ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា​ទ្រព្យ​ស្រឡាញ់​លំអៀង​តែ​លើ​ ជូត ឆ្លូវ រោង ម្សាញ់ និង​មមី​ប៉ុណ្ណោះ

15 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំជូត ឆ្នាំជូត មាន​ខួរក្បាល​ជា​អ្នក​រកស៊ី ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ខ្លួន​មានកេរ្តិ៍ឈ្មោះ​ល្បី​ផង​ដែរ​។ ជា​ពិសេស ទេវតា​ទ្រព្យ​ក៏​ស្រឡាញ់​លំអៀង​ផង​ដែរ ដោយ​តែងតែ​ជួយ​ជា​និច្ច​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំជូត

ឆ្នាំជូត មាន​ខួរក្បាល​ជា​អ្នក​រកស៊ី ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ខ្លួន​មានកេរ្តិ៍ឈ្មោះ​ល្បី​ផង​ដែរ​។ ជា​ពិសេស ទេវតា​ទ្រព្យ​ក៏​ស្រឡាញ់​លំអៀង​ផង​ដែរ ដោយ​តែងតែ​ជួយ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ចំណេញ​បាន​ប្រាក់​មិន​ចេះ​ឈប់​នោះ​ឡើយ​។ ដូចនេះ ការ​រស់នៅ​នឹង​មិន​ជួបនឹង​បញ្ហា​អ្វី​នោះ​ទេ​។

ឆ្នាំឆ្លូវ

ឆ្នាំឆ្លូវ មានការ​គិត​ដែល​ល្អិតល្អន់ ថែម​ទាំង​មានចិត្ត​ដែល​ទន់ភ្លន់​។ ជា​ពិសេស គេ​ក៏​មាន​និស្ស័យ​ខ្ពស់​ជាមួយនឹង​លាភ​ក្រៅ​ផង​ដែរ ដោយ​តែងតែ​បណ្តាក់ទុន​បាន​ផល​ខ្ពស់​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​ពូកែ​ក្នុង​ការ​ចាប់​យក​ឱកាស​ផ្សេង​ៗ​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ចំណូល​ចូល​មិន​ចេះ​តិច​នោះ​ឡើយ​។

ឆ្នាំរោង

ឆ្នាំរោង ពូកែ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ក្នុង​សង្គម​ខ្លាំង​ណាស់​។ ជា​ពិសេស ទេវតា​ទ្រព្យ​ក៏​ស្រឡាញ់​គេ​ខ្លាំង​ផង​ដែរ ដោយ​តែងតែ​នាំ​ទ្រព្យ​ជូន​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឱកាស​ក្នុង​ការ​ចំណេញ​ប្រាក់​ក៏​កើនឡើង​រហូត​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​នឹង​មិន​ចាញ់​អ្នក​ដទៃ​ឡើយ​។

ឆ្នាំម្សាញ់

ឆ្នាំម្សាញ់ ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ខ្លាំង​ណាស់​។ ជា​ពិសេស ក្នុង​ការងារ​ក៏​អាច​ទទួល​បានការ​ពេញចិត្ត​ពី​ចៅហ្វាយនាយ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លូវ​ខាង​មុខ​គឺ​ជោគជ័យ​ខ្លាំង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ប្រមូល​បាន​ផល​ដែល​នឹក​ស្មាន​មិន​ដល​នោះ​ឡើយ​។ ដូចនេះ ចំណូល​នឹង​អាច​ផ្ទុះ​បាន​។

ឆ្នាំមមី

ឆ្នាំមមី ជា​មនុស្ស​ដែល​មាន​ទេព​កោសល្យ​ខ្ពស់ ថែម​ទាំង​ពូកែ​ក្នុង​ការ​បង្កើត​ប្រាក់​ខ្លាំង​ណាស់​។ ជា​ពិសេស ក៏​តែងតែ​អាច​ទទួល​បានការ​ថែរក្សា​ពី​ទេវតា​ទ្រព្យ និង​ផ្កាយ​សំណាង​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឲ្យ​តែ​មានការ​ប្រឹងប្រែង​ខ្ពស់ នឹង​អាច​ទទួល​បាន​ផល​ដែល​លើស​អ្នក​ដទៃ​ខ្លាំង​។ ដូចនេះ អ្នក​នឹង​មិន​ចាំបាច់​រស់នៅ​ពឹង​លើ​នរណា​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ