ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​ដល់​មួយ​ខែ​ផង គោ​ជល់​ចែក​រង្វាន់​ម៉ូតូ លុយ​សុទ្ធ បន្តោង​ខ្សែ​ក​មាស យ៉ាងច្រើន ភ្ញាក់ផ្អើល​ដល់​អ្នក​ខេត្ត​ព្រះ​សីហ​នុ

2 ខែ មុន

រាជធានីភ្នំពេញ៖ អី​ក៏​ល្អ​ម្ល៉េះ​! កៀក​ថ្ងៃ​ភ្ជុំ​ធំ​ផង ក្រុមហ៊ុន គោ​ជល់ យល់ចិត្ត​អតិថិជន​របស់​ខ្លួន បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សប្បាយ​រីករាយ អបអរ​ជាមួយនឹង​កម្មវិធី​ប្រគល់​រង្វាន់​ម៉ូតូ និង​លុយ​សុទ្ធ 10​…

រាជធានីភ្នំពេញ៖ អី​ក៏​ល្អ​ម្ល៉េះ​! កៀក​ថ្ងៃ​ភ្ជុំ​ធំ​ផង ក្រុមហ៊ុន គោ​ជល់ យល់ចិត្ត​អតិថិជន​របស់​ខ្លួន បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សប្បាយ​រីករាយ អបអរ​ជាមួយនឹង​កម្មវិធី​ប្រគល់​រង្វាន់​ម៉ូតូ និង​លុយ​សុទ្ធ 10​ លាន​រៀល សរុប​មាន​រហូត​ដល់​ទៅ 6 រង្វាន់​រួម​មាន​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ 3 នាក់ និង​អ្នក​ឈ្នះ​លុយ​សុទ្ធ 10 លាន​រៀល​ចំនួន 3 នាក់​ទៀត ព្រមទាំង​រក​ឃើញ​អ្នក​ឈ្នះ បន្តោង​ខ្សែ​ក​មាស នៅ​ផ្សា​រលើ រួច​ប្រគល់​រង្វាន់​ដល់​គាត់​ភ្លាម​ៗ​តែ​ម្តង ​។

ក្រៅពី​នេះ​ជាមួយ​ការ​ចាប់​រង្វាន់ ​ស្វែងរក​អ្នក​ឈ្នះ​រង្វាន់​បន្តោង​ខ្សែ​ក​មាស​ ចំនួន 100 ​រង្វាន់ លើក​ទី​ពីរ ពី​កម្មវិធី​គោ​ជល់ ផ្គុំ​3 + ចម្រុះ​ក្រវិល​កំប៉ុង 3 ឈ្នះ​រង្វាន់​ទ្វេ​ដង រង្វាន់​សរុប 2,415,000,000៛ ដែល​រៀបចំ​ឡើង​នៅ​មុខ​ផ្សា​រលើ ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ រួម​ជាមួយ​ពិធីករ ​ដ៏​ក្រមិចក្រមើម លោក​ដា​វុ​ធ បាន​ធ្វើ​ឱ្យ​បរិយាកាស​សប្បាយ​រីករាយ និង​អ៊ូរ​អរ​តាំងពី​ដើម​ ដល់​បិទ​កម្មវិធី កាលពី​ថ្ងៃ​ទី​28 ខែកញ្ញា ឆ្នាំ​2024 ដែល​ត្រូវ​នឹង​បិណ្ឌ 11 ។

តាម​ការ​ចង​ចាំ មិន​ដល់​មួយ​ខែ​ផង ព្រឹត្តិការណ៍​ចែក​រង្វាន់​គោ​ជល់​ដ៏​ធំ​នេះ បាន​លេច​រូបរាង​ឡើងជា​ថ្មី ដើម្បី​ផ្តល់​នូវ​ស្នាមញញឹម ​សប្បាយ​រីករាយ ​ដល់​អ្នក​ឈ្នះ​រង្វាន់​គោ​ជល់​ទាំងអស់​គ្នា ទទួល​បាន​លាភ​សំណាង​ជា​លុយ​សុទ្ធ ម៉ូតូ ឬ​បន្តោង​ខ្សែ​ក​មាស ដែល​អ្នក​ទាំងអស់​គ្នា អាច​យក​លាភ​សំណាង​ពី​គោ​ជល់ ចែករំលែក​ជាមួយ​ក្រុម​គ្រួសារ​យ៉ាង​រីករាយ ​នា​រដូវ​កាល​បុណ្យ​ទាន ក្នុងអំឡុងពេល​ឈប់​សម្រាក​ទៅ​លេង​ស្រុក​កំណើត ឬ​ទៅ​ធ្វើបុណ្យ​ជាមួយ​ក្រុម​គ្រួសារ​ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ ។

ដោយ​ក្តី​រីករាយ​បំផុត លោក ហ៊​យ ហឿ​ន ដែល​ជា​ប្រធាន​ផ្នែក​លក់ ​បាន​បង្ហាញ​ទឹកមុខ​យ៉ាង​រីករាយ អបអរ​ជាមួយ​អ្នក​ឈ្នះ​រង្វាន់​គ្រប់​ៗ​គ្នា ដោយ​លោក​ជឿ​ថា ការ​ផ្តល់​នូវ​លាភ​សំណាង​ក្នុង​រដូវ​កាល​បុណ្យ​ទាន​បែប​នេះ នឹង​នាំ​មក​នូវ​រឿង​ល្អ​ៗ និង​ភាព​សប្បាយ​រីករាយ​ដល់​ក្រុម​គ្រួសារ​របស់​អតិថិជន​គោ​ជល់ និង​លោក​សូម​ថ្លែងអំណរគុណ​ ដល់​អតិថិជន​ទាំងអស់​គ្នា ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ និង​ចាត់​ទុក​គោ​ជល់​ជា​ថាមពល​ ជំរុញ​ដ៏​ខ្លាំងក្លា ក្នុង​ការ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​គ្រប់​ៗ​គ្នា​ ។ សម្រាប់​អតិថិជន​ដែល​មិន​ទាន់​មានសំណាង កុំ​ទាន់​អស់សង្ឃឹម ព្រោះ​គោ​ជល់​ចែក​រង្វាន់​ជា​បន្តបន្ទាប់ និង​តែងតែ​ផ្តល់​ភាព​រំភើប​រីករាយ​ ដល់​អតិថិជន​ទូ​ទាំង​ប្រទេស ហើយ​អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​ ។

អតិថិជន​ដែល​មានសំណាង​ម្នាក់​ ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ​ហុងដា​ឌ្រី​ម​ ពី​កម្មវិធី ផ្គុំ​3 របស់​គោ​ជល់ ប្អូនប្រុស ថៃ ស៊ាំ​ង​អ៊ី​ម អាយុ 30​ ឆ្នាំ អ្នកបើកបរ​ម៉ូតូ​កង់​បី នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ទៀត​ថា​គោ​ជល់​គឺជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ប្រចាំ​របស់​លោក​នៅ​ពេល​ដែល​លោក​ត្រូវការ​ថាមពល​ជុំរុញ​បន្ថែម​ ។ យប់​មួយ​ក្រោយ​ពី​បាន​ដឹក​អតិថិជន​ទៅ​ដល់ទី​តាំង ប្អូនប្រុស​បាន​ពិសារ​គោ​ជល់​ដូច​រាល់ដង ប៉ុន្តែ​លើក​នេះ ​គ្រាន់តែ​គាស់​ភ្លាម លោក​បាន​អ៊ុត​ក្រវិល​កំប៉ុង​ស្រាប់តែ​ឃើញ​ផ្នែក​ទី 3 នៃ​ម៉ូតូ​ ។ លោក​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ និង​បាន​បញ្ជាក់​ថា​ពិតជា​ឈ្នះ​បាន​ម៉ូតូ​ពិតប្រាកដ ទើប​លោក​យក​ដំណឹង​ដ៏​ល្អ​នេះ ប្រាប់​ក្រុម​គ្រួសារ​របស់​លោក ដោយ​ក្តី​រំភើប​សប្បាយ​ហ៊ោ​ពេញ​ផ្ទះ​ ។

បងស្រី​ ខុន សុ​គ​ន្ធា អ្នក​លក់ដូរ​ចាប់ហួយ​នៅផ្ទះ ក្នុង​ខេត្តបាត់ដំបង​ និង​ជា​អតិថិជន​ដ៏​មានសំណាង​ម្នាក់​ទៀត ​ដែល​បាន​ឈ្នះ​រង្វាន់​លុយ​សុទ្ធ 10 លាន​រៀល​ ។ បងស្រី​បញ្ជាក់​ថា នៅ​យប់​ដែល​ត្រូវ​រង្វាន់​នោះ បងស្រី​រំភើប​ដល់​គេង​អត់​លក់ រង់​ចាំតែ​មេឃ​ភ្លឺ​ដើម្បី​ទៅ​សួរ​បញ្ជាក់​ពី​ដេប៉ូ​លក់​។ ជាមួយ​គ្នា​នេះ បងស្រី​បាន​បន្ត​ថា ខ្លួន​គាត់​ជា​អតិថិជន​គោ​ជល់​ពិត​ៗ ព្រោះ​បងស្រី​ញ៉ាំ​គោ​ជល់​យូរ​ឆ្នាំ​ដែរ ហើយ​ក៏​តែងតែ​រំពឹង​ថា​ថ្ងៃ​ណាមួយ ​បង​នឹង​ឈ្នះ​រង្វាន់​ពី​គោ​ជល់ តែ​ឥឡូវ​បាន​ដូច​បំណង​ គឺ​រំភើប​ខ្លាំង​តែ​ម្តង​ ។

ក្រៅពី​នេះ​គោ​ជល់ បាន​បន្ត​ជាមួយ​កម្មវិធី​របស់​ខ្លួន​គឺ​កម្មវិធី ផ្គុំ​3 + ចម្រុះ​ក្រវិល​កំប៉ុង 3 ឈ្នះ​រង្វាន់​ទ្វេ​ដង រង្វាន់​សរុប 2,415,000,000៛ ដែល​បាន​ចាប់​រង្វាន់​ចំនួន 100 រង្វាន់​ទៀត​ទៅ​ដល់​អតិថិជន​ដែល​មានសំណាង​ឈ្នះ​ជាមួយ​បន្តោង​ខ្សែ​ក​មាស ​ដ៏​ស្រស់​ស្អាត 100 នាក់​បន្ថែម​ទៀត ដែល​ធ្វើឱ្យ​កម្មវិធី​នេះ​កាន់តែ​កក្រើក​ ។ ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​អ្នក​ឈ្នះ​រង្វាន់​បន្តោង​ខ្សែ​ក​មាស ​ដែល​បាន​ឈ្នះ​កាលពី​ថ្ងៃ​ទី 8 ខែកញ្ញា កន្លង​ទៅ​នេះ​ដែល​កម្មវិធី​បាន​ប្រារព្ធ​ឡើង​នៅ ខេ ម៉​ល វ៉េ​ង​ស្រេង ​។

នា​រដូវ​កាល​កាន់បិណ្ឌ រហូត​ដល់​បុណ្យ​ភ្ជុំបិណ្ឌ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អតិថិជន​ទាំងអស់​គ្នា ទិញ​គោ​ជល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ ជួបជុំ​បងប្អូន​ពេល​ទៅ​លេង​ស្រុក​កំណើត ដោយ​អ្នក​អាច​ចែករំលែក​សំណាង ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក ជាមួយ​ក្រវិល​កំប៉ុង​គោ​ជល់​ដែល​សម្បូរ​ដោយ​ឱកាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​ ដូច​ជា​ម៉ូតូ លុយ​សុទ្ធ ឬ​បន្តោង​ខ្សែ​ក​មាស​ជាដើម ​។ ចាំ​អី​ទៀត? ភាព​រំភើប​រីករាយ​ដែល​កើតឡើង​ ពី​ការ​ទទួល​បាន​សំណាង​ឈ្នះ​មហា​រង្វាន់​ដ៏​អស្ចារ្យ​ពី​គោ​ជល់ «​កម្មវិធី ផ្គុំ​3 + ចម្រុះ​ក្រវិល​កំប៉ុង 3 ឈ្នះ​រង្វាន់​ទ្វេ​ដង រង្វាន់​សរុប 2,415,000,000៛ » នឹង​បន្ត​ស្វែងរក​អ្នក​ឈ្នះ​រង្វាន់​ជា​បន្តបន្ទាប់​ ទូ​ទាំង​ប្រទេស រហូត​ដល់​ចុងឆ្នាំ 2024 ។

អំពី​ក្រុមហ៊ុន TCP Group
TCP Group គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ និង​អាហារ​ឈានមុខ​គេ ​ក្នុង​ប្រទេស​ថៃ និង​ជា​ម្ចាស់​ម៉ាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក “​គោ​ជល់​” ជាមួយ​គ្រួសារ Yoovidhya ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “​ក្រុមហ៊ុន​នៃ​ម៉ាក​ផលិតផល​ដ៏​អស្ចារ្យ​” ក្រុមហ៊ុន​មាន​ផលប័ត្រ​ផលិតផល​ចម្រុះ និង​សកម្ម​នៅ​ក្នុង​ទីផ្សារ​ចំនួន 15 នៅ​អាស៊ី ដែល​មាន​បុគ្គលិក​ជាង 5,000 នាក់​នៅ​ទូ​ទាំង​ពិភពលោក ​។ នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​ក៏​ទទួល​បាន​ភាព​ជោគជ័យ​ពី​ការ​ចែកចាយ​របស់​ខ្លួន OEM អាជីវកម្ម​ម៉ាស៊ីន​លក់ទំនិញ និង​សេវាកម្ម​ធ្វើ​ឱ្យ​ទីផ្សារ​សកម្ម​ ៕ អត្ថបទសហការ