ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួនជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកកាលពីឆ្នាំ ២០២៣

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់ ៤៣៨ លាន​ដុល្លារ នេះ​បើ​យោង​តាម​របាយការណ៍​ផល​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​សង្គម​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ជាមួយនឹង​ការ​គម្រប់​ខួប​លើក​ទី ៣០ របស់​ក្រុមហ៊ុន​នេះ​ ។ របាយការណ៍ «​ការ​រួមចំណែក​សេដ្ឋកិច្ច​សង្គម​ឆ្នាំ ២០២៣ ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន​» ត្រូវ​បាន​ប្រគល់​ជូន សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំឡុង​ជំនួប​សម្តែង​ការ​គួរសម​ថ្មី​ៗ​នេះ​ពី​គណៈប្រតិភូ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ដឹកនាំ​ដោយ​លោក Jacco van der Linden ក្រោម​ប្រធានបទ «​អរគុណ​សម្រាប់ ៣០ ឆ្នាំ​»​ ។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ចំណាយ ៧៥ ភាគរយ​ នៃ​លទ្ធកម្ម​សរុប​របស់​ខ្លួន​ដែល​មាន​តម្លៃ ១៤២ លាន​ដុល្លារ​សហ​អា​មេ​រិ​ក ទៅ​លើ​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជម្រុញ​សេដ្ឋកិច្ច​ក្នុងស្រុក​យ៉ាង​សំខាន់​ក្នុង​វិស័យ ការ​វេច​ខ្ចប់ ដឹក​ជញ្ជូន កសិកម្ម ថាមពល ទីផ្សារ និង​ការ​វិនិយោគ​ក្នុងស្រុក​ ។

អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​មួយ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចំណាយ​ក្នុងស្រុក​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន កម្ពុជា គឺ​ក្រុមហ៊ុន OJI Packaging ​។ លោក Dinith Naveen នាយក​ផ្នែក​ទីផ្សារ​នៃ ក្រុមហ៊ុន OJI Packaging បាន​មាន​ប្រសាសន៍​ថា​ ៖ «​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរអង្វែង​របស់​យើង ក្រុមហ៊ុន ហ៊ិ​ន​នី​គែន បាន​ស្វែង​យល់ និង​បង្កើត​ដំណើរការ​អាជីវកម្ម​របស់​យើង​យ៉ាង​រលូន ដើម្បី​ធានា​បាន​នូវ​លទ្ធផល​ការងារ​ដែល​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​ ។ ការ​រៀបចំ​អាជីវកម្ម​ដោយ​រលូន​របស់​ពួក​គេ និង​បុគ្គលិក​ដែល​មានចំណេះ​ដឹង​បាន​ធ្វើ​ឱ្យ​យើង​កាន់តែ​ងាយស្រួល​ក្នុង​ការ​សហការ​ជាមួយ​គ្នា​»​ ។

ក្រុមហ៊ុន Geolink Group ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏ជា​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយទៀត​ដែល​បាន​ធ្វើការ​ជា​ដៃគូ​ដ៏​សំខាន់​របស់ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុង​ការ​ផលិត​ដប​ដែល​អាច​ប្រមូល​ត្រឡប់​យក​មក​ប្រើប្រាស់​វិញ​បាន ​។ លោក ឡេ​ង ចំណាន នាយក​គ្រប់គ្រង​ក្រុមហ៊ុន Geolink Group បាន​មាន​ប្រសាសន៍​ថា ​៖ «​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន បង្ហាញ​ពី​ការ​គោរព និង​ការ​បើកចំហរ​នៅ​ក្នុង​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​យើង ហើយ​បាន​យកចិត្តទុកដាក់​លើ​កិច្ចសហការ​យ៉ាង​ម៉ត់ចត់ ។ ឧទាហរណ៍ ពួក​គាត់​ធានា​ថា បុគ្គលិក និង​អ្នកបើកបរ​របស់​យើង​តែងតែមាន​ការិយាល័យ និង​កន្លែង​សម្រាក​នៅ​ក្នុង​រោងចក្រ​»​ ។

សម្រាប់​របាយការណ៍​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​រឹង​មាំ​រវាង​វិស័យ​ផលិត​ភេសជ្ជៈ និង​វិស័យ​លក់រាយ​របស់​កម្ពុជា​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់ អ្នក​លក់ដូ​វ​នៅ​តាម​ហាង​លក់​ភេសជ្ជៈ និង​អ្នកលក់​ផ្ទាល់​នៅ​វិស័យ​បដិសណ្ឋារកិច្ច​។ ផលិតផល​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន មាននៅ​ក្នុង​ហាង​ជាង​ប្រមាណ ១១០.០០០ ទូ​ទាំង​ប្រទេស​ដែល​មាន ៩៦ ភាគរយ ​ជា​ហាង​លក់​ភេសជ្ជៈ​ ។

អ្នកស្រី ច​ន្ទ្រា ម្ចាស់​ហាង​លក់​ភេសជ្ជៈ​នៅ​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ​៖ «​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ជា​ដៃគូ​ពិតប្រាកដ​មួយ​ដែល​ជួយ​ជម្រុញ​ឱ្យ​ហាង​ខ្ញុំ​លក់​កាន់តែ​ដាច់ ​។ ផលិតផល​របស់​ក្រុមហ៊ុន​នៅ​តែ​មាន​តម្រូវការ​ខ្ពស់ ហើយ​ការ​ធ្វើការ​ជាមួយ​ពួក​គេ​កន្លង​មក​គឺ​មាន​ភាព​ងាយស្រួល ​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន មិន​ត្រឹមតែ​ជា​អ្នក​ផ្គត់ផ្គង់​ប៉ុណ្ណោះ​ទេ តែ​ជា​ក្រុមហ៊ុន​មួយ​ដែល​ជួយ​គាំទ្រ​អាជីវកម្ម​របស់ខ្ញុំ​បាន​កាន់តែ​រីក​ច្រើន ​។ ចាប់តាំងពី​ខ្ញុំ​ចាប់ផ្តើម​លក់​ផលិតផល ហ៊ិ​ន​នី​គែន មក ខ្ញុំ​បានឃើញ​អតិថិជន​កាន់តែ​ច្រើន​ជាវ​ទំនិញ​ពី​ហាង​ខ្ញុំ ។ ខ្ញុំ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​មួយ​នេះ​ពិតជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​អាជីវកម្ម​នានា​ដូច​ជា​អាជីវកម្ម​របស់ខ្ញុំ​ឱ្យ​រីក​ចម្រើន ហើយ​ខ្ញុំ​ពេញចិត្ត​ចំពោះ​ការ​ជួយ​ជ្រុំ​ជ្រែង​ពី​សំណាក់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ណាស់​»​ ។

វិស័យ​មួយទៀត​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចូលរួម​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺ​វិស័យ​កសិកម្ម​ ។ ថ្មី​ៗ​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន កម្ពុជា បាន​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ​ភាព​ជា​ដៃគូរ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា (CPSA) នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ ។ ការ​បន្ត​ធ្វើការ​សហការ និង​ភាព​ជា​ដៃគូ​នេះ​នឹង​ដំណើរការ​រហូត​ដល់​ខែធ្នូ ឆ្នាំ ២០២៥​ ។ ភាព​ជា​ដៃគូ​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​កសិករ​ដែល​ជា​សមាជិក​នៃ​សហករណ៍​កសិកម្ម (ACs) ដែល​ចូលរួម​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ដំណាំ​ស្រូវ​។ សហករណ៍​ចំនួន ១០ ក្នុង​ខេត្តបាត់ដំបង និង ៥ ទៀត​ក្នុង​ខេត្តបន្ទាយមានជ័យ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាព​ជា​ដៃគូ​នេះ​ទៅ​ដល់​កសិករ​ចំនួន ៨៥០ នាក់​ដែល​ក្នុង​នោះ​ចំនួន ៥០ ភាគរយ​ជា​កសិករ ស្ត្រី និង​ផ្តល់​អត្ថប្រយោជន៍​ដោយ​ប្រយោល​ដល់​កសិករ​ចំនួន ១.២៥០ បន្ថែម​ទៀត​ក្នុង​រយៈពេល ១៧ ខែ​ ។

លោកស្រី លាវ គី​ម​ណា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា (CPSA) បាន​មាន​ប្រសាសន៍​ថា​ ៖ «​ភាព​ជា​ដៃគូ​ដ៏​មាន​ឥទ្ធិពល​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កសិករ​ជួប​ប្រទះ​នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ស្រូវ​។ តាម​រយៈ​ភាព​ជោគជ័យ​កន្លង​មក​របស់​យើង យើង​មាន​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព និង​ភាព​ធន់​តាម​រយៈ​ការ​បណ្តុះបណ្តាល​ក្នុង​ការ​អនុវត្ត​អាកាសធាតុ​ប្រកបដោយ​ភាព​វៃឆ្លាត និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ ជាមួយនឹង ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា យើង​កំពុង​ជួយ​កសិករ​ក្នុង​ការ​លើកកម្ពស់​ជីវភាព​របស់​ពួក​គេ និង​ពង្រឹង​សហករណ៍​កសិកម្ម​ផង​ដែរ​» ​។

ភាព​ជា​ដៃគូ​ថ្មី​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បង្កើត​ឡើង​នៅ​លើ​កិច្ចសហការ​ដំបូង​នៅ​ខែធ្នូ ឆ្នាំ ២០២២ ជាមួយ​អង្គការ CPSA ។ ដំណាក់កាល​ទី​ពីរ​នេះ នឹង​ផ្តោត​លើ​ការ​ជម្រុញ​ការ​អនុវត្ត​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​គាំទ្រ​សហគមន៍​កសិកម្ម​ក្នុងស្រុក​។ គោលដៅ​ចុង​ក្រោយ​គឺ​បង្កើត​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ស្រូវ​ដែល​ធន់ ល្អ និង​មាន​តម្លៃ​ខ្ពស់​នៅ​កម្ពុជា​ដោយ​ផ្តល់​អាទិភាព​ដល់​វិធីសាស្ត្រ​ដាំ​ដុះ​ឆ្លាត​វៃ​ដោយ​ផ្អែក​តាម​អាកាសធាតុ និង​បរិ​យា​ប័ន្ន​កសិកម្ម​ ។

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៤​ ។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាព​សប្បាយ​រីករាយ​រួម​គ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសារ និង​អតិថិជន ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក​យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់ ដូច​ជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​ ។ ជាមួយនឹង​ការ​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស និង​ដោយ​មាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ៦៦.០០០ នាក់​នៅ​ទូ​ទាំង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​បំណង «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ជាមួយនឹង​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួលខុសត្រូវ​ដែល​ស្ថិត​នៅ​លើ​ដំណើរ​ឆ្ពោះទៅ​កាន់​ពិភពលោក​ដែល​មាន​អ​ព្យា​ក្រិត​កាបូន កាន់តែ​ស្មើភាព និង​កាន់តែ​មាន​សុខភាព​ល្អ​ ។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក ​៕ អត្ថបទសហការ