​ខេត្ត​មាន​ដូច​ជា ប្រាសាទ​បាណ​ន់ ប្រាសាទឯកភ្នំ និង​មរ​ណី​ដ្ឋា​ន​ជើងភ្នំ​សំពៅ​ជាដើម ។…

គោ​លដៅ​ទេសចរ​ណ៌​ជា​ច្រើន​កន្លែង​ ក្នុង​ខេត្តបាត់ដំបង បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ទទួលយក​ភ្ងៀ​វ​ទេសចរ​ដែល​មក​លេង​កំសាន្ដ​ពី​គ្រប់​ទី​ម​ជ្ឃ​ដ្ឋា​ន​នានា ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ក្នុង​នោះ​តំបន់​ដែល​មាន​សក្ដា​នុ​ទាក់ទាញ​ខ្លាំង​ក្នុង​ខេត្ត​មាន​ដូច​ជា ប្រាសាទ​បាណ​ន់ ប្រាសាទឯកភ្នំ និង​មរ​ណី​ដ្ឋា​ន​ជើងភ្នំ​សំពៅ​ជាដើម ។ នេះបើយោងតាមក្រសួងព័ត៌មានបានបង្ហោះ ។

អនុប្រធាន​មន្ទីរ​ទេសចរ​ណ៌​ខេត្តបាត់ដំបង លោក ហម អរុណ បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា ចំការ​ចេក​នៅ​ក្នុង​កម្មវិធី​សន្ទនា​មតិ​នា​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤​ថា ខេត្តបាត់ដំបង​ជា​ខេត្ត​ដែល​មាន​សក្ដានុពល និង​ជា​គោលដៅ​ទេសចរ​ណ៌​សំបូរ​បែប​ចំរុះ មាន​តំបន់​ទេសចរ​ណ៌​ធម្មជាតិ តំបន់​ទេសចរ​ណ៌​វប្បធម៌ តំបន់​ទេសចរ​ណ៌​ប្រវត្តិសាស្ដ្រ តំបន់​ទេសចរ​ណ៌​កែ​ឆ្នៃ និង​តំបន់​ទេសចរ​ណ៌​កសិឧស្សាហកម្ម ។

លោក​បាន​បន្ថែម​ថា តំបន់​ទេសចរណ៍​សរុប​ទាំងអស់​មាន​ចំនួន​១១៥​ទីតាំង ក្នុង​នោះ​ចែក​ចេញ ជា​រមណី​ដ្ឋា​ន តំបន់​គោលដៅ​ទេសចរ​ណ៌ មាន​សារមន្ទីរ សហ​គម​ន៌​អេកូ​ទេសច​ណ៌ ក​សិ​ទេសចរ​ណ៌​និង​ទេសចរ​បែប​សាសនា ។

លោក​បាន​បន្ដ​ឲ្យ​ដឹង​ទៀត​ថា ខេត្តបាត់ដំបង បាន​ត្រៀម​តំបន់​ទេសចរ​ណ៌​ដ៏​មាន​ភាព​ទាក់ទាញ​និង​មាន​មនុស្ស​ម្នា​ជា​ច្រើន​និយម ចង់ទៅ​លេង​កំសាន្ដ មាន​ដូច​ជា ក្រុង​បាត់ដំបង ប្រាសាទ​បាណ​ន់ ឡូ​រី​ជើងភ្នំ​បាណ​ន់ ប្រាសាទឯកភ្នំ រមណី​ដ្ឋា​ន​ភ្នំ​សំពៅ ល្អាង​ប្រ​ជែ​វ ប្រាសាទ​បា​សែត ប្រាសាទ​ស្នឹង​តំបន់​ស្រុក​សំឡូត ស្រុក​រតន​មណ្ឌល ទឹក​ហូរ​ចំការ​ស្វាយ ចំការ​ទុរេន​អូតង់ ទឹកធ្លាក់​ភ្នំ​កំពូល កំពង់ទូក​មាន​ជ័យ ផ្កា​ព្រៃ​រី​សត់ ស្ទឹង​ក្រ​ញ៉ូ​ង ពិសេស​នៅ​តាម​ទី​វត្ត​អារាម​ដែល​មាន​ប្រជាជន​និង​ពុទ្ធបរិស័ទ​ជា​ច្រើន​ទៅ​កាន់បិណ្ឌ​និង​ប្រារព្ធ​ពិធីបុណ្យ​ផ្សេង​ៗ ។

លោក​អនុប្រធាន​មន្ទីរ​រូប​នេះ​បាន​លើក​ឡើង​ថា ភ្ងៀ​វ​ទេសចរ ដែល​បាន​មក​លេង​កំសាន្ដ នៅ​រមណី​ដ្ឋា​ន និង​តំបន់​ទេសចរ​ណ៌​ខេត្ត​បាត់បង ផ្ដល់​ជូន​ម្ហូប​ឆ្ងាញ់​ៗ បរិយាកាស​ល្អ​បែប​ធម្មជាតិ​ជាប់ចិត្ត​មក​លេង​ម្ដង​ហើយ ឆ្នាំ​ក្រោយ​ចង់​មក​លេង​ម្ដងទៀត និង​ទទួល​បាន​បទ​ពិសោធ​ន៌​ថ្មី​ជាង​ឆ្នាំ​មុន​ៗ​ថែម​ទៀត ។

លោក​បាន​កត់​សំគាល់ថា ភ្ងៀ​វ​ទេសចរ​ជាតិ​- អន្តរជាតិ​ដែល​ចូល​ចិត្ត​បែប​វប្បធម៌​ប្រពៃណី​ពេល​បាន​មក​លេង​ខេត្តបាត់ដំបង​ហើយ ជាប់ចិត្ត ដោយសារ ប្រជាជន​ភាព​រូស​រាយ​រាក់ទាក់ ពោរពេញ​ដោយ​ស្នាមញញឹម និង​ថែរក្សា​បាន​ភាព​ដើម​នៃ​ខ្មែរ​បាន​ច្រើន ហើយ​ការ​ប្រកប​មុខ​របប​អាជីវកម្ម​បែប​បុ​រា​ណ្យ​តាម​លក្ខណៈ​ប្រពៃណី​បាន​បន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

លោក​មាន​ក្ដី​រំពឹង​ថា ទេសចរ​ជាតិ​-​អន្ដរជាតិ​និង​មានការ​កើនឡើង​ឬ​ប្រហាក់ប្រហែល​និង​ពី​ឆ្នាំ​កន្លង​ទៅ ខណៈ​ភ្លៀវ​ទេសចរ​កាលពី​ឆ្នាំ​២០២៣​មាន​ចំនួន ២១​ម៉ឺន​២​ពាន់​នាក់ ភ្ងៀ​វ​ទេសចរ​ជាតិ​មាន​២១​ម៉ឺន​នាក់ ។

លើស​ពី​នេះ​លោក​សូម​សំនួ​ម​ពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ទៅ​លេង​កំសាន្ដ​នៅ​តំបន់​ទេ​ចរណ៍​នានា សូម​មេត្តា​ទុកដាក់​សម្រាម អោយ​បាន​ត្រឹមត្រូវ​និង​ជួយ​ថែរក្សា​អនាម័យ​បរិស្ថាន​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ