អាជ្ញាធរនៅតែហាមចុះលេងទឹករណ្ដៅនៅភ្នំចំបាប់ ព្រោះមានសារធាតុគីមី
- តាកែវ
ខេត្តតាកែវ ៖ រណ្ដៅដែលកើតពីការបំផ្ទុះយកថ្មមួយ នៅភ្នំចំបាប់ ក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មានទឹកខៀវស្រងាត់ ថ្លាដូចកញ្ចក់…
ខេត្តតាកែវ ៖ រណ្ដៅដែលកើតពីការបំផ្ទុះយកថ្មមួយ នៅភ្នំចំបាប់ ក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មានទឹកខៀវស្រងាត់ ថ្លាដូចកញ្ចក់…
ខេត្តតាកែវ ៖ រណ្ដៅដែលកើតពីការបំផ្ទុះយកថ្មមួយ នៅភ្នំចំបាប់ ក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មានទឹកខៀវស្រងាត់ ថ្លាដូចកញ្ចក់ រំលេចសោភ័ណភាពគួរឱ្យចង់ទៅទស្សនាកម្សាន្ត ។ ទោះជាយ៉ាងណាក្ដីមិនគួរចុះលេងទេ ព្រោះអាចគ្រោះថ្នាក់ដល់សុខភាព ។
លោកភួន ឈីម អភិបាលស្រុកបាទី ដែលបានទៅពិនិត្យមើលទឹកល្អាងភ្នំចំបាប់ កាលពីពេល ថ្មីៗកន្លងមកឱ្យដឹងថា លោកបានផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋមិនឱ្យទៅចុះងូតទឹកលេងនៅទីនោះទៀត ដោយសារទឹកមានសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ ។ កាលពីអំឡុងឆ្នាំ២០២០-២០២១ ធ្លាប់មានប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗ ទៅទស្សនា និងងូតទឹកលេងនៅទីនោះ ។
ដោយឡែកយោងតាមការបង្ហោះលើហ្វេសប៊ុកកន្លងមករបស់លោកកែវ រតនា ថា រណ្ដៅជីកថ្មទាំងអស់នោះកើតឡើងដោយសារគេយករំសេវដាក់បំផ្ទុះយកថ្មលក់ ដូច្នេះទឹកនេះមិនស្អាតល្អទេ ។ ទឹកក្នុងរណ្ដៅអាចផ្ទុកដោយសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែក ។
រណ្ដៅរំសេវនៅភ្នំចំបាប់អាចនឹងមានសេសសល់សារធាតុគីមីមួយចំនួន ដូចជា សារជាតិកំបោរ ជាពិសេសសារធាតុតេអុិនតេ(TNT) ដែលវាគឺជាការលាយបញ្ចូលរវាងបូន(C) អុីដ្រូហ្សែន(H) នីត្រូសែន (N) និងអុកស៊ីហ្សែន (O) ដែលកូដវាគឺ C7H5N3O6 ។ សារធាតុទាំងនេះគេប្រើប្រាស់ដើម្បីងាយស្រួលយកថ្មភ្នំ រ៉ែ ឬការបង្កើតផ្លូវក្រោមដី កាត់ភ្នំ ជាដើម ។
បច្ចុប្បន្នការប្រើគ្រាប់បែកបំផ្ទុះ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើន ហើយគ្រាប់បែកទាំងនោះផ្ទុកទៅដោយសារធាតុ TNT ក្រោយពីបំផ្ទុះយកថ្ម ឬរ៉ែ ជាទូទៅការដ្ឋានទាំងនោះបន្សល់នូវរណ្ដៅ ជ្រៅៗ ដែលមិនមានចរន្តហូរចេញចូល ហើយទឹកដែលដក់ក្នុងរណ្ដៅទាំងនោះ គឺពោរពេញទៅដោយសារធាតុគីមីជាច្រើន រួមទាំងតេអុិនតេ(TNT) ផងដែរ ។
ក្រៅពីនេះទៀតការប៉ះពាល់រ៉ាំរ៉ៃជាមួយសារធាតុតេអុិនតេ(TNT) អាចធ្វើឱ្យខូចថ្លើម និងតម្រងនោម ។ ជាមួយនឹងការប៉ះពាល់ម្តងហើយម្តងទៀត អាចបណ្តាលឱ្យចំនួនកោសិកាឈាមចុះទាប (ភាពស្លេកស្លាំង) និងការខូចខាតប្រព័ន្ធសរសៃប្រសាទ ។ រោគសញ្ញាផ្សេងទៀតពីការប៉ះពាល់រយៈពេលវែង រួមមាន ឈឺក្បាល ងងុយដេក ឈឺទ្រូង និងពិបាកដកដង្ហើម ។ ហូរទឹកមាត់ ដង្ហើមខ្លី ក្អក និងហើមសួតក៏ត្រូវបានគេរាយការណ៍ផងដែរ ។
ការប៉ះពាល់កម្រិតខ្ពស់ អាចរំខានដល់សមត្ថភាពឈាមក្នុងការដឹកនាំអុកស៊ីសែន បណ្តាលឱ្យឈឺក្បាល អស់កម្លាំង វិលមុខ និងមានពណ៌ខៀវចំពោះស្បែក និងបបូរមាត់ជាដើម ៕
ចែករំលែកព័តមាននេះ