ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​សែន​ព្រះ​ខែ រកា វក និង​ជូត នឹង​ជោគជ័យ​ខ្លាំង​ណាស់

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរកា ចាប់ពី​ថ្ងៃ​សែន​ព្រះ​ខែ​ទៅ ឆ្នាំរកា នឹង​អាច​ទទួល​បាន​លាភ​ធំ​ៗ​ជា​បន្តបន្ទាប់​គ្នា​។ ជា​ពិសេស ការងារ​គ្រប់​បែប​យ៉ាង​ក៏​ងាយ​សម្រេច​បាន​ផល​ធំ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរកា

ចាប់ពី​ថ្ងៃ​សែន​ព្រះ​ខែ​ទៅ ឆ្នាំរកា នឹង​អាច​ទទួល​បាន​លាភ​ធំ​ៗ​ជា​បន្តបន្ទាប់​គ្នា​។ ជា​ពិសេស ការងារ​គ្រប់​បែប​យ៉ាង​ក៏​ងាយ​សម្រេច​បាន​ផល​ធំ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឲ្យ​តែ​ចាប់​ឱកាស​ជាប់ នឹង​ទទួល​បាន​ប្រាក់​ចំណេញ​មិន​ចេះ​ឈប់​នោះ​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្រដាសប្រាក់​ដែល​រាប់​បាន​គឺ​ច្រើន​ខ្លាំង​តែ​ម្តង​។

ឆ្នាំវក

ចាប់ពី​ថ្ងៃ​សែន​ព្រះ​ខែ​នេះ​ទៅ ឆ្នាំវក នឹង​អាច​ទទួល​បាន​ផល​ដែល​ខ្លួន​រំពឹង​ទុក​យូរណាស់​មក​ហើយ​។ ជា​ពិសេស ក៏​អាច​ឡើង​បាន​ទាំង​ឋានៈ និង​ប្រាក់ខែ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឲ្យ​តែ​ប្រឹងប្រែង និង​តស៊ូ ផល​តូច និង​ធំ​គឺ​ចូល​មក​ព្រម​គ្នា​តែ​ម្តង​។ ដូចនេះ លេខ​ក្នុង​គណនី​សន្សំ​ប្រាក់​នឹង​កើន​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ​នោះ​ឡើយ​។

ឆ្នាំជូត

អ្នក​ដែល​កើត​ក្នុង​ឆ្នាំជូត ចាប់ពី​ថ្ងៃ​សែន​ព្រះ​ខែ​នេះ​ទៅ នឹង​អាច​ទទួល​បាន​លាភ​ក្រៅ​ច្រើន​ណាស់​។ ជា​ពិសេស ក៏​មាន​ទេវតា​ទ្រព្យ​តាម​ថែរក្សា​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នឹង​ងាយ​ឈ្នះ​បាន​រង្វាន់​ធំ​ខ្លាំង​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ដែល​ចូល​មក​ក្បែរ​គឺ​ក្រាស់​ៗ​ខ្លាំង​តែ​ម្តង​។ ដូចនេះ អ្នក​នឹង​អាច​ចាយ​បាន​យ៉ាង​សប្បាយ​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ