ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​ទាំងនេះ ត្រូវតែមានលើតុសែន​ព្រះ​ខែ​ទើប​ទ្រព្យសម្បត្តិ​ហូរហៀរ

6 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​គួរតែ​មាន​លើ​តុ​សែន​ព្រះ​ខែ ទើប​អាច​នាំ​លាភ​នាំ​ទ្រព្យ​មក​ច្រើន​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ក្រូចថ្លុង​ត្រូវ​តែ​មាន​លើ​តុ​សែន​ព្រះ​ខែ ព្រោះ​ផ្លែ​ឈើ​មួយ​នេះ​បង្កប់​នូវ​អត្ថន័យ​សុខ​សប្បាយ​។ ក្រោយ​ពេល​ដែល​អ្នក​សែន​រួច គ្រួសារ​ទាំងមូល​នឹង​រស់នៅ​ប្រកបដោយ​សុខសាន្ត​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​ក៏​កើន​ច្រើន និង​ចូល​ច្រើន​តាម​នោះ​ផង​ដែរ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​គួរតែ​មាន​លើ​តុ​សែន​ព្រះ​ខែ ទើប​អាច​នាំ​លាភ​នាំ​ទ្រព្យ​មក​ច្រើន​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្រូចថ្លុង​ត្រូវ​តែ​មាន​លើ​តុ​សែន​ព្រះ​ខែ ព្រោះ​ផ្លែ​ឈើ​មួយ​នេះ​បង្កប់​នូវ​អត្ថន័យ​សុខ​សប្បាយ​។ ក្រោយ​ពេល​ដែល​អ្នក​សែន​រួច គ្រួសារ​ទាំងមូល​នឹង​រស់នៅ​ប្រកបដោយ​សុខសាន្ត​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​ក៏​កើន​ច្រើន និង​ចូល​ច្រើន​តាម​នោះ​ផង​ដែរ​។

ផ្លែ​ប៉ោម​ក៏​ជា​ផ្លែ​ឈើ​ដែល​អ្នក​គួរតែ​ទិញ​មក​សែន​ក្នុង​ថ្ងៃ​សែន​ព្រះ​ខែ​ផង​ដែរ ព្រោះ​ផ្លែ​ឈើ​មួយ​នេះ​ក្រោយ​ពេល​ដែល​អ្នក​សែន​រួច អ្នក​នឹង​ទៅ​ណា​មក​ណា​មិន​ជួប​គ្រោះថ្នាក់​ឡើយ ដោយ​សុខ​សប្បាយ​ជា​និច្ច​។

ផ្លែ​ទ្រ​លាប់​ក៏​អ្នក​គួរតែ​ទិញ​មក​សែន​ផង​ដែរ ព្រោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​អាច​សម្រេច​ដូច​បំណងប្រាថ្នា​។ ជា​ពិសេស មិន​ថា​ធ្វើ​ការងារ​អ្វី​ទេ​គឺ​អាច​ជោគជ័យ​ទាំងអស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​រកបាន​ប្រាក់​ចំណេញ និង​ផល​ខ្ពស់​តែ​ម្តង​។

ផ្លែ​ទំពាំងបាយជូរ​ក៏​គួរតែ​មាន​លើ​តុ​សែន​ព្រះ​ខែ​ផង​ដែរ ព្រោះ​ផ្លែ​ឈើ​នេះ​បង្កប់​នូវ​អត្ថន័យ​មាន​កូនចៅ​ច្រើន ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ជាមួយ​គ្នា​បាន​យូរអង្វែង​ផង​ដែរ​។ ដូចនេះ ក្នុង​ថ្ងៃ​សែន​ព្រះ​ខែ​ខាង​មុខ​នេះ អ្នក​គួរតែ​សែន​ផ្លែ​ឈើ​៤​មុខ​នេះ មិន​គួរ​ខ្វះ​មួយ​មុខ​ណា​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ