ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ា.ន​! បុរស​វៀតណាម​ម្នាក់​ត្រូវ​ពិន័យ​ធ្ង.ន់​ក ក្រោយ​កោរ​លុយ​តារា​យូ​ធូប IShowSpeed

3 ថ្ងៃ មុន

ប្រទេស​វៀតណាម ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​រស់នៅ​ទីក្រុង​ហូ​ជី​មិ​ញ ត្រូវ​បាន​អាជ្ញាធរ​ពិន័យ​ជា​ប្រាក់​១០​លាន​ដុ​ង ស្មើនឹង ៤១០​ដុល្លារ​អា​មេ​រិ​ក ក្រោយ​កោរ​លុយ​តារា​យូ​ធូប (Youtube) ដ៏​ល្បី​លំដាប់​ពិភពលោក IShowSpeed…


ប្រទេស​វៀតណាម ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​រស់នៅ​ទីក្រុង​ហូ​ជី​មិ​ញ ត្រូវ​បាន​អាជ្ញាធរ​ពិន័យ​ជា​ប្រាក់​១០​លាន​ដុ​ង ស្មើនឹង ៤១០​ដុល្លារ​អា​មេ​រិ​ក ក្រោយ​កោរ​លុយ​តារា​យូ​ធូប (Youtube) ដ៏​ល្បី​លំដាប់​ពិភពលោក IShowSpeed តាម​រយៈ​ការ​ជួល​ក្តារ​ស្គី​អេ​ឡិច​ត្រូ​និ​ច ឬ Hoverboard ដែល​បង្ក​ឱ្យ​មានការ​ខឹងសម្បារ​ពី​សំណាក់​ប្រជាជន​វៀតណាម​។

ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា បានឱ្យ​ដឹង​ថា អាជ្ញាធរ​តំបន់ កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន បាន​ពិន័យ​បុរស​វ័យ​២៣​ឆ្នាំ​ម្នាក់ ដែល​មិន​ត្រូវ​បញ្ចេញ​ឈ្មោះ​ពី​បទ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ដោយ​ខុសច្បាប់ ដើម្បី​ជួល​ក្តារ​ស្គី​អេ​ឡិច​ត្រូ​និ​ច និង​លក់ទំនិញ​គ្មាន​ប្រភព​ច្បាស់លាស់​ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​រដ្ឋាភិបាល​វៀតណាម​។

បុរស​រូប​នោះ​បាន​ទទួល​ការ​ផាកពិន័យ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា​បាន​កោរ​លុយ​តារា​យូ​ធូប​សញ្ជាតិ​អា​មេ​រិ​ក IShowSpeed មាន​អ្នក​តាមដាន​ជិត ៣០​លាន​នាក់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម សម្រាប់​ព្រឹត្តិការណ៍​ប្រជុំ​រថយន្ត​ទំនើប​ៗ Gumball 3000 នោះ លើ​ទឹកប្រាក់​ចំនួន ១​លាន​ដុ​ង ដែល​ស្មើនឹង ៤០,៧៤​ដុល្លារ សម្រាប់​ការ​ជួល Hoverboard រយៈពេល​ត្រឹម​៥​នាទី នៅ​លើ​ផ្លូវ​ថ្មើរជើង Nguyen Hue កាលពី​ថ្ងៃ​សៅរ៍​មុន​។

សកម្មភាព​នេះ ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​គណនី​យូ​ធូប​របស់ IShowSpeed ដែល​មាន​អ្នក​ទស្សនា​ជិត ១៧០,០០០​នាក់​នៅ​ពេល​នោះ​។ អ្នក​ទស្សនា​ជា​ច្រើន​បាន​បញ្ចេញមតិ​ថា​តម្លៃ​ជួល​គឺ​ថ្លៃ​ហួសហេតុ ដោយ​បញ្ជាក់​ថា ការ​ជួល Hoverboard ជា​ធម្មតា​មាន​តម្លៃ​ត្រឹមតែ​៥​ម៉ឺន​ដុ​ង ឬ​ស្មើនឹង ២​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​រយៈពេល​១៥​នាទី​។ ខណៈ​ករណី​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម រហូត​ដល់​ប៉ូលិស​មូលដ្ឋាន​កោះហៅ​បុរស​រូប​នោះ​មក​សាកសួរ មុន​ឈាន​ដល់​ការ​ពិន័យ​។

គួរ​បញ្ជាក់​ថា IShowSpeed ដែល​មានឈ្មោះ​ពិត​ថា Darren Jason Watkins Jr. អាយុ​១៩​ឆ្នាំ បាន​ចាក​ចេញពី​ប្រទេស​វៀតណាម​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ សម្រាប់​ដំណើរ​ទេសចរណ៍​ព្រឹត្តិការណ៍​ប្រជុំ​រថយន្ត​ទំនើប​ៗ Gumball 3000​។ ហើយ​ក្រៅពី​វត្តមាន​តារា​យូ​ធូប​ដ៏​ល្បី​លំដាប់​ពិភពលោក​រូប​នេះ​មក​ដល់​ប្រទេស​កម្ពុជា អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​ក៏​ភ្ញាក់ផ្អើល​ខ្លាំង និង​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ជាទី​បំផុត សម្រាប់​វត្តមាន​លោក Patrice Evra អតីត​ខ្សែការពារ​ស្លាប​ឆ្វេង​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្រុម​បិសាច​ក្រហម Manchester United ដែល​មិត្ត​ជិត​ស្និត​របស់​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ