ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ទេសចរណ៍លាក់ខ្លួនមួយកន្លែងនេះគួរឱ្យទាក់ទាញភ្ញៀវទេសចរណាស់

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំបន់​ទេសចរណ៍​លាក់ខ្លួន​មួយ​កន្លែង កើត​ចេញពី​ប្រវត្តិ​ពិត​របស់​មនុស្ស​ម្នាក់​ជា​ជនជាតិ​ពូន​ង គួរ​ឲ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេចរ​ជាតិ និង​អន្តរជាតិ​នៅ​ពេល​ទៅ​មើលឃើញ​ផ្ទាល់ ។ នៅ​ពេល​ដែល​អ្នក​ទេសចរណ៍ ដែល​មាន​បំណង​ទស្សនា​តំបន់​ទេសចរណ៍​នានា នៅ​ក្នុង​ខេត្តមណ្ឌលគិរី…

រាជធានី​ភ្នំពេញ ៖ តំបន់​ទេសចរណ៍​លាក់ខ្លួន​មួយ​កន្លែង កើត​ចេញពី​ប្រវត្តិ​ពិត​របស់​មនុស្ស​ម្នាក់​ជា​ជនជាតិ​ពូន​ង គួរ​ឲ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេចរ​ជាតិ និង​អន្តរជាតិ​នៅ​ពេល​ទៅ​មើលឃើញ​ផ្ទាល់ ។

នៅ​ពេល​ដែល​អ្នក​ទេសចរណ៍ ដែល​មាន​បំណង​ទស្សនា​តំបន់​ទេសចរណ៍​នានា នៅ​ក្នុង​ខេត្តមណ្ឌលគិរី អ្នក​ទេសចរណ៍​អាច​ចូល​ទស្សនា​តំបន់​សហគមន៍​ទេសចរណ៍​ជាតិ​«​ទឹកធ្លាក់​ឡេ​ង​កៅ​» បាន ។ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ឡេ​ង​កៅ​នេះ មិន​ទាន់​ទៅ​ដល់​រង្វង់​មូល​ខេត្ត​ម​ណ្ឌ​ក​គិរី​នោះ​ទេ ។

អ្នក​ទេសចរណ៍​គ្រាន់តែ​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ចុះ​ពី​ផ្លូវ​ក្រាល​កៅស៊ូ​ជាង​៥០០​ម៉ែត្រ​ប៉ុណ្ណោះ នោះ​អ្នក​ទេសចរណ៍​នឹង​បានឃើញ​ទឹកធ្លាក់​ពីលើ​កំពូលភ្នំ​មួយ​កន្លែង មាន​ភាព​ទាក់ទាញ​ដោយ​លាយឡំ​នឹង​អាកាសធាតុ​ត្រជាក់​នឹង​មក​គ្រប់​ដណ្តប់​កាយ​យា ។

អ្នក​ទេសចរណ៍​ដែល​បាន​ទស្សនា​តំបន់​ទឹកធ្លាក់​ធម្មជាតិ​ឡេ​ង​កៅ ផ្ទាល់​ក៏​អាច​បាត់​អារម្មណ៍​ស្មុគស្មាញ​មួយ​រយៈពេល​ផង​ដែរ នៅ​ពេល​ឃើ​ដើមឈើ​ធំ​ៗ​ធម្មជាតិ​ស្រស់​ស្អាត ។ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ឡេ​កៅ ស្ថិត​នៅ​ក្នុងភូមិ​អណ្តូង​ក្រឡឹង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី មាន​ទំហំ​ផ្ទៃដី​១៨,២៤​ហិ​កតា ។ អ្នក​ទេសចរណ៍​អាច​មក​ទស្សនា​នៅ​គ្រប់​រដូវ​មិន​ថា រដូវប្រាំង និង​រដូវវស្សា​នោះ​ទេ ។

បើ​តាម កញ្ញា សែន ទី គណៈកម្មការ​អេកូ​ទេសចរណ៍​ទឹកធ្លាក់​ទឹក​ឡេ​ង​កៅ បាន​ឲ្យ​ដឹង​ថា​តំបន់​ទេសចរណ៍​នេះ បាន​បង្កើត​ឡើង នៅ​ឆ្នាំ​២០២៣ ហើយ​អេកូ​ទេ​ចរណ៍​បាន​ពី​គម្រោង​ទេសចរណ៍​រេ​ដ​បូក នៅ​ក្នុង​ឆ្នាំ​២០២៤ បាន​ទទួល​ថវិកា​ពី​គម្រោង​រេ​ដ​បូក ជាង​២​ម៉ឺន​ដុល្លារ ។ កញ្ញា​បាន​ឲ្យ​ដឹង​ទៀត​ថា តំបន់​ទេសចរណ៍​នេះ មាន​លក្ខណៈ​សំខាន់​ដែល​ជា​សក្តានុពល មាន​ជ្រោះ​ចំនួន​៣​ជាន់ ព្រមទាំង​ផ្ទាំង​ថ្ម​ធំ​ៗ​ព្រមទាំង​ធម្មជាតិ​ដើមឈើ​ធំ​ៗ​ដែល​មាន​ភាព​ស្រស់បំព្រង រួម​ទាំង​សត្វ​៥៨​ប្រភេទ ។

គ្រាន់តែ​រយៈពេល​ដែល​ទើប​ចាប់ផ្ដើម​ទទួលភ្ញៀវ ក្នុង​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ តំបន់​ទឹកធ្លាក់​លេង​កែវ បាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ជាង​១០០​នាក់ ។ កញ្ញា បាន​ឲ្យ​ដឹង​ទៀត​ថា តំបន់​ទេសចរណ៍​សេវា​សម្រាប់​ភ្ញៀ​ង​ដូច​ជា មាន​ម្ហូប​របស់​បងប្អូន​ជនជាតិភាគតិច សេវា​ជួន​ភ្ញៀវ នៅ​តាម​កន្លែង​នានា ជាដើម ។

បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា សែន ទី បាន​ឲ្យ​ដឹង​ទៀត​ថា តំបន់​ទេសចរណ៍​លាក់ខ្លួន​មួយ​នេះ​បានជា​ដាក់​ឈ្មោះ​«​ឡេ​ង​កៅ​» ដោយសារ​មាន​ដំណាល​រឿង​ពិត​មួយ​ថា​៖«​កាលពីមុន​មាន​តា​ចាស់​ម្នាក់ ឆ្លងកាត់​ទឹកជ្រោះ​នេះ​ទៅ​លេង​ផ្ទះ​បងប្អូន​របស់​គាត់​នៅ​ត្រើយម្ខាង ។ លោកតា​ចាស់​ម្នាក់ បាន​ចិញ្ចឹម​ខ្លាឃ្មុំ​មួយ ហើយ​បាន​យក​ខ្លាំ​ឃ្មុំ​ទៅ​ជាមួយ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​របស់​បងប្អូន​គាត់​ក៏​មានការ​ហូប​ស្រា ពេល​នោះ​គាត់​ក៏​បាន​ហូប​ស្រា​ហើយ​ស្រវឹង ។ ហើយ​គាត់​ក៏​មក​សម្រាក​នៅ​កន្លែង​ទឹកធ្លាក់​នេះ ពេល​នោះ​មាន​ខ្លាធំ​មួយ​មក​ចង់​ធ្វើបាប​គាត់ តែ​ខ្លាឃ្មុំ​របស់​គាត់​ដែល​ទៅ​តាម​នោះ​ក៏​បាន​ជួយ​គាត់ ។ ទើបបាន​គេ​ដាក់​ឈ្មោះ​នេះ​តម​ក​» ។ កញ្ញា​សែន ទី​បាន​ពន្យល់​ពាក្យ​ជា​សភា​ពូន​ង​ថា «​កៅ​» គឺជា​ឈ្មោះ​ខ្លាឃ្មុំ ហើយ ពាក្យ​«​ឡេ​ង​» គឺជា​ទឹកធ្លាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ